ភេវរកម្មនៅប៊ូស្តុន៖ ជនសង្ស័យជាភេវរជន អាចនឹងមិនត្រូវបានសួរចម្លើយ
ជនសល់តែម្នាក់ដែលជាប់សង្ស័យ ថាជាអ្នកបង្កភេវរកម្មបំផ្ទុះគ្រាប់បែកពីរគ្រាប់ នៅក្នុងកីឡារត់ម៉ារ៉ាតុន នៅទីក្រុងប៊ូស្តុន អាចនឹងមិនត្រូវបានគេសាកសួរចម្លើយ បើយោងទៅលើស្ថានភាពសុខភាពរបស់ជននេះ ដែលកំពុងនៅសម្រាកព្យាបាល នៅមន្ទីពេទ្យនោះ។ នេះជាការបញ្ជាក់របស់ ចៅហ្វាយក្រុងប៊ូស្តុនលោកថម មេនីណូ (Tom Menino) នៅថ្ងៃអាទិត្យនេះ។
ជនសង្ស័យឈ្មោះ ជ័កហារ ត្សាណី (Dzhokhar Tsarnaev) អាយុ១៩ឆ្នាំ មានរបួសយ៉ាងធ្ងន់ធ្ងរ នៅត្រង់បំពង់ករ និងនៅជើងមួយចំហៀងរបស់ខ្លួន ហើយកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ មុនពេលចាប់ខ្លួន យុវជនសង្ស័យនេះ បានលាក់ខ្លួននៅក្នុងទូកមួយ ដែលម្ចាស់វាបានចតទុកចោល នៅក្នុងធ្លាផ្ទះឯកជនមួយ នៃទីក្រុងវ័តធើរថោន (Watertown) ផ្នែកខាងលិចនៃទីក្រុងប៊ូស្តុន។ បងប្រុសរបស់យុវជននេះ អាយុ២៦ឆ្នាំ [...]