Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

សង្គមស៊ីវិល៖ «វិនាសកម្ម»​ធ្ងន់​ធ្ងរ​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ កើន​ឡើង

សង្គមស៊ីវិល៖ «វិនាសកម្ម»​ធ្ងន់​ធ្ងរ​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ កើន​ឡើង

អង្គការឃ្លាំមើលសិទ្ធិមនុស្ស និងធនធានធម្មជាតិនៃអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកនិងក្រៅស្រុក ដែលមានបណ្តាញ​របស់ខ្លួន ទាំង២៤ខេត្ត-ក្រុងក្នុងប្រទេសកម្ពុជា បានបង្ហាញនូវផលវិបាក និងការព្រួយបារម្ភចំពោះការកាប់បំផ្លាញព្រៃឈើ និងការដឹកជញ្ជូនឈើដោយខុសច្បាប់នៅកម្ពុជា ដោយក្រុមហ៊ុនមួយចំនួន«ជ្រក»ក្រោមស្លាក សិទ្ធិទទួលបាន​«ដី​សម្បទាន» ពីរដ្ឋាភិបាលស្របច្បាប់ កំពុងដើរទៅរកនូវភាព«ហិនហោច» និង«វិនាសកម្ម»នៃព្រៃឈើនៅកម្ពុជា តាមរយៈ​ការធ្វើសម្បទានដីព្រៃឈើ។


សន្និសីទកាសែតកាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅសមាគមអាដហុក ស្ដីពីវិនាសកម្មព្រៃឈើ។ (រូបថត MONOROOM.info/ O.Vary)

ធននានធម្មជាតិ - ចាប់រាប់មុនការបោះឆ្នោត រហូតមកទល់នឹងថ្ងៃនេះ [...]

យ៉ោម បុប្ផា៖ ទោះ​បី​ជា​ត្រូវ​ដាច់​ក្បាល ក៏​នៅ​តែ​បន្ត​ធ្វើការ​តស៊ូ​មតិ

យ៉ោម បុប្ផា៖ ទោះ​បី​ជា​ត្រូវ​ដាច់​ក្បាល ក៏​នៅ​តែ​បន្ត​ធ្វើការ​តស៊ូ​មតិ

អ្នកស្រីយ៉ោម បុប្ផា ត្រូវបានអគ្គស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការដោះលែងនាវេលាម៉ោងជាង៦ល្ងាច បន្ទាប់ពី​មាន​ការរសម្រេចឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ដោយតុលាការកំពូល កាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃទី២២ ខែ​វិច្ឆិកា ម្សិលម៉ិញនេះ។ ជាមួយគ្នានេះអ្នកគាំទ្រចំពោះអ្នកស្រី យ៉ោម បុប្ផា ថ្វីត្បិតមានការរីករាយ និងអបអរសាទរចំពោះ​ការ​ដោះ​លែងនេះ តែនៅមានការបារម្មណ៍ចំពោះនីតិវិធី«មិនទៀងទាត់»របស់តុលាការ នាថ្ងៃខាងមុខ។


អ្នកស្រីយ៉ោម បុប្ផា នៅពេលចេញពីពន្ធនាគារ បានថ្លែងទៅកាន់អ្នកគាំទ្រ និងអ្នកសារព័ត៌មាន។ (រូបថត MONOROOM.info/ O. Vary)

សេរីភាពមានកំណត់ - អគ្គស្នងការនគរបាលរាជធានីភ្នំពេញ ដែលស្ថិតនៅតាមបណ្តោយផ្លូវ ជា សុផារ៉ា (៥៩៨) ចំងាយ​ជិត១០គីឡូម៉ែត្រពីទីក្រុងភ្នំពេញ [...]

យ៉ោម បុប្ផា៖ ខ្ញុំ​ខ្លាច​ដូច​ប៊ន សំណាង និង​​សុខ សំអឿន ដោះ​លែង​ហើយ​ចាប់​វិញ

យ៉ោម បុប្ផា៖ ខ្ញុំ​ខ្លាច​ដូច​ប៊ន សំណាង និង​​សុខ សំអឿន ដោះ​លែង​ហើយ​ចាប់​វិញ

បន្ទាប់ពីដំណើរការសវនាការអស់រយៈពេលជាង៣ម៉ោង ក្រោមក្រសែភ្នែកតាមដានយ៉ាងយកចិត្តទុកដាក់ ពីសំណាក់អ្នក​សារព័ត៌មានជាតិ-អន្តរជាតិ ក្រុមអង្គការសិទ្ធិមនុស្ស តំណាងរាស្រ្តបក្សជំទាស់ ព្រះសង្ឃ និងអ្នកភូមិបឹងកក់សរុបច្រើន​ជាង​៥០០នាក់ តុលាការកំពូលកម្ពុជា បានសម្រេចដោះលែងសកម្មជនដីធ្លីអ្នកស្រី យ៉ោម បុប្ផា អោយនៅក្រៅឃុំបណ្តោះអាសន្ន តែបានបង្វិលសំណុំរឿងទៅសាលាឧទ្ធរណ៍ឲ្យកាត់ក្តីឡើងវិញ ខណៈអ្នកស្រី យ៉ោម បុប្ផា និងក្រុមអ្នកតាមដាន​សំណុំរឿង​នេះ មិនបានសម្តែងការពេញចិត្ត ចំពោះការសម្រេចរបស់តុលាការកំពូលនោះទេ។


អ្នកស្រី យ៉ោម បុប្ផា បន្ទាប់ពីត្រូវបានដោះលែងឲ្យមានសេរីភាពជាបណ្ដោះអាសន្ន។ (រូបភាព MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - [...]

ពិធី​សាសនា​ឲ្យ​ដោះ​លែង​យ៉ោម បុប្ផា ដុត​«ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន»​ចោល

ពិធី​សាសនា​ឲ្យ​ដោះ​លែង​យ៉ោម បុប្ផា ដុត​«ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន»​ចោល

«ដីកាបង្គាប់ឲ្យនាំខ្លួន»មួយ ដែលចេញដោយលោកតែ សំអាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ​ទី២៩ ខែសីហា ឆ្នាំ២០១២ ត្រូវបានប្រជាពលរដ្ឋ ដែលរងគ្រោះដោយបញ្ហាដីធ្លី«ដុត»រំលាយចោល នៅមុខតុលាការកំពូល​រាប់រយច្បាប់ (ច្បាប់ចម្លង) ដោយបានចោទប្រកាន់ដីកានោះថា បានផ្តល់នូវភាពអយុត្តិធម៌បំផុតចំពោះគ្រួសារអ្នកស្រី យ៉ោម បុប្ផា ដោយបានជាប់គុកទាំងគ្មានកំហុសនោះ និងស្នើសុំឲ្យកើតមានឡើង នូវយុត្តិធម៌ខាងមុខនេះជាដាច់ខាត។


«ដីកាបង្គាប់ឲ្យនាំខ្លួន» ដែលត្រូវបានគេដុតចោល។ (រុបថត MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - ប្រជាពលរដ្ឋមកពីសហគមន៍ចំនួនបី ៖ សហគមន៍បឹងកក់ដឹកនាំដោយអ្នកស្រី ទេព វណ្ណី សហគមន៍ថ្ម​គោលដឹកនាំដោយអ្នកស្រី ច្រាយ នីម និងសហគមន៍បុរីកីឡាដឹកនាំដោយលោក ពេជ្រ ប៊ុនធឿន [...]

ចិន​ពិន័យ​មន្ត្រី​ជិត​១៧​ពាន់​នាក់ ពីបទ«ហឺហា​បំពាន​តួនាទី»

ចិន​ពិន័យ​មន្ត្រី​ជិត​១៧​ពាន់​នាក់ ពីបទ«ហឺហា​បំពាន​តួនាទី»

មន្ត្រីអ្នករដ្ឋកាចិនសរុបទាំងអស់ ជិត១៧ពាន់នាក់ ត្រូវបានចាប់ឲ្យទទួលពិន័យ ពីបទបានរំលោភលក្ខត្តិកៈថ្មី នៃបក្ស​កុម្មុយនីស​របស់ប្រទេសនេះ ដែលកំហិតកាន់តែខ្លាំងឡើងឲ្យមន្ត្រីសាធារណៈទាំងអស់ ប្រកាន់អត្តចរិកសមរម្យជាមួយ​នឹងប្រជាជន។ នេះបើតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មានផ្លូវការរបស់ប្រទេសចិន។


លោក ស៊ី ជៀងភីង ប្រធានបក្សកុម្មុយនីស និងជាប្រធានាធិបតីថ្មី នៃប្រទេសចិន។

អំពើពុករលួយ - ទីភ្នាក់ងារសារព័ត៌មានចិនថ្មី បានថ្លែងនៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួនថា ក្នុងចំណោម​ការរំលោភ​លក្ខត្តិកៈទាំងនោះ មានរាប់បញ្ចូលផងដែរ នូវការចំណាយពិសេសៗ ជ្រុលហួសហេតុ ការប្រើប្រាស់រថយន្ដ​រដ្ឋ​ហួស​តម្រូវ​ការ ឬការធ្វើដំណើរទៅបរទេស ដែលមិនមានប្រយោជន៍នោះជាដើម។ ការត្រួតពិនិត្យទាំងនោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...