ថ្នាក់ដឹកនាំកម្ពុជាមើលមិនឃើញប្អូនស្រី ហ៊ុន សែន ចាញ់វៀតណាម?
ស្ត្រីវ័យចំណាស់ទាំងពីររូប ដែលជាប្អូនស្រីបង្កើតរបស់បុរសខ្លាំងកម្ពុជា ទំនងជាអង្គុយសម្លឹងមេដាយ និងបណ្ណសរសើរផ្ដល់ដោយរដ្ឋាភិបាល នៃសារធារណៈរដ្ឋសង្គមនិយមវៀតណាម មិនជាសុខស្រួលក្នុងចិត្តប៉ុន្មានទេ។ ព្រោះក្រោយពីព្រឹត្តិការណ៍ ដែលគេគួរតែអបអរ នូវងារដែលទទួលបានពីប្រទេសជាបងប្អូនម៉ឺនឆ្នាំជិតខាង ថាជាវីរនារី«ស្នេហាជាតិ»នេះ លោកស្រីទាំងពីរនាក់បងប្អូន បែរជារងការរិះគន់តិទៀនយ៉ាងចាស់ដៃ ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងពីមតិយុវជនមួយចំនួនទៅវិញ។
នៅលើបណ្ដាញសង្គម ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនចាំបាច់ដកស្រង់ ពីមតិយោបល់របស់ប្រិយមិត្ត ដែលបានសរសេរប្រតិកម្មទៅលើព្រឹត្តិការណ៍នេះទេ។ តែទុកឲ្យប្រិយមិត្តអ្នកអានស្វែងយល់ដោយខ្លួនឯង [...]