ប្រធានផ្សារដើមគរបញ្ជាសន្តិសុខឲ្យវាយកម្មករ ព្រោះជិះម៉ូតូប៉ះខ្លួន
កម្មករស៊ីឈ្នួលអូសរទេះបន្លែ នៅផ្សារដើមគរត្រូវបានកងសន្តិសុខ របស់ប្រធានផ្សារដើមគ លោក សេង សារ៉ង វាយជាច្រើនដៃ បន្ទាប់ពីកម្មកររងគ្រោះទាំងពីរ បានជិះម៉ូតូរអិលទៅប៉ះជើងប្រធានផ្សារដើមគរូបនេះ ហើយបានបណ្តាលរហែកខោលោកបន្តិច។ ប៉ុន្តែ វាជាការដាច់រហែកខោ ដែលបានបញ្ឆេះកំហឹងរបស់លោកប្រធានផ្សារឲ្យឆេះឈួលឡើង រហូតបានបញ្ជាឲ្យកងសន្តិសុខផ្សារចំនួន ៥នាក់ ទៅវាយកម្មករយ៉ាងចាស់ដៃ បើទោះជាជនរងគ្រោះ បានលើកដៃសំពះសុំទោសលោកហើយក៍ដោយ។
បុរសទាំងពីរ ដែលត្រូវបានសន្តិសុខផ្សារវាយនេះ មានម្នាក់ឈ្មោះ ថេត របួសនៅត្រង់ពោះ និងម្នាក់ទៀតឈ្មោះ ប៉ោង ត្រូវចំមុខ។ ហេតុការណ៍វាយតប់ ត្រូវបានអាជីករលក់ដូរ និងអ្នករត់ម៉ូតូឌុបនៅកន្លែងកើតហេតុបានជួយស្រែក និងចាប់ឃាត់ [...]