វ៉ាស៊ីនតោននិងសេអ៊ូល បារម្ភពីកូរ៉េខាងជើង ប្រហារជីវិតពូថ្លៃរបស់ គីម ជុងអ៊ុន
បន្ទាប់ពីប្រទេសកូរ៉េខាងជើង បានប្រកាសនៅថ្ងៃសុក្រទី១៣ខែធ្នូនេះ ការប្រហារជីវិតមេដឹកនាំដ៏សំខាន់មួយរូប ដែលត្រូវជាឪពុកមាថ្លៃរបស់អគ្គមគ្គុទេស គីម ជុនអ៊ុន ដ៏មហិមា ពីបទ«ក្បត់ជាតិ»នោះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកូរ៉េខាងត្បូងបានបង្ហាញពីការព្រួយបារម្ភរបស់ខ្លួន នៅចំពោះការ«បោសសម្អាត»ដ៏ទាន់ហន់ របស់ប្រទេសកុម្មុយនីសចុងក្រោយមួយនេះ។
លោក ជាង ស៊ុងថេក នៅពេលចូលរួមប្រជុំពិភាក្សាជាមួយប្រទេសចិន ស្ដីពីការអភិវឌ្ឍន៍តំបន់ព្រំដែនសេដ្ឋកិច្ចក្នុងប្រទេសកូរ៉េខាងជើង នាទីក្រុងប៉េកាំងកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១២។ (រូបថត Xinhua)
កូរ៉េខាងជើង - អតីត សមមិត្ត ជាង ស៊ុងថេក អាយុ៦៧ឆ្នាំ ធ្លាប់ត្រូវបានចាត់ទុកជាបុរសខ្លាំងទី២នៃរបបកុម្មុយនីស [...]