ធី សុវណ្ណថា ថារដ្ឋាភិបាល ហ៊ុន សែន មិនហ៊ានដេញយួន
ក្នុងដំណើរទៅកំសាន្ត លើទឹកដីខេត្តកំពង់ឆ្នាំង តំបន់ភ្នំនាងកង្រី កាលពីពេលថ្មីនេះ យុវតី ធី សុវណ្ណថា អ្នកគាំទ្រគោលនយោបាយ របស់គណបក្សសង្រ្គោះជាតិ បានអះអាងថា សមត្ថកិច្ចរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា អសមត្ថភាព ហើយក៏មិនបានដេញជនជាតិវៀតណាម ដែលកំពុងរស់នៅលើទឹកដីកម្ពុជា ដោយខុសច្បាប់របស់ប្រទេសកម្ពុជា យ៉ាងច្រើនសន្ធឹកសន្ធាប់ ។

កញ្ញា ធី សុវណ្ណថា ថតពីមនុស្សសហគមន៍ជនជាតិវៀតណាម នៅទន្លេសាប។ (រូបថត ហ្វេសប៊ុក)
អន្តោប្រវេសន៍ - យុវតីដែលមានភាពល្បីល្បាញលើបណ្ដាញសង្គមហ្វេសប៊ុក នាងធី សុវណ្ណថា បានពន្យល់ថា រដ្ឋាភិបាលប្រទេសថៃ ដើម្បីការពារផលប្រយោជន៍ របស់ពលរដ្ឋនិងប្រទេសគេ ប្រទេសថៃគ្មានភាពស្ទាក់ស្ទើរក្នុងការបណ្តេញពលករកម្ពុជា [...]



