Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

ជប៉ុន ជំរុញ​បក្ស​ទាំង​ពីរ​នៅ​កម្ពុជា ឲ្យ​មាន​ឆន្ទៈ​ពិត​ក្នុង​ការ​កែ​ទម្រង់

ជប៉ុន ជំរុញ​បក្ស​ទាំង​ពីរ​នៅ​កម្ពុជា ឲ្យ​មាន​ឆន្ទៈ​ពិត​ក្នុង​ការ​កែ​ទម្រង់

រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន លោក ហ្វូមីអូ គីស៊ីដា (FUMIO KISHIDA) បានជំរុញឲ្យគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា គម្បីមានឆន្ទៈពិតប្រាកដ លើការកែទម្រង់គណៈកម្មាធិការជាតិរៀបការបោះឆ្នោត គ.ជ.ប និងការដោះស្រាយបញ្ហានយោបាយកម្ពុជា។


លោក ហ្វូមីអូ គីស៊ីដា រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន។ (រូបថត scmp.com)

ការបោះឆ្នោត - ក្នុងសន្និសីទការសែត នៅចំពោះមុខរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង នៅថ្ងៃ​ទី៣០ ខែកក្កដា ឆ្នាំ២០១៤ នេះលោក ហ្វូមីអូ គីស៊ីដា រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន បានថ្លែងថា ប្រទេសជប៉ុន​បន្ត​គាំទ្រ​ប្រទេសកម្ពុជាលើគ្រប់វិស័យ ពិសេសការកែទម្រង់ ដែលអាចនាំប្រទេសកម្ពុជា [...]

សង្គម​ស៊ីវិល និង​ជន​រង​គ្រោះ ជួប​គ្នា​ដើម្បី​រក​ដំណោះ​ស្រាយ​ជម្លោះ​ដីធ្លី

សង្គម​ស៊ីវិល និង​ជន​រង​គ្រោះ ជួប​គ្នា​ដើម្បី​រក​ដំណោះ​ស្រាយ​ជម្លោះ​ដីធ្លី

អង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធនឹងជម្លោះដីធ្លី បានលើកឡើងថា បញ្ហាជម្លោះដីធ្លី ជា​បញ្ហាដ៏ស្មុកស្មាញមួយ ដែលពិបាកដោះស្រាយ និងកាន់តែរីករាលដាលធំឡើងៗស្ទើពេញផ្ទៃប្រទេស។​ នោះជា​មូលហេតុ ដែលធ្វើឲ្យកិច្ច​ពិភាក្សាមួយ បានកើតរូបរាងឡើង ដើម្បីរកចំនុចរួមក្នុការដោះស្រាយនេះ។


សិក្ខាសាលា ស្តីពីស្ថានភាពសិទ្ធដីធ្លី និងទំនួលខុសត្រូវរបស់សាជីវកម្ម ដើម្បីលើកកម្ពស់សិទ្ធមនុស្ស។ (រូបថត MONOROOM.info/ S. Chum Sothun)

ជម្លោះដីធ្លី - នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤នេះ អង្គមការសង្គមស៊ីវិលចំនួន៤ ដែលធ្វើការពាក់ព័ន្ធជាមួយដីធ្លី បានរៀបចំធ្វើសិក្ខាសាលា ស្តីពីស្ថានភាពសិទ្ធដីធ្លី និងទំនួលខុសត្រូវរបស់សាជីវកម្ម ដើម្បីលើកកម្ពស់សិទ្ធមនុស្ស។ [...]

ពលរដ្ឋ​សេសាន​ក្រោម​២ ដែល​នៅ​តែ​មាន​បញ្ហា នឹង​ជួប​អ្នក​សារព័ត៌មាន

ពលរដ្ឋ​សេសាន​ក្រោម​២ ដែល​នៅ​តែ​មាន​បញ្ហា នឹង​ជួប​អ្នក​សារព័ត៌មាន

សេសានក្រោម២ - ពលរដ្ឋ ១២គ្រួសារ ដែលរងផលប៉ះពាល់ ស្ថិតក្នុងភូមិផ្លូក ស្រុកផ្លូក ត្រូវបានជម្លៀស​ទៅកាន់​ទីតាំងថ្មី ដែលភាគច្រើនមិនពេញចិត្តទៅនឹងសំណង និងនីតិវិធី នៅក្នុងការរុះរើដោះដូរទីតាំងលំនៅថ្មីនេះ។ យ៉ាង​ណាក៏ដោយ ពលរដ្ឋទាំងនោះ ទាមទាឲ្យរដ្ឋាភិបាលបង្ហាញព័ត៌មាន ទាក់ទងទៅនឹងការសាងសង់​ទំនប់នេះជា​សាធារណៈ ជាមួយនឹងការបើកចំហរព័ត៌មាន ព្រមទាំងឲ្យមានការប្រឹក្សាជាសាធារណៈ ដោយរួមបញ្ចូលទាំងសម្លេង ក៏ដូចជាក្តីព្រួយបារម្ភ ទាក់ទងទៅនឹងការសាងសង់ទំនប់នេះ។

ដោយមូលហេតុនេះ លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ នៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា អ្នក​តំណាងមកពីសម្ព័ន្ធទន្លេកម្ពុជា ប្រជាជនតំណាងសហគមន៍ ពីតំបន់សាងសង់ទំនប់វារីអគ្គីសនីសេសានក្រោម២ បាន​សហការរៀបចំឡើងនូវ វេទិកា​សន្និសិទ្ធសារព័ត៌មាន ដើម្បីផ្តល់ឱកាសទៅដល់សហគមន៍ធ្វើការចែករំលែក នូវ​ក្តី​ព្រួយបារម្ភ [...]

សៀម ខោក​ហើយមិន​អង្អែល​ក្បាល​ ក្នុង​រឿង​ពលករខ្មែរ

សៀម ខោក​ហើយមិន​អង្អែល​ក្បាល​ ក្នុង​រឿង​ពលករខ្មែរ

រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមិនអាចធ្វើអ្វីបាន ក្រៅពីសហការជាមួយប្រទេសថៃ ដើម្បីសម្រួលឲ្យ​ពលករ​ខ្មែរអាចចេញទៅធ្វើការ នៅប្រទេសថៃវិញដោយស្របច្បាប់នោះឡើយ។ កិច្ចសហការ ដែលធ្វើឡើងក្រោយ​ពី​ពលករ​ខ្មែរមានទាំងស្របច្បាប់ និងមិនស្របច្បាប់ ជាង២សែននាក់ ត្រូវបានរបបយោធាថ្មីថៃចាប់បញ្ជូនត្រឡប់មកកម្ពុជា យ៉ាងតក់ក្រហល់ជាឯកតោភាគី ដោយគ្មានការជូនដំណឹង និងសហការជាមួយភាគីកម្ពុជា ដែលបណ្តាលឲ្យពលករ​ខ្មែរ​ជាច្រើននាក់ស្លាប់ រងរបួស និងបែកបាក់គ្រួសារ។


ពលករកម្ពុជា ដែលត្រូវបានគេដឹកដាក់ក្នុងរថយន្ដទ្រុង បញ្ជូនមកកម្ពុជាវិញ។ (រូបថត សហការី)

សិទ្ធិពលករ - ប្រមុខរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា [...]

ក្រសួង​ការងារ៖ គោល​ការណ៍​៥ ដើម្បី​កំណត់​ប្រាក់​ឈ្នួល​កម្មករ​ឆ្នាំ​២០១៥

ក្រសួង​ការងារ៖ គោល​ការណ៍​៥ ដើម្បី​កំណត់​ប្រាក់​ឈ្នួល​កម្មករ​ឆ្នាំ​២០១៥

ក្រសួងការងារបានកំណត់ពេលវេលា ដោយយកថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ នៃការចូលជាធរមាន ក្នុងការតម្លើង​ប្រាក់ឈ្នួលអប្បរមា លើផ្នែកវាយនភ័ណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង។


កិច្ចប្រជុំ នៅទីស្តីការក្រសួងការងារកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

ប្រាក់ឈ្នួល - លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកិច្ចសម្ភាសជាមួយ​អ្នក​សារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំ នៅទីស្តីការក្រសួងការងារកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ នេះ លោកបាន​បញ្ជាក់ពាក់ព័ន្ធនឹងការកំណត់ប្រាក់ឈ្នួលថ្មី សម្រាប់ឆ្នាំ«២០១៥»ថា មានមតិពីរលើកឡើង​ពីការកំណត់ប្រាក់​ឈ្នួល​នេះ។ មតិមួយឲ្យកំណត់យកខែតុលា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...