Lonely Planet ថា អង្គរវត្ត បូជនីយស្ថាន​ល្អ​ជាង​គេ​លើ​លោក

ពីក្នុងចំណោមបូជនីយស្ថានជាង៥០០ នៅក្នុងពិភពលោក ដែលគេហទំព័រ មគ្គុទេសទេសចរណ៍ ឈ្មោះ «Lonely Planet» បានលើកឡើងនោះ ប្រាសាទអង្គរវត្តរបស់កម្ពុជា បានទទួលចំណាត់​ថ្នាក់​ទី​មួយ ជា​បូជនីយស្ថាន​ទេសចរណ៍ និង​វប្បធម៌​ល្អ​ជាង​គេ។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី១៩ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 19, 2015
  • ប្រធានបទ: ទេសចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាប់ចូលក្នុងបញ្ជីបេតិកភ័ណ្ឌ របស់អង្គការយូណេស្កូ ប្រាសាទអង្គរវត្ត នៅក្នុងខេត្តសៀមរាប នៃប្រទេសកម្ពុជា ត្រូវបានចាត់ទុក ជាកន្លែងដែលគេត្រូវតែទស្សនា យ៉ាងហោចម្ដង នៅក្នុងជីវិត ជាពិសេសទិដ្ឋភាពដ៏ត្រកាល រក​អ្វីប្រៀបពុំបាន របស់ប្រាសាទបូរាណមួយនេះ។ នេះបើតាមគេហទំព័រ មគ្គុទេសទេសចរណ៍ «Lonely Planet» របស់អង់គ្លេស ដែលបានលើកយកតំបន់ទេសចរណ៍ ដល់ទៅជាង៥០០ក្នុងលោក មកធ្វើការ​ប្រៀប​ធៀប។

នៅក្នុងចំណាត់ថ្នាក់ជាបន្តបន្ទាប់ គឺតំបន់ប្រជុំកោះភាគខាងកើត នៃកោះអូស្ត្រាលី ជាប់លេខពីរ និងទីក្រុង​បូរាណ «Machu Picchu» នៃប្រទេសប៉េរូ ជាប់លេខ៣។ រីឯមហាកំផែន របស់ប្រទេសចិន ជាប់លេខ៤ ខណៈ​ប្រាសាទ «Taj Mahal» របស់ប្រទេសឥណ្ឌា ជាប់លេខ៥។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមបង្ហាញបូជនីយស្ថានទាំង១០ ដែលល្អស្អាតគួរជាទីចេតនា ចង់ទៅ​ទស្សនា​ជាង​គេ នៅក្នុងលោក (ដាក់ពីចំណាត់ថ្នាក់ អន់ជាងគេមកមុន)។

១០) សារមន្ទីរ «Sainte-Sophie» នៃក្រុងអ៊ីស្តាមប៊ូល ប្រទែសតួគីរ៖

០៩) ប្រាសាទ «Alhambra» របស់ប្រទេសអេស្ប៉ាញ៖

០៨) ទឹកធ្លាក់ «Iguazu» ដែលស្ថិតនៅរវាងប្រទេសអាហ្សង់ទីន និងប្រេស៊ីល៖

០៧) រោងល្ខោនបូរាណ «Colisée» នៃរដ្ឋធានីរ៉ូម ប្រទេសអ៊ីតាលី៖

០៦) ជ្រលង «Canyon» សហរដ្ឋអាមេរិក

០៥) ប្រាសាទ «Taj Mahal» របស់ប្រទេសឥណ្ឌា៖

០៤) មហាកំផែន នៃប្រទេសចិន៖

០៣) ក្រុងបូរាណ «Machu Picchu» នៃប្រទេសប៉េរូ៖

០២) ប្រជុំកោះភាកខាងកើត នៃកោះអូស្ត្រាលី៖

០១) ប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប ប្រទេសកម្ពុជា៖

(រូបខាងលើមានរូចហើយ)

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...