អាជីវករផ្សារកំពង់ស្ពឺ ប្រត្តិកម្មនឹងការធ្វើអនុបយោគដីរបស់រដ្ឋាភិបាល
អនុក្រិត្យមួយ ស្តីពីការធ្វើអនុបយោគដី ត្រូវបានចេញដោយរដ្ឋាភិបាល ក្នុងការប្តូរចំណាត់ថ្នាក់ពីទ្រព្យសម្បត្តិរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋវិញ ដែលទ្រព្យសម្បត្តិនេះជាដីចំណតរថយន្ដ ស្ថិតនៅក្នុងផ្សារកំពង់ស្ពឺ និងមានប្រជាពលរដ្ឋជាច្រើនគ្រួសារ បានកំពុងរកទទួលទាននៅលើដីនោះផងដែរ។
ការផ្លាស់ប្តូរនេះ ត្រូវបានអាជីវករលក់ដូរនៅតំបន់នោះ មិនព្រមទទួលយកការដោះដូរនោះទេ។ ការផ្ទេរកម្មសិទ្ធដីសាធារណៈនេះ មិនត្រូវបានអាជ្ញាធរជូនដំណឹង ទៅអាជីវករជាមុន ហើយនៅពេលដែលក្រុមហ៊ុនឯកជនមួយនោះ បានមកធ្វើការបណ្តេញក្រុមអាជីវករចេញ មិនឲ្យប្រកបរបរលក់ដូរ ទើបពួកគាត់ជាអាជីវករដឹង ហើយមានការភ្ញាក់ផ្អើលចំពោះបញ្ហានេះ។ ក្រុមហ៊ុន ដែលក្លាយជាម្ចាស់ដីសារធារណៈ ព្រោះទើបនឹងទទួលបានកម្មសិទ្ធពីរដ្ឋាភិបាលនោះ [...]