ការចាប់ខ្លួនសកម្មជនដីធ្លី និងមន្ត្រីបក្សប្រឆាំងដាក់ពន្ធនាគារ អនុវត្តតាមច្បាប់អ្វី?
ក្នុងដើមខែវិច្ឆិកា ឆ្នាំ២០១៤នេះ យ៉ាងហោចណាស់មនុស្ស១៥នាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះមានប្រជាពលរដ្ឋជាស្រ្តី ចំនួន១០នាក់ ព្រះសង្ឃចំនួនបីអង្គ និងសកម្មជនគណបក្សនយោបាយ មកពីគណបក្សសង្គ្រោះជាតិចំនួនពីរនាក់ ផ្សេងទៀត។
មតិសាធារណៈជនមួយផ្នែក និងគណបក្សសង្គ្រោះជាតិ បានចាត់ទុកករណីចាប់ខ្លួននេះ ថាជារឿង«នយោបាយ»។ ក្នុងសេចក្តីថ្លែងការណ៍ចុុះថ្ងៃទី១២ ខែវិច្ឆិកា របស់គណបក្សសង្គ្រោះជាតិ បានសរសេរចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា កំពុងប្រើប្រាស់អំណាចអាជ្ញាធរសាធារណៈ និងប្រព័ន្ធតុលាការ ដែលសាធារណៈមតិជាតិ និងអន្តរជាតិមើលឃើញថា ប្រព័ន្ធនេះមិនមានលក្ខណៈឯករាជ្យ និងអព្យាក្រិត្យពេញលេញ។
គណបក្សសង្គ្រោះជាតិ បានថ្កោលទោស តម្រូវឲ្យរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ត្រូវតែបញ្ឈប់រាល់សកម្មភាពគម្រាមកំហែង [...]