ទោះក្រាបទាបដល់ដី តែងើបមកបង្ក្រាបចោរប្លន់ប្រដាប់អាវុធវិញ
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៩ សីហា ២០១៥
- កែប្រែចុងក្រោយ: August 19, 2015
- ប្រធានបទ: ប្លន់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើនរណាមួយដែលសុខចិត្ត ឲ្យចោរប្លន់ ចូលមកប្លន់យកទ្រព្យរបស់ខ្លួន បានដោយងាយនោះ? ចម្លើយ៖ ពិតជាមិនសុខចិត្តទេ។ តែលក្ខណៈពិសេសនៅក្នុងករណីនេះ គឺភាពក្លាហាន របស់បុរសម្ចាស់យានដ្ឋានម្នាក់នេះ ដែលធ្វើឲ្យអ្នកផង ទ្រាំមិនស្ងើចសរសើរមិនបាន។ ហេតុការណ៍ បានកើតឡើង នៅក្នុងក្រុង «OAKLAND PARK» ក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទមកនេះ។
ទោះជាក្រុមចោរ បានប្រាប់ឲ្យក្រាប រាបដល់ដីក៏ដោយ ប៉ុន្តែលោក Andrew Hepburn ម្ចាស់យានដ្ឋាន អាយុ៣៩ឆ្នាំ នៅតែរកឱកាសដើម្បីងើបមកតដៃ ជាមួយនឹងក្រុមចោរវិញ។ នៅក្នុងពេលដែលមាន ការប្រតាយប្រតប់គ្នានោះ ចោរម្នាក់ទៀតបានចូលមកវិញ និងបានផ្ទុះអាវុធជាច្រើនគ្រាប់ផង តែទំនងជាមិនអាចប្រឈម នឹងម្ចាស់យានដ្ឋានបាន ទើបចាំបាច់គេចខ្លួន និងទុកគ្នីគ្នារបស់ខ្លួនម្នាក់ នៅទីនោះ។
ចោរម្នាក់ដែលត្រូវបានចាប់ខ្លួននោះ មានឈ្មោះ Conrad Bloomfield អាយុ ៣៦ឆ្នាំ ត្រូវបានម្ចាស់យានដ្ឋាន ចាប់បញ្ជូនទៅឲ្យនគរបាល។ Conrad Bloomfield ត្រូវបានចោទប្រកាន់ ពីបទប្លន់ប្រដាប់អាវុធ និងបទប៉ុនប៉ងធ្វើមនុស្សឃាត។ រីឯគូកនម្នាក់ទៀត កំពុងត្រូវបាននគរបាល ស្វែងរកចាប់ខ្លួន៕