Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

រ៉ុស្ស៊ី​ប្រកាស​ដក​ខ្លួន ចេញ​ពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC)

រ៉ុស្ស៊ី​ប្រកាស​ដក​ខ្លួន ចេញ​ពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC)

គឺប្រធានាធិបតីរ៉ុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Poutine) ជាអ្នកចេញក្រិត្យមួយនៅថ្ងៃពុធនេះ ប្រកាស​ពីការដកខ្លួន របស់ប្រទេសរ៉ុស្ស៊ី ចេញពីអនុសញ្ញាក្រុងរ៉ូម (Rome- រដ្ឋធានីនៃប្រទេសអ៊ីតាលី)។ នៅ​ក្នុង​ក្រិត្យ​នោះ បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសរ៉ុស្ស៊ី លោក ស៊ែរហ្គៃ ឡាវរ៉ូវ (Sergueï Lavrov) ជាអ្នក​ទទួល​បន្ទុក ក្នុង​ការជូនដំណឹង ទៅអង្គការសហប្រជាជាតិ អំពីសេចក្ដីសម្រេចចិត្តនេះ។

កាលពីដើមសប្ដាហ៍នេះ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍មួយ ចាត់ទុក​ប្រទេស​រ៉ូស្ស៊ី និងប្រទេសអ៊ុយក្រែង ថាបានជាប់ពាក់ព័ន្ធ នៅក្នុងជម្លោះយោធាមួយ ដោយយកឧបទ្វីប គ្រីមៀ (Crimée) ជាទឹកដីនៃ​ការប្រទាញប្រទង់គ្នា។

មិនដែលផ្ដល់សច្ចាប័ន...

ប្រទេសរ៉ុស្ស៊ីបានចុះហត្ថលេខា នៅឆ្នាំ២០០០ ទៅក្នុងសន្ធិសញ្ញាក្រុងរ៉ូម ដែលត្រូវបានបង្កើតឡើង នៅថ្ងៃ​ទី១៧ ខែកក្កដា ឆ្នាំ១៩៩៨ សម្រាប់ការបង្កើត​ [...]

រដ្ឋមន្ត្រីសេដ្ឋកិច្ចរ៉ុស្ស៊ី​ត្រូវ​បាន​ចាប់​ខ្លួន ពី​បទ​«ជំរិត​ទារ​សំណូក»

រដ្ឋមន្ត្រីសេដ្ឋកិច្ចរ៉ុស្ស៊ី​ត្រូវ​បាន​ចាប់​ខ្លួន ពី​បទ​«ជំរិត​ទារ​សំណូក»

សំនុំរឿងពុករលួយដ៏ធំមួយ ដែលមានជាប់ពាក់ព័ន្ធ នឹងរដ្ឋមន្ត្រីសេដ្ឋកិច្ច របស់ប្រទេសរ៉ុស្ស៊ី កំពុងត្រូវបាន​គាស់​កកាយ ធ្វើឲ្យរញ្ជួលអស់ទាំងផ្ទៃប្រទេស។

គណៈកម្មការស៊ើបអង្កេត របស់រដ្ឋាភិបាលសហព័ន្ធ នៃប្រទេសរ៉ុស្ស៊ី បានប្រកាសកាលពីថ្ងៃអង្គារ ថាលោក អាឡិចស៊ៃ អ៊ូលៀខាអ៊ីវ (Alexeï Oulioukaïev) រដ្ឋមន្ត្រីក្នុងតំណែង នៃក្រសួងសេដ្ឋកិច្ចរ៉ុស្ស៊ី ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន ក្នុងបទជាប់សង្ស័យ ទទួលសំណូកកាលពីយប់ថ្ងៃចន្ទ ចូលមកថ្ងៃអង្គារ ប្រមាណជា ២លាន​ដុល្លារ​អាមេរិក ទាក់ទងនឹងប្រយោជន៍​ទីផ្សារប្រេងដ៏ធំ របស់ប្រទេសមហាអំណាចមួយនេះ ដែល​លោក​រដ្ឋមន្ត្រី​ទំនង​ជា បាន​យល់ព្រម ប្រគល់ទៅឲ្យក្រុមហ៊ុនប្រេងឥន្ទនៈ ចម្រុះរដ្ឋ-ឯកជន (Rosneft) ដ៏​ធំ​មួយ ឈ្មោះ «Bachneft»។

សេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មការស៊ើបអង្កេត បានបញ្ជាក់ថា ការឃាត់ខ្លួននោះ ត្រូវបានដឹកនាំធ្វើ ដោយនាយកដ្ឋានសន្តិសុខសហព័ន្ធ ដែលហៅកាត់ថា «FSB»។ [...]

ISIS ទទួល​ស្គាល់​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ប៉ាគីស្ដង់ ស្លាប់​៥២នាក់

ISIS ទទួល​ស្គាល់​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ប៉ាគីស្ដង់ ស្លាប់​៥២នាក់

ការបំផ្ទុះគ្រាប់បែកដ៏រង្គាល ដែលប្រកាសទទួលស្គាល់ ដោយអង្គការភេរវនិយម រដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ពាក្យ​​កាត់​​​អង់គ្លេស​​​ហៅ ISIS) បានកំទេចមណ្ឌលសាសនាឥស្លាមមួយកន្លែង ស្ថិតនៅភាគនារតី នៃប្រទេសប៉ាគីស្តង់។ ការ​វាយ​ប្រហារនេះ បានធ្វើឲ្យមនុស្សស្លាប់យ៉ាងតិច ៥២នាក់ និង​១០៥នាក់​រង​របួស។ នេះ បើតាមការថ្លែងឲ្យដឹង របស់​អាជ្ញាធរ​ក្នុង​តំបន់។

មន្ត្រីសន្តិសុខប្រចាំតំបន់ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា នៅមុនការបំផ្ទុះនោះ មនុស្សជាច្រើនរយនាក់ បាន​​ជួបជុំគ្នា នៅ​ក្នុង​វិហារ​ឥស្លាម​ឈ្មោះ «Shah Noorani» ដើម្បីចូលរួមពិធីសាសនាមួយ ឈ្មោះ «Dhamaal»។ មន្ត្រី​បាន​ថ្លែង​ឡើងថា៖ «ជារៀងរាល់ល្ងាច នៅ​ពេល​ព្រះអាទិត្យ​អស្ដង្គត់ គេមានរៀបចំពិធីនេះ ហើយ​មនុស្ស​ម្នា​បាន​ប្រមូល​គ្នា ដើម្បី​ចូលរួម​នៅ​ទីនោះ​ទាំងអស់គ្នា»។

អ្នកទទួលខុសត្រូវ ផ្នែកជួយសង្គ្រោះមួយរូប [...]

មន្ត្រី​ចិន​ជាន់ខ្ពស់​ម្នាក់ នឹង​ត្រូវ​ដឹកនាំ​​នគរបាល​អន្តរជាតិ

មន្ត្រី​ចិន​ជាន់ខ្ពស់​ម្នាក់ នឹង​ត្រូវ​ដឹកនាំ​​នគរបាល​អន្តរជាតិ

អនុរដ្ឋមន្ត្រីនៃក្រសួងសន្តិសុខសាធារណៈ របស់ប្រទេសចិនកុម្មុយនីស លោក ម៉េង ហុងវៃ (Meng Hongwei) ត្រូវបានជ្រើសតាំង ឲ្យឡើងមក​ដឹកនាំ​«នគរបាលអន្តរជាតិ (Interpol)» បន្ត​តំណែង​ពី​ប្រធាន​មុន នៃ​ស្ថាប័ន​មួយនេះ ដែលជាជនជាតិបារាំង គឺអ្នកស្រី មៀរ៉ៃ បាឡេស្ត្រាហ្សី (Mireille Ballestrazzi)។ នេះ​បើ​តាម​លទ្ធផល នៃមហាសន្និបាទធំប្រចាំឆ្នាំ របស់ស្ថាប័នអន្តរជាតិនេះ កាលពីប៉ុន្មានថ្ងៃមុន នៅ​លើ​កោះបាលី នៃ​ប្រទេស​ឥណ្ឌូនេស៊ី។

ការជ្រើសតាំងមន្ត្រី មកពីប្រទេសចិន ដើម្បីធ្វើជាមេដឹកនាំ «នគរបាលអន្តរជាតិ» នេះ ត្រូវបានគេមើល​ឃើញថា នឹងជួយ​បង្ក​ភាព​ងាយ​ស្រួល ដល់មហា​អំណាចកុម្មុយនីស ដើម្បីតាមប្រមាញ់​ជន​ល្មើស​«ឆ្លង​ដែន»​ទាំងឡាយ ដែលជាប់សង្ស័យក្នុងសំនុំរឿងឧក្រិដ្ឋ រឿងពុករលួយ និងបទរំលោភ​ផ្នែកសេដ្ឋកិច្ច ហើយ​កំពុង​រស់​នៅ​ឯ​បរទេស។

គួរជម្រាបដែរថា តាំងពីការឡើងមកកាន់តំណែង ជាប្រធានាធិបតីនៃប្រទេសចិន ក្នុងឆ្នាំ២០១២នោះមក លោក [...]

សព​ទារក​ម្នាក់ ខ្ចប់​ក្រដាស​ទុក​ចោល​នៅ​ក្នុង​បង្គន់​យន្ដហោះ

សព​ទារក​ម្នាក់ ខ្ចប់​ក្រដាស​ទុក​ចោល​នៅ​ក្នុង​បង្គន់​យន្ដហោះ

សាកសពរបស់ទារកដ៏តូចម្នាក់ ត្រូវបានរកឃើញ ខ្ចប់នៅក្នុងកញ្ចប់ក្រដាស់អនាម័យ នៅក្នុង​បន្ទប់​បង្គន់​របស់​យន្ដហោះ នៃក្រុមហ៊ុនអាកាសចរណ៍ «Qatar Airways» ដែលបានមកចុះចត នៅព្រលាន​យន្ដហោះ​អន្តរជាតិ «Soekarno-Hatta» ក្បែររដ្ឋធានីចាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីយប់ថ្ងៃអាទិត្យ។ ការរកឃើញ​ដ៏​អាណោច​អាធមនេះ បានផ្ទុះឡើង បន្ទាប់ពីបុគ្គលិក ខាងបោសសំអាតយន្ដហោះ បានចូលទៅលាង​ជូត​បង្គន់ របស់​យន្ដហោះ​ខាង​លើ ដែលបានហោះចេញ ពីរាជធានី ដូហា (Doha) នៃប្រទេសកាតា (ក្នុង​តំបន់​ឈូង​សមុទ្រ​ពែរ្យ៍)។

អ្នកនាំពាក្យរបស់ព្រលានយន្ដហោះ លោក «Endang Sutrisna» បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» ថា ទារករូបនោះ មានអាយុប្រមាណជា ៥ទៅ៧ខែ ហើយត្រូវបានខ្ចប់ ដោយក្រដាសអនាម័យ និង​ទុក​ចោល នៅក្នុងបន្ទប់បង្គន់។



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...