ធ្លាក់​យន្ដយោះ​តូច​មួយ ពី​លើ​តំបន់​ឧស្សាហកម្ម​អាមេរិក

ជាប្រភេទយន្ដហោះឯកជនមួយ ដែលបានធ្លាក់ នៅពីលើអាគារឧស្សាហកម្ម ក្បែរក្រុង «Carlstadt» នៃរដ្ឋ «New Jersey» សហរដ្ឋអាមេរិក។
ធ្លាក់​យន្ដយោះ​តូច​មួយ ពី​លើ​តំបន់​ឧស្សាហកម្ម​អាមេរិក
ទិដ្ឋភាពអគ្គិភ័យ បណ្ដាលមកពីការធ្លាក់យន្ដហោះ ក្បែរក្រុង Carlstadt» នៃរដ្ឋ «New Jersey» សហរដ្ឋអាមេរិក។ (រូបថតលើ ទ្វីសធើរ)
Loading...
  • ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៥ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 16, 2017
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍ ធ្លាក់យន្ដហោះតូចមួយគ្រឿងនេះ បានកើតឡើង នៅរសៀលថ្ងៃចន្ទ ក្នុងរដ្ឋ«New Jersey» សហរដ្ឋអាមេរិក ដែលត្រូវជាព្រឹកថ្ងៃអង្គារ ពេលវេលានៅក្នុងប្រទេសកម្ពុជា។ យន្ដហោះឯកជននោះ ដែលអាចទទួលមនុស្សឲ្យជិះ បាន៨នាក់ បានធ្លាក់បោកខ្លួន ពីលើអាគារមួយចំនួន នៅក្នុងតំបន់ឧស្សាហកម្ម ក្បែរក្រុង «Carlstadt»។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានបង្ហាញឲ្យឃើញ ពីរូបភាពផ្សែងខ្មួលខ្មាញ់ ចេញពីទីកន្លែង​ធ្លាក់យន្ដហោះ និងមានរថយន្ដសង្គ្រោះជាច្រើន ត្រូវបានបញ្ជូន ទៅដល់ទីកន្លែងនោះ។ យន្ដហោះ បានហោះចេញពី ព្រលានយន្ដហោះអន្តរជាតិ «Philadelphie» ក្នុងរដ្ឋ «Pennsylvanie»។

បើតាមប្រភពពីនគរបាល បានឲ្យអះអាងថា អាគារមួយចំនួន បានឆាបឆេះជាអគ្គិភ័យឡើង ដោយសារការធ្លាក់យន្ដហោះ។ រីឯសារព័ត៌មាន «Daily Star» បានអះអាងថា យន្ដហោះនោះ ជាប្រភេទ «Learjet 35»។ យន្ដហោះ បានត្រៀមខ្លួនចុះចត នៅព្រលានយន្ដហោះ «Teterboro» ដែលនៅមិនឆ្ងាយប៉ុន្មាន ពីកន្លែងកើតហេតុ។

សារព័ត៌មានដដែល បានរាយការណ៍ ថាមនុស្សពីរនាក់ បានស្លាប់។ ពួកគេ ជាអ្នកបើកបរយន្ដហោះនោះ ដែលគ្មានមនុស្សជិះផ្សេងទេ។ ប៉ុន្តែមនុស្សរងរបួស ដោយសារការធ្លាក់យន្ដហោះ នៅលើអាគារ នៅមិនទាន់ឲ្យដឹង ថាមានទំហំប៉ុណ្ណា​នៅឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...