ទេព នីថា៖ មិនមែនជាការបន្លំទេ តែជា«កំហុសបច្ចេកទេស»មន្ត្រីថ្នាក់ក្រោម
ភ្នំពេញ៖ អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បានប្រកាសធ្វើសន្និសិទកាសែតនាព្រលប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៣ នៅទីស្តីការ គ.ជ.ប បន្ទាប់ពីការបើកញ្ចប់សុវត្ថិភាព«ក» ត្រូវបានបញ្ចប់។
សន្និសិតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាព្រឹកថ្ងៃទី០៤ខែកក្កដា។ (រូបថត MONOROOM.info/ U. Bory)
អគ្គលេខាធិការ គ.ជ.ប រូបនេះបានលើកឡើងថា ការរកឃើញកំហុសឆ្គងក្នុងការផ្ទៀងផ្ទាត់លើកញ្ចប់សុវត្ថិភាព «ក» ទាំង១៣ការិយាល័យបោះឆ្នោត ក្នុងមណ្ឌលខេត្តក្រចេះនេះ (វា)មិនប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតទេ។ លោកបន្តរថា ចំពោះកញ្ចប់សុវត្ថិភាព «ក» ខ្លះដែលមិនបាន«បិទ» ត្រឹមត្រូវនោះមកពីបញ្ហា«កំហុសបច្ចេកទេស»ក្នុងការដកស្រង់ទិន្នន័យ ក៏ដូចជាការរៀបចំឯកសាររបស់មន្ត្រីនៅការិយាល័យបោះឆ្នោតទាំងនោះ(មន្ត្រីថ្នាក់ក្រោម)។
[...]