ព្យុះ រ៉ាម៉ាន់សាន់ មកដល់វៀតណាមខាងជើង អាចប៉ះពាល់កម្ពុជា
ព្យាករណ៍ឧត្តុនិយម - សេចក្ដីជូនដំណឹងរបស់ក្រសួង ធនធានទឹក និងឧត្តុនិយម បានឲ្យដឹងថា ព្យុះ រ៉ាម៉ាន់សាន់ (RAMANSUN) នឹងមានឥទ្ធិពលមកលើប្រទេសកម្ពុជាដូចជា៖
១. តំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន មានខ្យល់បក់ខ្លាំង ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៤។ រលកសមុទ្រមានកំពស់ពី ១ ម៉ែត្រ ទៅដល់ ២.៥០ ម៉ែត្រ។
២. តំបន់ខ្ពង់រាប និងទំនាបកណ្តាល មានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ២០១៤។
លិខិតនោះបានប្រកាសទៀតថា៖ «សូមសារធារណៈជន ពិសេសបងប្អូនប្រជានេសាទសមុទ្រ និងអ្នកធ្វើដំណើរតាមជលយានទាំងអស់ មេត្តា ជ្រាបជាព័ត៍មាន និងត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ។»
គួរបញ្ជាក់ថា ព្យុះរ៉ាម៉ាន់សាន់ នេះ [...]