វ៉ា គឹមហុង៖ ផែនទី UN ដូចគ្នានឹងផែនទីរដ្ឋាភិបាលកំពុងប្រើប្រាស់
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី២០ សីហា ២០១៥
- កែប្រែចុងក្រោយ: August 20, 2015
- ប្រធានបទ: ព្រំដែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការឡើងបង្ហាញ និងអះអាងរបស់លោក វ៉ា គឹមហុង នេះ បានធ្វើឡើងនៅទីស្តីការគណរដ្ឋមន្រ្តី ចំពោះមុខអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដោយមានការចូលរួម ពីស្ថាប័នជាតិ និងគណបក្សនយោបាយទាំងអស់ ចំនួន៨ដោយឡែកៗពីគ្នា។
តាមអ្នកឆ្លើយឆ្លងព័ត៌មាន របស់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ពីទីស្តីការគណៈរដ្ឋមន្រ្តីបានឲ្យដឹងថា ក្រោយពីបានទទួលផែនទី (ប្រភេទចម្លង) ពីមន្ដ្រីអង្គការសហប្រជាជាតិភ្លាម ក្រុមការងារជំនាញព្រំដែនរបស់កម្ពុជា ក៏ចាប់ផ្តើមធ្វើការបង្ហាញភ្លាមៗដែរ ដោយមិនបង្អង់យូរ។
តាមការបង្ហាញរបស់មន្រ្តីជំនាញទាំងនោះបញ្ជាក់ថា ផែនទីដែលបានចម្លង មកពីអង្គការសហប្រជាជាតិនេះ ដូចគ្នា ទៅនឹងផែនទីរបស់រាជរដ្ឋាភិបាល ដែលបាននឹងកំពុងប្រើប្រាស់ សម្រាប់ការបោះបង្គោលព្រំដែន ជាមួយប្រទេសវៀតណាម។
ព័ត៌មានលំអិតនៃការផ្ទៀងផ្ទាត់នេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ និងបញ្ជាក់បន្ថែមក្នុងអត្ថបទលើកក្រោយ។
សូមបញ្ជាក់ថា សមាសភាព ដែលចូលរួមក្នុងការផ្ទៀងផ្ទាត់ផែនទីនេះ រួមមាន គណៈកម្មការចំពោះកិច្ច សម្រាប់សម្របសម្រួលការងារទទួល ប្រគល់ និងផ្ទៀងផ្ទាត់ ផែនទីចំនួន៧រូប តំណាងគណបក្សប្រជាជនកម្ពុជា ចំនួន៥រូប តំណាងគណបក្សសង្គ្រោះជាតិ ចំនួន៥រូប តំណាងគណបក្សហ្វ៊ុនស៊ិនប៉ិច ចំនួន៥រូប តំណាងសមាជិកព្រឹទ្ធសភាគណបក្សប្រជាជន ចំនួន៣រូប តំណាងសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ចំនួន៣រូប តំណាងសមាជិករដ្ឋសភាគណបក្សប្រជាជនកម្ពុជា ចំនួន៣រូប និងតំណាងសមាជិករដ្ឋសភាគណបក្សសង្រ្គោះជាតិ ចំនួន៣រូប៕