ហោ ណាំហុង៖ រដ្ឋាភិបាលសម្ដេចសីហនុឆ្នាំ១៩៦៤ ធ្វើឲ្យបាត់ដី
ក្នុងដំណើរការពិនិត្យ និងផ្ទៀងផ្ទាត់ផែនទី នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ នៅទីស្តីការគណរដ្ឋមន្រ្តី លោក ហោ ណាំហុង បានបង្ហាញនូវកំហុសឆ្គងមួយ របស់រាជរដ្ឋាភិបាល ឆ្នាំ១៩៦៤ ដែលជារាជរដ្ឋាភិបាល របស់ព្រះករុណាព្រះបរមរតនកោដ្ឋ៖ ដីខ្មែរជិត៥០គីឡូម៉ែត្រការ៉េ ត្រូវបានចូលទៅក្នុងទឹកដី នៃប្រទេសវៀតណាម។
លោក ហោ ណាំហុង បានពន្យល់ថា រដ្ឋាភិបាលរបស់សម្ដេច នរោត្ដម សីហនុ ឆ្នាំ១៩៦៤ បានទទួលស្គាល់ខ្សែព្រំដែន តាមបន្ទាត់«ដាក់ដាំ» ដែលជាបន្ទាត់ខាងលើ ខណៈរដ្ឋាភិបាលសព្វថ្ងៃ ទទួលស្គាល់ខ្សែបន្ទាត់«ដាក់ហ៊ូត(?)» ដែលជាបន្ទាត់ខាងក្រោម។ លោកថ្លែងឡើងថា៖ «ម៉ាចន្លោះធំនេះ ជិត៥០គីឡូម៉ែត្រការ៉េ»។
រដ្ឋមន្រ្តីការបរទេសកម្ពុជា បានថ្លែងឡើងថា ទោះយ៉ាងនេះក៏ដោយ រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន មិនព្រមអនុវត្តតាមផែនទី បោះក្នុងឆ្នាំ១៩៦៤ របស់ព្រះបរមរតនកោដ្ឋនោះទេ ហើយធ្វើការបន្តទាមទារ ហូតមកដល់ពេលនេះ [...]