បន្ទាប់ពីភេវរកម្មថ្ងៃទី១១កញ្ញា អាល់កៃដាគ្រោងបំផ្ទុះ ក្រុងឡុងដ៍
ភេវរកម្ម - អតីតសមាជិកម្នាក់របស់អាល់កៃដាឈ្មោះ សាអាជីដ បាដាត (Saajid Badat) អាយុ៣៤ឆ្នាំ ដែលធ្លាប់សារភាពម្ដងរួចហើយ នៅក្នុងសវនាការលើកមុនៗ បាននិយាយជាថ្មីម្ដងទៀតតាមវីដេអូ ពីរាជធានីឡុងដ៍ប្រទេសអង់គ្លេស ដើម្បីធ្វើជាសាក្សីនៅក្នុងសវនាការមួយ នាទីក្រុងញ៉ូយក កាលពីថ្ងៃចន្ទកន្លងមកនេះ កាត់ទោសជនសង្ស័យម្នាក់ឈ្មោះ អាប៊ូ ហាមស្សា (Abou Hamza)។
បុរសនេះ បាននិយាយថា ខាលីដ សេខ មហាមេដ (Khalid Sheikh Mohamed) ដែលជាមេដឹកនាំរបស់ក្រុមរៀបចំភេវរកម្មថ្ងៃទី១១ ខែកញ្ញា នៅសហរដ្ឋអាមេរិកនោះ មានគម្រោងយ៉ាងជាក់លាក់ នៅពេលបន្ទាប់មកនឹងធ្វើការវាយប្រហាររាជធានីឡុងដ៍ នៃប្រទេសអង់គ្លេស។ សាអាជីដ បាដាត និយាយថា «ខ្ញុំជឿងថា សង្កាត់ពាណិជ្ជកម្មដ៏ធំនៅរាជធានីឡុងដ៍ របស់អង់គ្លេស ត្រូវបានកត់ដាក់ចូលក្នុងបញ្ជីខ្មៅ»។
[...]