Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

នៅហុងកុង «ចំអិន​ឪ​ម៉ែ​ខ្លួន​ឯង គុក​មួយ​ជីវិត» (vdo)

ក្នុងសំនុំរឿងឧក្រិដ្ឋកម្ម ទៅលើឪពុកម្ដាយខ្លួនឯង ដែលឪពុកអាយុ៦៥ឆ្នាំ និងម្ដាយអាយុ៦២ឆ្នាំនេះ បុរស ហង់រី ឆូ ហ័យលឿង (Henry Chau Hoi-Leung) អាយុ៣១ឆ្នាំ ត្រូវបានរកឃើញពីទោសកំហុស នៅក្នុងសវនាការ កាលពីថ្ងៃ​សុក្រ​សប្ដាហ៍​មុន ពីទង្វើ ដ៏​សាហាវ​ព្រៃផ្សៃ របស់ខ្លួន ដែលបានប្រព្រឹត្តិ កាលពីឆ្នាំ២០១៣កន្លងមក។

នៅក្នុងសវនាការ ចៅក្រមបានដឹងថា ពីវិធីសាស្ត្រដ៏ហួសចិត្ត ដែលជនជាប់ចោទ បានកាប់ឪពុកម្ដាយរបស់ខ្លួន ជា​កំណាត់ៗ រួចយកទៅចំអិន ក្នុងពេលបន្ទាប់មក។ ក្រោយពីចំអិនរួច បុរសនេះបានសាច់ចំអិនរួចទាំងនោះ មកខ្ចប់ជា​ប្រអប់ៗ ដាក់លាយជាមួយបាយ ដែលមានលក្ខណៈ ដូចទៅនឹង «បាយសាច់ជ្រូកអាំង» យ៉ាងដូច្នោះ។ សវនាការ​បាន​ដឹង​ទៀត​ដែរថា បុរសម្នាក់នេះ បានរៀបគម្រោងសម្លាប់ឪពុកម្ដាយរបស់ខ្លួន ក្នុងរយៈពេល៦ខែ។

[...]
ពេទ្យ​ថា​ស្លាប់ តែ​ពេល​យក​ទៅ​បញ្ចុះ ស្រាប់​តែ​បើក​ភ្នែក...

ពេទ្យ​ថា​ស្លាប់ តែ​ពេល​យក​ទៅ​បញ្ចុះ ស្រាប់​តែ​បើក​ភ្នែក...

នេះសម្រាប់ខ្មែរយើង គេអាចហៅថា ភ្លឹក ឬបើតាមជំនឿ គេនិយាយថា មិនទាន់អស់អាយុ មច្ចុរាជបានព្រលែង ព្រលឹង​ឲ្យមករក ខ្លួនប្រាណវិញ។ កាលពីថ្ងៃអាទិត្យកន្លងមកនេះ ដូនចាស់ចំណាស់ជាង៩០ឆ្នាំ ដែលរស់នៅក្នុងក្រុង ហ្សែល​សេន​គីឆេន (Gelsenkirchen) ប្រទេសអាល្លឺម៉ង់ ត្រូវបានប្រកាសជាផ្លូវការ ថាបានស្លាប់ហើយ ដោយក្រុមគ្រូពេទ្យ នៃមណ្ឌលសម្រាប់ជនចូលនិវត្តន៍មួយកន្លែង។ ប៉ុន្តែនៅពេលដែលគេនាំ សាកសពលោកយាយ មកដល់ទីបញ្ចុះសព ស្រាប់តែដូនចាស់ បានភ្ញាក់ដឹកខ្លួនមកវិញ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នេះបើតាមការផ្សាយឲ្យដឹង ពី​សារព័ត៌មាន​ក្នុងស្រុក ជាច្រើន។

«ខ្ញុំនៅទីណាអញ្ចេះ?» នេះជាសម្លេងរបស់ដូនចាស់ អាយុ៩២ឆ្នាំរូបនេះ ដែលបានព្យាយាម បើកគម្របមឈូស ជាមួយ​គ្រាប់ភ្នែក បើកឡើងសម្ដែងចំងល់។ យើងពិបាកនឹងស្រម័យណាស់ ប្រសិនណា ជាមឈូសរបស់លោកយាយ ត្រូវ​បាន​បញ្ចុះរួចរាល់... នៅពេលនោះ បើទោះលោកយាយ ដឹងខ្លួនមកវិញ ក៏ពិបាកនឹងគាស់ [...]

បើក​ឡាន​បុក​គោ​យន្ត​ផ្ទុះ​ឆេះ ស្លាប់​ម្នាក់​នៅ​បន្ទាយ​មាន​ជ័យ

បើក​ឡាន​បុក​គោ​យន្ត​ផ្ទុះ​ឆេះ ស្លាប់​ម្នាក់​នៅ​បន្ទាយ​មាន​ជ័យ

គ្រោះថ្នាក់ចររាចរណ៍មួយ បានបង្ករការភ្ញាក់ផ្អើល យ៉ាងខ្លាំងដោយសារ រថយន្តបង្ករ បានផ្ទុះឆេះ នៅកន្លែងកើតហេតុ កាលពីម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៥នេះ នៅភូមិកូបលិច ឃុំកូប ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ។ បន្ទាប់ពីគ្រោះថ្នាក់ភ្លាមៗ គ្មានឡានសង្គ្រោះណា អាចជួយបានទេ ភ្លើងបានឆាបឆេះ រហូតអស់អំណាច។ គួរឲ្យ​ស្ដាយ​ណាស់ ដែលមនុស្សម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៍នេះ។

ប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា ហេតុការណ៍នេះ បង្ករឡើងដោយឡាន កាម៉ារី សេរី១៩៩៥ ចង្កូត​ស្តាំពណ៍ ស មួយគ្រឿង បានបើកទៅបុក គោយន្ត ដែលកំពុងបើកបរមានគ្នា ពីរនាក់ប្តីប្រពន្ធ។ ភ្លាមៗ បន្ទាប់ពីកើត​ហេតុ ម្ចាស់រថយន្ត បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែអ្នករងគ្រោះទាំងពីរនាក់ ប្រពន្ធបាត់បង់ជីវិត រីឯប្តីរង​របួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីពេទ្យស្រុក។

សាក្សីបានឲ្យដឹងថា គេមិនបានស្គាល់ពីអត្តសញ្ញាណ [...]

ធ្លាក់​យន្ដហោះ 4U9525 នៅ​បារាំង៖ ប្រអប់​ខ្មៅ​រក​ឃើញ និង​អ្វី​ដែល​គេ​ដឹង

ធ្លាក់​យន្ដហោះ 4U9525 នៅ​បារាំង៖ ប្រអប់​ខ្មៅ​រក​ឃើញ និង​អ្វី​ដែល​គេ​ដឹង

តើយន្ដហោះ អ៊ែរប៊ូស (Airbus A320) ដែលល្បីថា មានសភាពនឹងនរ ជាងយន្ដហោះផ្សេងទៀត ក្នុងលោក អាច​ធ្លាក់​បោក​ខ្លួន រហូតស្លាប់មនុស្សអស់ ១៥០នាក់ យ៉ាងដូចម្ដេច? នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥នេះ យន្ដហោះ របស់​ក្រុមហ៊ុន ហ្សែរមេនវីន (Germanwings) ដែលធ្វើអាជីវកម្មថោកថ្លៃ និងជាផ្នែកមួយ របស់ក្រុមហ៊ុនអាកាសចរណ៍ លូថានស្សា (Lufthansa) ក្រុមហ៊ុនដ៏ធំមួយទៀត របស់អាល្លឺម៉ង់ បានភ្ជាប់ជើងហោះហើរលេខ 4U9525 ពីក្រុង បាសឺឡូន (Barcelone) ប្រទេសអេស្ប៉ាញ ឆ្ពោះទៅ ក្រុង ឌូសែលដ័រ (Düsseldorf) ប្រទេសអាល្លឺម៉ង់ ជាមួយ​នឹងអ្នក​ដំណើរ ១៤៤នាក់ ព្រមទាំងបុគ្គលិកបម្រើលើយន្ដហោះ ៦នាក់។

យន្ដហោះ បានធ្លាក់បោកខ្លួន នៅក្នុងជ្រលងភ្នំ ដែលមានជញ្ជាំងខ្ពស់ៗ ហើយពិបាកនឹងអាចឲ្យគេ ចូលទៅសង្គ្រោះ​បាន ក្រៅតែពីប្រើឧទ្ធម្ភាគចក្រប៉ុណ្ណោះ។ ខាងក្រោមនេះ ជាអ្វីដែលក្រុមអ្នកស៊ើបអង្កេត បានបង្ហាញជាជំហានដំបូង៖

[...]
ធ្លាក់យន្ដហោះ អ៊ែរប៊ូស A320 នៅបារាំង ស្លាប់១៥០នាក់

ធ្លាក់យន្ដហោះ អ៊ែរប៊ូស A320 នៅបារាំង ស្លាប់១៥០នាក់

ព្រឹត្តិការណ៍ ធ្លាក់យន្ដហោះមួយទៀត បានចូលមកបន្ថែមហេតុការណ៍ដ៏រន្ធត់ សម្រាប់វិស័យអាកាសចរណ៍ស៊ីវិល ពិភពលោក។ យន្ដហោះប្រភេទ អ៊ែរប៊ូស (Airbu A320) របស់ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ ហ្សែមែនវីន (Germanwings) ដែលលក់សំបុត្រថោក បានធ្លាក់នៅក្នុងតំបន់ជួរភ្នំ អាល់ប៍ (Alpes) នៃជ្រលង អេស្ត្រូព (Estrop) នៅ​មិន​ឆ្ងាយ​ប៉ុន្មាន ពីក្រុង ឌីង ឡេបាំង (Digne-les-Bains) នៅព្រឹកថ្ងៃអង្គារទី២៤ ខែមីនា ឆ្នាំ២០១៥នេះ។ បើតាម​ការ​ឲ្យ​ដឹង​របស់​អាជ្ញាធរ បាននិយាយថា អ្នកដំណើរទាំង១៥០នាក់ នៅលើយន្ដហោះ បានស្លាប់ទាំងអស់។

នៅតាមកញ្ចក់ទូរទស្សន៍ ដែលបានផ្សាយផ្ទាល់ ពីហេតុការណ៍នេះ គេបានឃើញក្រុមអ្នកជួយសង្គ្រោះ បារាំង រួមជា​មួយ នឹងកងកម្លាំងនគរបាល បារាំងផង បានធ្វើដំណើរតាមរថយន្ដ និងតាមឧទ្ធម្ភាគចក្រ ឆ្ពោះទៅកាន់តំបន់ ដែល​មាន​គ្រោះថ្នាក់នេះ។ រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក ប៊ែរណា កាស្នើវ (Bernard Cazeneuve) ក៏បានធ្វើដំណើរ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...