ស្វារ៉េស ត្រូវបានហាម«៩ប្រកួតនិងប៉ះបាល់៤ខែ» ព្រោះ«ខាំ»មនុស្ស
សហព័ន្ធបាល់ទាត់អន្តរជាតិ ហៅកាត់ថា ហ្វីហ្វា (FIFA) បានសម្រេចហាមកីឡាករ ល្វី ស្វារ៉េស (Luis Suarez) ជាតិអ៊ុយរ៉ាហ្គាយ មិនឲ្យចូលប្រកួត៩លើក និងហាមមិនឲ្យប៉ះ«បាល់» ក្នុងរយៈពេល៤ខែ ពីបទ«ខាំកកេរ»កីឡាករជាតិអ៊ីតាលី ជ័រជរ ឈៀលីនី (Giorgio Chiellini) នៅក្នុងការប្រកួត រវាងក្រុមជម្រើជាតិ អ៊ុយរ៉ាហ្គាយនិងអ៊ីតាលី កាលពីថ្ងៃអង្គារកន្លងទៅ។ ការសម្រេចចិត្តរបស់អង្គការកំពូលខាងបាល់ទាត់ បានធ្លាក់ចុះមក បង្កឲ្យមានប្រតិកម្មពីប្រទេសអ៊ុយរ៉ាហ្គាយ ថាមានទម្ងន់ធ្ងន់ហួស។
ស្វារ៉េស ស្ទាបធ្មេញខ្លួន បន្ទាប់ពីបានខាំ រីឯជនរងគ្រោះ លើកដៃបង្ហាញអាជ្ញាកណ្ដាល។ (រូបថត ហ្វេសប៊ុក)
បាល់ទាត់ពិភពលោក - [...]