ភេវរកម្ម៖ ថតរូបខ្លួនឯង ជាមួយក្បាលជនរងគ្រោះទើបនឹងកាត់
រូបថតថតដោយខ្លួនឯងនោះ ត្រូវបានផ្ញើរទៅឲ្យជនជាតិអាមេរិកម្នាក់ តាមរយៈកម្មវិធី WhatsApp ក្នុងទូរស័ព្ទដៃ។ នេះបើតាមប្រភពមួយ ស្និតនឹងការស៊ើបអង្កេត។ អត្តសញ្ញាណ នៃជនជាតិអាមេរិកនោះ មិនត្រូវបានប្រភពនោះ បង្ហើបឲ្យដឹងទេ។ ប៉ុន្តែក្រុមអ្នកស៊ើបអង្កេត នឹងប្រើប្រាស់ នូវគ្រប់មធ្យោបាយរបស់ខ្លួន ដើម្បីតាមស្វែងរក ពីអ្នកទទួលផ្សេងទៀត ដែលជនសង្ស័យ ជាភេវរជន ឈ្មោះ យ៉ាស៊ីន សាលី នេះ បានផ្ញើរចេញទៅ។
កោសលវិច្ឆ័យទៅលើសាកសព ដែលមានដងខ្លួន ផ្សេងពីក្បាល របស់ជនរងគ្រោះ អតីតថៅកែរបស់ជនសង្ស័យ ត្រូវបានធ្វើកាលពីថ្ងៃសៅរ៍ មួយថ្ងៃក្រោយពីភេវរកម្ម បានកើតឡើង ប្រឆាំងរោងចក្រផលិតឧស្ម័ន ក្នុងក្រុង សាំងកងតាំង ហ្វាឡាវីយ៉េ (Saint-Quentin-Fallavier) ភាគខាងត្បូងនៃប្រទេសបារាំង។ ក្រុមអ្នកស៊ើបអង្កេត ចង់ដឹងថា ជនរងគ្រោះ ដែលមានអាយុ៥៤ឆ្នាំ ត្រូវបានកាត់ក្បាល នៅមុន ឬនៅក្រោយមរណៈភាព។
សូមបញ្ជាក់ជូនដែរថា សាកសពជនរងគ្រោះ [...]