រដ្ឋាភិបាលកម្ពុជាថ្កោលទោសខ្លាំងក្លា ការបំផ្ទុះគ្រាប់បែកនៅថៃ
ការបំផ្ទុះគ្រាប់បែក នៅក្នុងរាជធានីបាងកក បង្កឲ្យមានមនុស្សស្លាប់ និងរបួស បានបណ្ដាលឲ្យមានប្រតិកម្មពីគ្រប់ទិសទី ក្នុងនោះក៏មានប្រទេសកម្ពុជា ជាព្រំប្រទល់ក្បែរខាងមួយដែរ។ នៅក្នុងលិខិតមួយ របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ដែលបានផ្ញើជូន នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចន្ទអូចា (Prayuth Chan-ocha) កាលពីម្សិលមិញ បានថ្កោលទោសចំពោះឧក្រិដ្ឋកម្មនេះ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព និងប្រជាជនថៃ។
តាមរយៈលិខិតនោះ លោក ហ៊ុន សែន បានសម្តែងក្តីរន្ធត់ នៅចំពោះព័ត៌មាន ដែលអះអាងថា មានឧក្រិដ្ឋកម្មបំផ្ទុះគ្រាប់បែក នៅរាជធានីបាងកក កាលពីថ្ងៃទី១៧ ខែសីហា ដែលបានបណ្តាលឲ្យមនុស្សបាត់បង់ជីវិត និងរងរបួសជាច្រើននាក់។
នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរក្នុងលិខិតថា៖ «ជាមួយនឹងការថ្កោលទោស យ៉ាងធ្ងន់ធ្ងរចំពោះឧក្រិដ្ឋកម្មនេះ [...]