តំណាងសហគមន៍៖ ពលរដ្ឋនៅអារ៉ែង កំពុងរងការគម្រាមពីអាជ្ញាធរនិងក្រុមហ៊ុន
តំណាងប្រជាសហគមន៍ លោក វ៉ែន វ៉ន បានរៀបរាប់ថា ឥលូវនេះ ប្រជាសហគមន៍ដែលជាជនជាតិជង រស់នៅក្នុងតំបន់ស្ទឹងជាយអារ៉ែង បាននឹងកំពុងរងការគម្រាមកំហែង ពីសំណាក់ក្រុមហ៊ុនចិន ស៊ីណូហាយដ្រូ។ លោកថា គេបានគម្រាមពួកលោកថា ប្រសិនបើសហគមន៍របស់លោក មិនយល់ព្រមឱ្យគេសាងសង់វ៉ារីអគ្គីសនីទេ គេនឹងចាប់សកម្មជន និងតំណាងយកទៅដាក់ពន្ធនាគារ។
តំណាងជនជាតិភាគតិចជងរូបនេះបន្តទៀតថា៖ «ទីពីរ គេធ្វើការដកហូត ដូចជាវិទ្យុទាក់ទងរបស់ពួកយើង ដែលប្រើរយៈកាលកន្លងមក ដែលអង្គការគេឱ្យមកយើងប្រើប្រាស់។ ខ្ញុំមកនេះ ខ្ញុំចង់បង្ហាញពីទុក្ខកង្វល់របស់ពួកយើង។»។
លោកបញ្ជាក់បន្ថែមថា បើទោះបីជាមានការគម្រាមកំហែងយ៉ាងណាក៏ដោយ លោកនឹងនៅតែធ្វើការតស៊ូការពារ មិនឱ្យមានការសាងសងទំនប់វារីអគ្គីសនី នៅក្នុងតំបន់ស្ទឹងអារ៉ែងទេ ព្រោះថានៅទីនោះ [...]