ឃាត់ខ្លួនអ្នកជួញគ្រឿងញៀនលាក់មុខម្នាក់ នៅក្នុងសណ្ឋាគារ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១២ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 13, 2015
- ប្រធានបទ: គ្រឿងញៀន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជនសង្ស័យ ដែលត្រូវបាន ព្រះរាជអាជ្ញារងសាលាដំបូង លោក សៀង សុខ សហការជាមួយ នាយការិយាល័យ ក៩ នៃនាយកដ្ឋានប្រឆាំងគ្រឿងញៀន របស់ក្រសួងមហាផ្ទៃ លោក យិន បញ្ញារិទ្ធ ចុះដឹកនាំ ធ្វើការឃាត់ខ្លូន នៅក្នុងបន្ទប់សណ្ឋាគារ ឡាក់គីស្តា២នោះ ឈ្មោះ គួច ប៉ោឃាង អាយុ៣៥ឆ្នាំ មានស្រុកកំណើត នៅភូមិកោងកាង ឃុំស្ទឹង ស្រុកពញ្ញាក្រែក ខេត្តកំពង់ចាម។ ក្នុងពេលឃាត់ខ្លួននោះ ជនសង្ស័យ ប៉ោឃាង បានស្នាក់នៅបន្ទប់លេខ៦១២ នៃសណ្ឋាគាខាងលើ។
ហេតុការណ៍ ដែលឈានទៅដល់ ការឃាត់ខ្លូនជនសង្ស័យ និងប្រមូលបានវត្ថុតាង មួយចំនួននេះ បានធ្វើឡើង កាលពីវេលាម៉ោងប្រមាណជា ០៨យប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ នៅសណ្ឋាគាឡាក់គីស្តា២ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ វត្ថុតាង ដែលក្រុមសមត្ថកិច្ច រឹបអូសបាននោះ មានថ្នាំញៀន ៤កញ្ចប់ និងលុយមួយចំនួនទៀត។
ព្រះរាជអាជ្ញារង លោក សៀង សុខ បានបញ្ជាក់ថា នៅពេលដែលចាប់បានបុគ្គលិក កាស៊ីណូម្នាក់នេះ ហាក់ចាប់បាន បណ្ដាញជូញដូរថ្នាំញៀនមួយ ដ៏ធំអញ្ចឹង ព្រោះអ្នកទាំងនោះ មានទំនាក់ទំនងចែកចាយថ្នាំញៀន ពីតាមខេត្ត ចូលក្នុងទីក្រុងភ្នំពេញ។ ក្តីបារម្ភរបស់អ្នកចុះចាប់ ចំពោះជនសង្ស័យ គឺមិនចង់ឲ្យមានការលក់ដូរ ថ្នាំទាំងនេះចេញទេ ដើម្បីបង្កា កុំឲ្យអ្នកប្រើប្រាស់ជាច្រើនទៀត អាចរងគ្រោះ។
សុំនុំរឿងជនសង្ស័យខាងលើ នឹងជនសង្ស័យ កំពុងត្រូវបានរៀបចំបញ្ជូន ទៅតុលាកា ដោយស្នងការដ្ឋានខណ្ឌទួលគោក នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥នេះ៕