ចិន​ពិន័យ​មន្ត្រី​ជិត​១៧​ពាន់​នាក់ ពីបទ«ហឺហា​បំពាន​តួនាទី»

មន្ត្រីអ្នករដ្ឋកាចិនសរុបទាំងអស់ ជិត១៧ពាន់នាក់ ត្រូវបានចាប់ឲ្យទទួលពិន័យ ពីបទបានរំលោភលក្ខត្តិកៈថ្មី នៃបក្ស​កុម្មុយនីស​របស់ប្រទេសនេះ ដែលកំហិតកាន់តែខ្លាំងឡើងឲ្យមន្ត្រីសាធារណៈទាំងអស់ ប្រកាន់អត្តចរិកសមរម្យជាមួយ​នឹងប្រជាជន។ នេះបើតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មានផ្លូវការរបស់ប្រទេសចិន។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: November 18, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មន្ត្រីអ្នករដ្ឋកាចិនសរុបទាំងអស់ ជិត១៧ពាន់នាក់ ត្រូវបានចាប់ឲ្យទទួលពិន័យ ពីបទបានរំលោភលក្ខត្តិកៈថ្មី នៃបក្ស​កុម្មុយនីស​របស់ប្រទេសនេះ ដែលកំហិតកាន់តែខ្លាំងឡើងឲ្យមន្ត្រីសាធារណៈទាំងអស់ ប្រកាន់អត្តចរិកសមរម្យជាមួយ​នឹងប្រជាជន។ នេះបើតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មានផ្លូវការរបស់ប្រទេសចិន។


លោក ស៊ី ជៀងភីង ប្រធានបក្សកុម្មុយនីស និងជាប្រធានាធិបតីថ្មី នៃប្រទេសចិន។

អំពើពុករលួយ - ទីភ្នាក់ងារសារព័ត៌មានចិនថ្មី បានថ្លែងនៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួនថា ក្នុងចំណោម​ការរំលោភ​លក្ខត្តិកៈទាំងនោះ មានរាប់បញ្ចូលផងដែរ នូវការចំណាយពិសេសៗ ជ្រុលហួសហេតុ ការប្រើប្រាស់រថយន្ដ​រដ្ឋ​ហួស​តម្រូវ​ការ ឬការធ្វើដំណើរទៅបរទេស ដែលមិនមានប្រយោជន៍នោះជាដើម។ ការត្រួតពិនិត្យទាំងនោះ ត្រូវបានធ្វើដោយម៉ត់ចត់​ដោយគណកម្មាធិការកណ្ដាលមួយ ដែលហៅកាត់ជាភាសាអង់គ្លេសថា CCDI ឬអាចពន្យល់ជាខេមរភាសាឲ្យស្រួលស្ដាប់ ជាកងសេនាជនរបស់បក្សកុម្មុយនីស។

តាំងពីដើមខែធ្នូឆ្នាំ២០១២នោះមក ការិយាល័យនយោបាយ នៃបក្សកុម្មុយនីសចិន (PCC) ដឹកនាំដោយ លោក ស៊ី ជៀងភីង (Xi Jinping) បានដាក់ឲ្យអនុវត្តន៍ នូវវិធានការមួយដើម្បីបំបាត់ចំណាយខ្ជះខ្ជាយទាំងឡាយ ជាពិសេសមានដូច​ជាដាក់​ក្រាលកម្រាលព្រំ ការរៀបចំលំអរផ្កាភ្ញី ការជប់លៀងស៊ីផឹកជោគជាំ និងការបង្ហាញភាពសម្បើមអស្ចារ្យ របស់អ្នកទទួល​ខុសត្រូវនានារបស់បក្ស។

ការរំលោភបំពាននោះ ត្រូវបានរកឃើញជិត១៧ពាន់ករណី នៅក្នុងរយៈពេលតែ១១ខែប៉ុណ្ណោះ ក្នុងខណៈពេល​ដែល​នយោបាយថ្មីរបស់មេដឹកនាំបក្ស ចង់បង្ហាញពីឆន្ទះរបស់បក្ស ក្នុងការដាក់ឲ្យមានការរស់នៅត្រឹមត្រូវមួយ នៃសមាជិក​នានារបស់បក្ស។

ជានិច្ចកាល បក្ស​កុម្មុយនិស្តចិន​ តែងតែ​លើកឡើង​ពី​ការ​សន្យា និង​ការ​ប្តេជ្ញាចិត្ត​ជាបន្តបន្ទាប់។ ប៉ុន្តែការសន្យា​ទាំងនោះ ច្រើនតែត្រូវគេធ្វើឡើងដើម្បីគ្រាន់តែល្អមើល និងរងការរិះគន់យ៉ាងខ្លាំងក្លា ពីសំណាក់ប្រជាជន​ចិន​រិះគន់​​ ជាពិសេស​ទៅ​លើអាទិភាព​ហួសកម្រិត ដែលបណ្ដាមេដឹកនាំ​គ្រាក់ៗចិននានា ​តែងតែ​ទទួលបាន​ សំរាប់លទ្ធផលដ៏តិចតួច បើប្រៀប​ធៀប​ទៅនឹងតួនាទីពួកគេ៕

-----------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...