ព្រឹកនេះ UN នឹង​ប្រគល់​ផែនទី​ទាំង​១៨ផ្ទាំង ដល់​កម្ពុជា

តាមការគ្រោងទុក នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ តំណាងរដ្ឋាភិបាលកម្ពុជា និងតំណាងអង្គការសហប្រជាជាតិ (UN) នឹងធ្វើការជួបគ្នាជាផ្លូវការមួយ នៅទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីធ្វើការប្រគល់ និងទទួលផែនទី ដែលរដ្ឋាភិបាលកម្ពុជា បានស្នើសុំពី អង្គការសហប្រជាជាតិ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី២០ សីហា២០១៥
  • កែប្រែចុងក្រោយ: August 20, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមការគ្រោងទុក ផែនទីទាំង១៨ ផ្ទាំង មកពីអង្គការសហប្រជាជាតិ នឹងប្រគល់ដល់ភាកីកម្ពុជា នាព្រឹកថ្ងៃ​ទី២០ ខែសីហានេះ វេលាម៉ោង៩ និង៣០នាទី។ ការចូលរួមទទួល និងពិនិត្យលើផែនទី ដែលបានមកពី​អង្គការ​សហ​ប្រជាជាតិនេះ រួមមាន៨ភាគីដែលនឹងត្រូវមានវត្តមាន។

សមាសភាពទាំងនោះ រួមមានគណៈកម្មការចំពោះកិច្ច សម្រាប់សម្របសម្រួលការងារទទួល ប្រគល់ និង​ផ្ទៀងផ្ទាត់ផែនទីចំនួន៧រូប តំណាងគណបក្សប្រជាជនកម្ពុជា ចំនួនមាន៥រូប តំណាងគណបក្សសង្គ្រោះ​ជាតិ ចំនួន៥រូប តំណាងគណបក្សហ្វ៊ុនស៊ិនប៉ិច៥រូប តំណាងសមាជិកព្រឹទ្ធសភា គណបក្សប្រជាជនចំនួន៣រូប តំណាងសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ចំនួន៣រូប តំណាងសមាជិករដ្ឋសភា គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន៣រូប និងតំណាងសមាជិករដ្ឋសភាគណបក្សសង្រ្គោះជាតិ ចំនួន៣រូប។

សូមរំលឹកថា កាលពីថ្ងៃទី១៨ ខែសីហា វេលាម៉ោង១០ យប់ ផែនទីទាំង១៨ ផ្ទាំង ដែលរដ្ឋាភិបាលកម្ពុជា ស្នើ​សុំ​ខ្ចីពីអង្គការសហប្រជាជាតិនោះ បានមកដល់កម្ពុជាហើយ។ វត្តមាននៃមន្រ្តីកម្ពុជា ដែលបានទៅទទទួល​តំណាង អង្គការសហប្រជាជាតិ ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនោះ រួមមានរដ្ឋលេខាធិការ ក្រសួង​ការបរទេស លោក ឡុង វីសាលោ, រដ្ឋលេខាធិការ នៃទីស្តីការគណរដ្ឋមន្ត្រី លោក ស្វាយ ស៊ីថា និង​អនុប្រធាន​គណៈកម្មាធិការ ទទួលបន្ទុកកិច្ចការព្រំដែន របស់រដ្ឋាភិបាលកម្ពុជា អ្នកស្រី កុយ ពិសី។

តំណាងអង្គការសហប្រជាជាតិ ដែលនាំផែនទីទាំង១៨ ផ្ទាំងនោះ មកប្រគល់ដល់រដ្ឋាភិបាលកម្ពុជា មានចំនួន​ពីររូប គឺប្រធានស្តីទី នៃបណ្ណាល័យអង្គការសហប្រជាជាតិ អ្នកស្រី មិរៀរនី កឺឡឺទី វ៉ាការស៊ីស៊ីកាកាឡា (Mereani Keleti Vakasisikakala និងមន្រ្តីផ្នែកច្បាប់ នៃអង្គការសហប្រជាជាតិ លោក កឺអ៊ិឈិរ៉ូ អូគីមូតុ (Keiichiro Okimoto)។ ផែនទីទាំង១៨ ផ្ទាំង នោះត្រូវបានរក្សាទុក នៅជាប់នឹងតំណាងអង្គការសហប្រជាជាតិ ទាំងពីររូបខាងលើ មុននឹងធ្វើការប្រគល់ជូន ភាគីកម្ពុជា ជាផ្លូវការនាព្រឹកថ្ងៃទី២០ ខែសីហានេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...