ប្រធានាធិបតី​បារាំង​ថ្មី​កណ្ដាល​និយម តែងតាំង​នាយក​រដ្ឋមន្ត្រី​ស្ដាំ​និយម​

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលទើបនឹងស្បថ ចូលកាន់តំណែង កាលពីថ្ងៃអាទិត្យម្សិលម៉ិញ បានតែងតាំងនៅថ្ងៃនេះ នូវនាយករដ្ឋមន្ត្រីថ្មីមួយរូប មកពីគណបក្សអ្នកសាធារណរដ្ឋ (Les Républicains - ស្ដាំនិយម)។
ប្រធានាធិបតី​បារាំង​ថ្មី​កណ្ដាល​និយម តែងតាំង​នាយក​រដ្ឋមន្ត្រី​ស្ដាំ​និយម​
ពីឆ្វេងទៅស្ដាំ៖ លោក អេឌូអា ហ្វីលីព នាយករដ្ឋមន្ត្រីថ្មី និងលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីថ្មី របស់ប្រទេសបារាំង។ (រូបថតសហការី)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី១៥ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 15, 2017
  • ប្រធានបទ: នយោបាយបារាំង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក អេឌ័រ ហ្វីលីព (Edouard Philippe) តំណាងរាស្ត្រ និងជាអភិបាលក្រុង «Havre» ត្រូវបានតែងតាំង ជានាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃចន្ទទី១៥ ខែឧសភានេះ ដោយលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំងថ្មី ដើម្បីទទួលបន្ទុក ក្នុងការរៀបចំរដ្ឋាភិបាលថ្មី។ ភ្លាមៗបន្ទាប់ពីការប្រកាសតែងតែង ធ្វើឡើងតាមរយៈអគ្គលេខា របស់វិមានប្រធានាធិបតី អេលីហ្សេ (Elysée) រួច ការផ្លាស់ប្ដូរតំណែង រវាងនាយករដ្ឋមន្ត្រីចាស់ និងលោក អេឌ័រ ហ្វីលីព ក៏នឹងត្រូវធ្វើឡើង នៅម៉ោង១៦ ប៉ុន្មាននាទីខាងមុខនេះដែរ។

ការតែងតាំងដែលមានលក្ខណៈនយោបាយ...

លោក អេម៉ានុយអែល ម៉ាក្រុង ជាប្រធានាធិបតីចេញពីគណបក្ស «En Marche!» របស់លោក ដែលមាននិន្នាការ​កណ្ដាលនិយម ខណៈលោក អេឌ័រ ហ្វីលីព ជាអ្នកនយោបាយ ចេញពីគណបក្សអ្នកសាធារណរដ្ឋ ដែលមាននិន្នាការស្ដាំនិយម។

ក្រុមអ្នកតាមដានស្ថានការណ៍ប្រទេសបារាំង បានគិតថា ជម្រើសរបស់លោក ម៉ាក្រុង មានលក្ខណៈនយោបាយច្រើន ដោយហេតុថា លោកប្រធានាធិបតីថ្មីថ្មោង ចាំបាច់ត្រូវរកការគាំទ្រ ពីគ្រប់និន្នាការនយោបាយទាំងអស់ នៅក្នុងប្រទេសបារាំង។ មកដល់ពេលនេះ គេដឹងថា លោក ម៉ាក្រុង ដែលធ្លាប់ជារដ្ឋមន្ត្រី របស់រដ្ឋាភិបាលប្រធានាធិបតីផុតអាណត្តិ (ឆ្វេងនិយម) ទទួលបានការគាំទ្រ យ៉ាងសន្ធឹកសន្ធាប់រួចហើយ ពីសំណាក់អ្នកនយោបាយឆ្វេងនិយម និងកណ្ដាលនិយម ប៉ុន្តែលោក ម៉ាក្រុង មិនសូវមានការគាំទ្រ ពីសំណាក់អ្នកនយោបាយ ដែលមាននិន្នាការស្ដាំនិយមនោះទេ។

ពាក្យចចាមអារាមជាច្រើន បានបង្ហើបឲ្យដឹង តាំងពីច្រើនថ្ងៃហើយ ពីឈ្មោះលោក អេឌ័រ ហ្វីលីព អាយុ៤៦ឆ្នាំ ថានឹងអាចត្រូវតែងតាំង ជានាយករដ្ឋមន្ត្រី របស់លោក ម៉ាក្រុង។ អ្នកនាំពាក្យរបស់គណបក្ស «En Marche!» ក៏បានថ្លែងឲ្យដឹងជាមុន តាមវិទ្យុបារាំង «Europe1» ដែរថា៖ «លោក ហ្វីលីព មានលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ទៅនឹងលក្ខណៈសម្បត្តិ ដែលចង់បាន។ លោក មានបទពិសោធន៍ នៅក្នុងរដ្ឋសភា មានសមត្ថភាព និងគុណសម្បត្តិ ដែលគ្រប់គ្នាបានស្គាល់ហើយ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...