Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

នៅ​ជា​មួយ​សព​ម្ដាយ​តាំង​ពី​៥​ថ្ងៃ ព្រោះ​ស្មាន​តែ​«គេង​លក់»

នៅ​ជា​មួយ​សព​ម្ដាយ​តាំង​ពី​៥​ថ្ងៃ ព្រោះ​ស្មាន​តែ​«គេង​លក់»

ភាព​អនិច្ចា និង​ភាព​ខ្លោច​ផ្សារ ចេះ​តែ​កើត​មាន ដរាប​ណា​មាន​ជីវិត។ កុមារ​មួយ​រូប បាន​រស់​នៅ​ជិត​សព​ម្ដាយ​របស់​ខ្លួន តាំង​ពី​៥​ថ្ងៃ​កន្លង​មក ដោយ​សារ​កុមារ​បាន​គិត​ស្មាន​ថា ម្ដាយ​របស់​ខ្លួន​កំពុង​តែ​គេង​លក់។ កាសែត​បារាំង La Voix du Nord បាន​សរសេរ​ឲ្យ​ដឹង​ថា គឺ​អ្នកគ្រូ​របស់​ក្មេង​ប្រុស​តូច​នេះ ដែល​បាន​រាយការណ៍​ប្រាប់​នគរបាល ឲ្យ​ចុះ​ជួយ​ទៅ​រក​មើល​កុមារ ដោយ​ហេតុ​ថា នាង​បាន​បារម្ភ​នឹង​អវត្តមាន​របស់​សិស្ស​ខ្លួន ក្នុង​រយៈ​ពេល​យូរ​ដូច្នេះ។

នៅថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ នគរបាល​និង​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បារាំង បាន​មក​ដល់​គេហដ្ឋាន​របស់​កុមារ ហើយ​បាន​រក​ឃើញ​សាក​សព​របស់​ម្ដាយ អាយុ​៣៨​ឆ្នាំ ស្លាប់​ក្នុង​ថ្លុក​ឈាម នៅ​ក្នុង​សង្កាត់​មួយ​នៃ​ក្រុង អាម៉ង់ទីជែ ស្ថិត​ក្នុង​ភាគ​ខាង​ជើង​នៃ​ប្រទេស​បារាំង ជាប់​នឹង​ព្រំដែន​ជា​មួយ​ប្រទេស​ប៊ែលហ្សិក។ ពួក​គេ​ក៏​បាន​សម្ដែង​ការ​រន្ធត់​ជា​ខ្លាំង​ដែរ [...]

បង្ក្រាប​ភេវរជន​សម្លាប់​បាន​ពីរ​នាក់​ទាំង​យប់ នៅ​ប៊ែលហ្សិក (vdo)

បុរស​ពីរ​នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត បាន​រង​របួស​ជា​ទម្ងន់ នៅ​ក្នុង​ប្រតិបត្តិការ​ផ្ទុះ​អាវុធ​មួយ របស់​កង​កម្លាំង​នគរបាល ប្រឆាំង​នឹង​ជន​មួយ​ក្រុម ដែល​សង្ស័យ​ជា​ភេវរជន នៅ​ក្នុង​ក្រុង វ៉េវីយ៉ែ នា​យប់​ថ្ងៃ​ព្រហស្បត្តិ៍ ទី១៥ ខែ​មករា ឆ្នាំ​២០១៥។ នេះ​បើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង របស់​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ នៃ​ប្រទេស​ប៊ែលហ្សិក។ បើ​តាម​សាក្សី​នៅ​នឹង​កន្លែង ដែល​ស្រង់​សម្ដី​ដោយ​ទូរទស្សន៍​ក្នុង​ស្រុក RTBF បាន​ឲ្យ​ដឹង​ថា គេ​បាន​ឮ​ស្នូរ​ផ្ទុះ​កាំភ្លើង និងផ្ទុះ​គ្រាប់​ តាំង​ពី​ក្បាល​ព្រលប់​មក។

នៅ​មុន​ការ​ប្រកាស​តុល្យភាព​ជា​ផ្លូវ​ការ របស់​ក្រុម​អ្នក​ស៊ើប​អង្កេត ទូរទស្សន៍​ដដែល​បាន​រាយ​ការណ៍​ថា មាន​មនុស្ស​ដល់​ទៅ​បី​នាក់​បាន​ស្លាប់ នៅ​ក្នុង​ប្រតិបត្តិការ​នេះ។ ប៉ុន្តែ​ទូរទស្សន៍​បាន​រាយការណ៍​ថា តាំង​ពី​ម៉ោង​១៩​យប់​នោះ​មក កង​កម្លាំង​របស់​អាជ្ញាធរ [...]

កុយ គួង៖ កម្ពុជាត្រៀមប្ដឹង​ទាហាន​ថៃ​ ពី​ការ​បាញ់​សម្លាប់​ជន​ជាតិ​ខ្មែរ (vdo)

កុយ គួង៖ កម្ពុជាត្រៀមប្ដឹង​ទាហាន​ថៃ​ ពី​ការ​បាញ់​សម្លាប់​ជន​ជាតិ​ខ្មែរ (vdo)

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង បាន​អះ​អាង​ពី​ពាក្យ​បណ្តឹង ថា​នឹង​អាច​កើត​ឡើង ប្រឆាំង​ទៅ​នឹង​ទាហាន​ថៃ ដែល​បាន​បាញ់​សម្លាប់​មនុស្ស ហើយ​កំទេច​សាក​សព បើ​កម្ពុជា​រក​ឃើញ​ថា សាក​សព​ទាំង​ពីរ​នោះ ជា​ជន​ជាតិ​ខ្មែរ​។

ក្រោយ​ការ​ចុះ​ហត្ថលេខា លើ​កិច្ច​ព្រម​ព្រៀង​សេវាកម្ម​ដឹក​ជញ្ជូន តាម​ផ្លូវ​អាកាស កម្ពុជា-ជប៉ុន មន្រ្តី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា បាន​រៀប​រាប់​ក្នុង​កិច្ច​សម្ភាស​ជា​មួយ​អ្នក​សារព័ត៌មាន កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៥ ម្សិល​ម៉ិញ​នេះ​ថា រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ បាន​នឹង​កំពុង​រង់​ចាំ​មើល​នូវ​លទ្ធផល ក្នុង​ការ​ធ្វើ​កោសល្យ​វិច័យ លើសំណាក​សព​ទាំង​ពីរ​នោះ ថា​ជា​ពលរដ្ឋ​ខ្មែរ មែន​ឬ​មិន​មែន។ បើ​ពិត​ជា​សំណាក​សព​នោះ​ជា​ជន​ជាតិ​ខ្មែរ ខាង​ក្រសួង​ការ​បរទេស នឹង​ប្តឹង​ទាម​ទារ​ឲ្យ​អាជ្ញាធរ​ថៃ​ស្វែង​រក​ឃាតករ មក​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់ [...]

មិន​គិត​ខ្លី​ទៀត​ទេ... បែរ​ជា​ទៅ​«លោត​ពី​លើ​ស្ពាន​ម្តង» សន្លប់​ធំ

មិន​គិត​ខ្លី​ទៀត​ទេ... បែរ​ជា​ទៅ​«លោត​ពី​លើ​ស្ពាន​ម្តង» សន្លប់​ធំ

ចិត្ត​ដែល​ប៉ង​ស្លាប់​ហើយ ពិបាក​នឹង​ដុះ​ដាល​មក​ជា​ធម្មតា​វិញ​ណាស់ បើ​ទោះ​ជា​មាន​អ្នក​មក​ជួយ​ឃាត់​ឃាំង​រារាំង​យ៉ាង​ណា តែ​វា​មាន​ប្រសិទ្ធ​ភាព​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ។ ហើយ​បើ​គិត​តាម​ផ្លូវ​ព្រះ​ធម៌​វិញ ព្រះ​ពុទ្ធ​បាន​មាន​ពុទ្ធដីកា​ថា៖ «គ្មាន​គ្រូ​ណា​ប្រដៅ​ព្រះ​អង្គ​បាន​ឡើយ» បើ​យើង​ខ្លួន​ឯង​មិន​អាច​​ជួយ និង​បញ្ជា​ខ្លួន​ឯង​ផង​នោះ ឲ្យ​អ្នក​ណា​គេ​ជួយយើង។ ពេល​ភ្ញាក់​ស្មារតី​និយាយ​​ថា​​មិន​​ធ្វើ​ទៀត​ទេ តែ​បាន​មួយ​ភ្លែត​ក្រោយ ក៏​តាំង​នឹក​ឃើញ​ចង់​អនុវត្តន៍​ម្តង​ទៀត។

» សូម​អាន​អត្ថបទ​ដែល​ទាក់ទង ដោយ​ចុច​នៅ​លើ​ទី​នេះ

ករណីនេះ បាន​កើត​ឡើង​ទៅ​លើ​បុរស​ម្នាក់​ឈ្នោះ អុល វណ្ណនី ដែល​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ កាល​ពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ​២០១៥ នៅ​ចំណុច​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ [...]

ប្រតិកម្ម​នឹង​ព័ត៌មាន «ថោង សារ៉ាត់ ជា​កូន​ប្រសារ កឹម សុខា»

ប្រតិកម្ម​នឹង​ព័ត៌មាន «ថោង សារ៉ាត់ ជា​កូន​ប្រសារ កឹម សុខា»

មើលទៅ សំនុំ​រឿង​លោ​ក ថោង សារ៉ាត់ ដែល​ដូច​ជា​ស្ងាត់​ទៅ​មួយ​រយៈ​នេះ នៅ​មាន​ភាគ​បន្ត​ច្រើន​ទៀត។ ជា​ពិសេស នៅ​ពេល​ដែល​បញ្ហា​ដ៏​រំជើប​រំជួល​នេះ ត្រូវ​បាន​គេ​ភ្ជាប់​ចូល​មក​ក្នុង​បញ្ហា​នយោបាយ។ នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៤ សារព័ត៌មាន​ភ្នំពេញ​ថ្មី បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ ដែល​មាន​ចំណង​ជើង​ថា «ទម្លាយ​ពត៌មាន​លោក ថោង សារ៉ាត់ ជា​កូនប្រសា​រលោក កឹម សុខា» ដោយ​លើក​យក​ប្រភព​មិន​ចេញ​អត្តសញ្ញាណ មក​សំអាង​ថា លោក​ឧកញ៉ា​ ថោង សារ៉ាត់ ​គឺ​ជា​​កូនប្រសា​រ​របស់​លោក ​កឹម ​សុខា ​អនុ​ប្រធាន​ទី​១​រដ្ឋសភា និង​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

ព័ត៌មាននេះ ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​មួយ​ចំនួន ដែល​ស្និត​នឹង​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​លោក ហ៊ុន សែន យក​មក​ចុះ​ផ្សាយ​ជា​បន្ត​បន្ទាប់ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៥​នេះ បង្ក​ឲ្យ​មាន​អ្នក​ចែក​រំលែក និង​ផ្ដល់​ជា​យោបល់​យ៉ាង​ច្រើន​ផុលផុស។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...