សម រង្ស៊ី៖ ការបង្រួបបង្រួមជាតិ និងលិទ្ធិប្រជាធិបតេយ្យពិតជូនកម្ពុជា
បន្ទាប់ពីឈានជើង ជាន់ដីមាតុភូមិកម្ពុជាវិញ នៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះ លោក សម រង្ស៊ី បានថ្លែងទៅកាន់ហ្វូងមហាជនដែលបានទៅទទួលលោក ដល់ព្រលានយន្ដហោះអន្តរជាតិថា លោកនឹងនាំមកឲ្យប្រជាជនកម្ពុជា នូវការបង្រួបបង្រួមជាតិ សន្តិភាព និងយុត្តិធម៌។ លោកថែមទាំងធ្វើការទាមទារឲ្យមានការដោះលែង អ្នកជាប់ឃុំឃាំងដែលជាប់ពាក់ព័ន្ធ នឹងជម្លោះនយោបាយ កាលពីពេលថ្មីកន្លងមកនេះទៀតផង។

លោក សម រង្ស៊ី លើកដៃទៅកាន់អ្នកគាំទ្រូខ្លួន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤។ (រូបថតហ្វេសប៊ុក)
នយោបាយ - «ខ្ញុំសង្ឃឹមថា ការវិលត្រឡប់របស់ខ្ញុំវិញនេះ នឹងជួយស្រោចស្រង់ ដល់ភាពតានតឹងផ្នែកនយោបាយដែលបង្កឲ្យមានការព្រួយបារម្ភចេះតែកើតឡើង។ ខ្ញុំទាមទារ [...]


