Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

ព្រះសង្ឃ​បួន​អង្គ ត្រូវ​ឃាត់​ព្រះ​កាយ និង​ដក​ហូត​ទូរស័ព្ទ

ព្រះសង្ឃ​បួន​អង្គ ត្រូវ​ឃាត់​ព្រះ​កាយ និង​ដក​ហូត​ទូរស័ព្ទ

នៅខណៈពេលកំពុងថត ផ្តិតយកទិដ្ឋភាព នៃការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សសង្គ្រោះជាតិ ក្នុងក្រុងសំរោង ខេត្តឧត្ដរមានជ័យ ក្នុងព្រឹកថ្ងៃទី ២៦ ខែឧសភានេះ យ៉ាងហោច​ព្រះសង្ឃ៤អង្គ ត្រូវបានអាជ្ញាធរក្រុងសំរោង ចាប់ដកហូតយកទូរស័ព្ទ និងឃាត់ព្រះកាយ អស់រយៈពេលជាច្រើនម៉ោង មុននឹងដោះលែងមកវិញ នៅវេលាម៉ោង១៣រសៀល ថ្ងៃដដែល។

ព្រះសង្ឃ​សកម្ម​ការពារសិទ្ធិមនុស្ស ព្រះតេជគុណ លួន សុវ៉ាត បានឲ្យដឹងថា ហេតុការណ៍ឃាត់ព្រះកាយនោះ បានកើតឡើង នៅវេលាម៉ោងប្រមាណជា ១០ព្រឹក ក្រោមបញ្ជារផ្ទាល់ ពីលោក ហង្ស បូរ ស្នងការរងខេត្ត និងពីលោក ស ថាវី អភិបាលខេត្ត ដែលកំពុងមានវត្តមាននៅទីនោះ។ ព្រះសង្ឃទាំងបួនអង្គនោះ រួមមានពីរអង្គ ជាព្រះសង្ឃសកម្មការពារសិទ្ធិមនុស្ស ព្រះនាម ព្រីម ហួន និង លួន [...]

ISIS ប្រកាស​ទទួល​ស្គាល់​ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​នៅ មេនឆេស្ទ័រ

ISIS ប្រកាស​ទទួល​ស្គាល់​ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​នៅ មេនឆេស្ទ័រ

ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS) ពិតជាបានចេញមុខ ប្រកាសសង្គ្រាម​ដោយចំហរ ទល់នឹងក្រុមប្រទេស នៅបស្ចឹមលោក។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ របស់អង្គការភេរវនិយម ដែលត្រូវបានបង្ហោះជាបន្តបន្ទាប់ នៅពាសពេញបណ្ដាញសង្គម បានអះអាងថា «យុទ្ធជនមួយរួប នៃបណ្ដាយុទ្ធជនទាំងឡាយ របស់ទឹកដីព្រះជាម្ចាស់ បានដាក់បំផ្ទុះគ្រាប់បែកមួយគ្រាប់ នៅក្នុងចំណោមហ្វូងមនុស្ស» ក្នុងពេលប្រគុំតន្ត្រីដ៏ធំមួយ កណ្ដាលក្រុង មេនឆេស្ទ័រ (Manchester) នៃចក្រភពអង់គ្លេស។

ក្នុងសេចក្ដីប្រកាសព័ត៌មានដដែល ក្រុមភេរវនិយមបានគម្រាម ពីការវាយប្រហារផ្សេងទៀត តែមិនបានបញ្ជាក់នៅទីណាមួយទេ។ ចំពោះទីភ្នាក់ងារព័ត៌មាន «Amaq» ផ្លូវការរ បស់អង្គការភេរវនិយមនេះវិញ បានអះអាងថា ការវាយប្រហារខាងលើ ត្រូវបានរៀបចំធ្វើ ដោយ«យុទ្ធជនមួយក្រុម» នៃទឹកដីព្រះជាម្ចាស់។

» សេចក្ដីប្រកាសព័ត៌មាន [...]

ធ្លាក់​យន្ដយោះ​តូច​មួយ ពី​លើ​តំបន់​ឧស្សាហកម្ម​អាមេរិក

ធ្លាក់​យន្ដយោះ​តូច​មួយ ពី​លើ​តំបន់​ឧស្សាហកម្ម​អាមេរិក

ហេតុការណ៍ ធ្លាក់យន្ដហោះតូចមួយគ្រឿងនេះ បានកើតឡើង នៅរសៀលថ្ងៃចន្ទ ក្នុងរដ្ឋ«New Jersey» សហរដ្ឋអាមេរិក ដែលត្រូវជាព្រឹកថ្ងៃអង្គារ ពេលវេលានៅក្នុងប្រទេសកម្ពុជា។ យន្ដហោះឯកជននោះ ដែលអាចទទួលមនុស្សឲ្យជិះ បាន៨នាក់ បានធ្លាក់បោកខ្លួន ពីលើអាគារមួយចំនួន នៅក្នុងតំបន់ឧស្សាហកម្ម ក្បែរក្រុង «Carlstadt»។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានបង្ហាញឲ្យឃើញ ពីរូបភាពផ្សែងខ្មួលខ្មាញ់ ចេញពីទីកន្លែង​ធ្លាក់យន្ដហោះ និងមានរថយន្ដសង្គ្រោះជាច្រើន ត្រូវបានបញ្ជូន ទៅដល់ទីកន្លែងនោះ។ យន្ដហោះ បានហោះចេញពី ព្រលានយន្ដហោះអន្តរជាតិ «Philadelphie» ក្នុងរដ្ឋ «Pennsylvanie»។

[...]
បាញ់​សម្លាប់​មន្ត្រី​ក្រសួង​ធនធាន​ទឹក​ម្នាក់​​ក្នុង​​រថយន្ដ​​ កណ្ដាល​​រាជធានី

បាញ់​សម្លាប់​មន្ត្រី​ក្រសួង​ធនធាន​ទឹក​ម្នាក់​​ក្នុង​​រថយន្ដ​​ កណ្ដាល​​រាជធានី

ការបាញា់សម្លាប់កណ្ដាលរាជធានីភ្នំពេញ ប្រដាប់ដោយអាវុធមួយ បានកើតឡើងទៀត កាលពីយប់វេលាម៉ោងជាង ២២ ថ្ងៃទី ១៣ ខែឧសភានេះ នៅត្រង់ផ្លូវច្រកចូល ខាងមុខវត្តអង្គតាម៉ិញ ភូមិបប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះ ដែលគេស្គាល់ថា ជាមន្ត្រីអ្នកមានមុខមាត់ម្នាក់ នៅក្រសួងធនធានទឹក ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ បាញ់សម្លាប់ចំនួនបីគ្រាប់ ឲ្យស្លាប់នៅក្នុងរថយន្ដរបស់ខ្លួន យ៉ាងអាណោចអាធម។

រូបថតជាច្រើនសន្លឹក រួមនឹងវីដេអូផង ត្រូវបានថតពីកន្លែងកើតហេតុ បង្ហាញពីជនរងគ្រោះ ដែលត្រូវបានបាញ់សម្លាប់ តាមបង្អួចរថយន្ដម៉ាក «Camry» សេរីខ្ពស់​របស់ខ្លួន និងស្នាមបែកធ្លាយកញ្ចក់បង្អួចរថយន្ដ ដោយសារគ្រាប់កាំភ្លើង។ រូបភាពខ្លះទៀត បានបង្ហាញឃើញស្ត្រីចំណាស់​ម្នាក់ ដែលគេគិតថាជាម្ដាយ កំពុងយំ​អោប​ជនរងគ្រោះ យ៉ាងខ្លោចផ្សារ។

មេបញ្ជាការអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ លោក ជឹម រិទ្ធី បានប្រាប់សារព័ត៌មានក្នុងស្រុកថា [...]

ផ្ទុះអាវុធ​នៅ​​អាហ្វ្រិក​កណ្ដាល​ សម្លាប់​ទាហាន​មួក​ខៀវ​ខ្មែរ​៤នាក់

ផ្ទុះអាវុធ​នៅ​​អាហ្វ្រិក​កណ្ដាល​ សម្លាប់​ទាហាន​មួក​ខៀវ​ខ្មែរ​៤នាក់

«បេសកកម្មអង្គការសហប្រជាជាតិ ដើម្បីសន្តិភាពនៅប្រទេសអាហ្វ្រិកកណ្ដាល (ហៅកាត់ថា «Minusca») មាន​ទុក្ខ​យ៉ាងក្រៀមក្រំ ដោយសូមអះអាងថា ទាហាន៣នាក់ ពីក្នុងចំណោមទាហានបាត់ខ្លួនបួននាក់ ក្នុង​ការ​វាយ​ប្រហារ កាលពី​យប់​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ បានស្លាប់។ ទាហានម្នាក់ទៀត នៅតែ​បាត់​ដំណឹង​សូន្យ​ឈឹង​នៅ​ឡើយ។» នេះ បើតាម​ការ​អះអាង​របស់​សេចក្ដីប្រកាសព័ត៌មានមួយ របស់ «Minusca» នៅ​រសៀល​ថ្ងៃ​ទី៩ ខែ​ឧសភា ច្រើន​ម៉ោង​ក្រោយ​ការវាយប្រហារ។

ក្បួនរថយន្ដ របស់​កងកម្លាំងវិស្វកម្ម មកពីប្រទេសកម្ពុជា អមដោយ​កងកម្លាំងការពារ ប្រដាប់​ដោយ​អាវុធ មក​ពី​ប្រទេស​ម៉ារ៉ុក​ច្រើន​នាក់​ បាន​វិល​​ត្រឡប់​​ពី ក្រុង «Rafaï» ទៅកាន់ក្រុង «Bangassou» ដែល​សុទ្ធសឹង​ជា​ក្រុង​ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...