Posts in ‘សង្គម’ Category

ថ្ងៃ៧មករា៖ តើ​ត្រូវ​លុប ឬ​ទុក ជា​ថ្ងៃ​ឈប់​សំរាក​របស់​ជាតិ?

ថ្ងៃ៧មករា៖ តើ​ត្រូវ​លុប ឬ​ទុក ជា​ថ្ងៃ​ឈប់​សំរាក​របស់​ជាតិ?

តើថ្ងៃ​៧​មករា គួរ​នៅ​ជា​ថ្ងៃ​ឈប់​សម្រាក​បុណ្យ ឬ​គួរ​ត្រូវ​ចាត់​ទុក​គ្រាន់​ជា​ទំព័រ​ប្រវត្តិ​សាស្ត្រ​មួយ? តើ​ថ្ងៃ​៧​មករា មាន​អត្ថន័យ​បែប​ណា ដើម្បី​ឲ្យ​ក្លាយ​​ជា​ថ្ងៃ​បុណ្យ​​ពិត​​ប្រាកដ​​របស់​ជាតិ​នោះ? សូម​តាម​ដាន​ពី​មតិ​​មួយ​ចំនួន ដែល​​លើក​ឡើង​ ពី​ថ្ងៃ​៧​មករា​នេះ ថា​តើ​ពួក​គេ​ឲ្យ​តម្លៃ​វា​ប៉ុណ្ណា និង​យ៉ាង​ដូច​ម្ដេច។

លោកគ្រូ ហង្ស រិទ្ធិរ៉ាវុធ នៅ​សាកល​វិទ្យាល័យ​តូរ​តន្រ្តី​មួយ ​ក្នុងរាជធានី​ភ្នំពេញ បាន​លើក​ឡើង​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូថា លោក​មិន​ចង់​ឲ្យ​មាន​ការ​លុប​ចោល ពី​ប្រតិទិន​របស់​រដ្ឋ​នោះ​ទេ មិន​ថា​ពេល​បច្ចុប្បន្ន ឬ​ក៏​នៅ​ពេល​គណៈបក្ស​ណា​មួយ​ ជាប់​ឆ្នោត​ក៏​ដោយ។ លោក​គ្រូ​បញ្ជាក់​ថា ថ្ងៃ​នេះ​ បាន​ដក់​ជាប់​ក្នុង​ចិត្ត​ប្រជាជន​ខ្មែរ​មួយ​ចំនួន ដែល​ធ្លាប់​រង​ទុក្ខ នៅ​សម័យ​៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ ក៏​ជា​ថ្ងៃ​ដែលពួក​គាត់ ​បាន​មាន​សេរីភាព​ឡើង​វិញ។ លោកថា [...]

ពលរដ្ឋ​សហគមន៍​ខ្វា អំពាវនាវ​ឲ្យ ហ៊ុន សែន ជួយ​រឿង​ដី​ធ្លី

ពលរដ្ឋ​សហគមន៍​ខ្វា អំពាវនាវ​ឲ្យ ហ៊ុន សែន ជួយ​រឿង​ដី​ធ្លី

ពលរដ្ឋ​ប្រមាណ​ជា​១០​គ្រួសារ នៅ​សហគមន៍​ភូមិ​ខ្វា សង្កាត់​ដង្កោ ខ័ណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដែល​រង​ការ​បណ្ដេញ​ចេញ ដោយ​កម្លាំង​ប្រដាប់​អាវុធ​រាប់​សិប​នាក់ របស់​អាជ្ញាធរ​កាល​ពី​ថ្ងៃ​ទី ៥ ខែ​មករា ម្សិល​ម៉ិញ​នេះ បាន​អំពាវ​នាវ​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា លោក ហ៊ុន សែន ឲ្យ​ជួយ​ដោះ​ស្រាយ​បញ្ហា​ជំរក​ផ្ទះ​សម្បែង ឲ្យ​ដល់​ពួក​គាត់​ផង។ ការ​អំពាវ​នាវ​នេះ បាន​ធ្វើ​ឡើង នៅ​មួយ​ថ្ងៃ​ក្រោយ​ពី​ការ​បណ្ដេញ​រើ​រុះ​ផ្ទះ​សម្បែង​របស់​ពួក​គាត់ បណ្ដាល​ឲ្យ​ពួក​គាត់​គ្មាន​ជម្រក រស់​នៅ​ដោយ​គ្រាន់​តែ​បោះ​តង់ នៅ​តាម​ចិញ្ចើម​ថ្នល់​នោះ។

ប្រជា​ពលរដ្ឋ​ដែល​នៅ​តំបន់​នោះ បាន​និយាយ​ថា ពួក​គាត់​មាន​ការ​ភ្ជាក់​ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​មាន​ការ​រុះរើ​ផ្ទះ​សំបែង​របស់​ពួក​គាត់ ដោយ​គ្មាន​ដំណឹង​ដូច្នេះ។ ផ្ទះ​ប្រជា​ពលរដ្ឋ​ខ្លះ ត្រូវ​បាន​កង​កម្លាំង​​ធ្វើ​ការ​រុះ​រើ​ទាំង​គ្មាន​មនុស្ស​នៅ [...]

អំ សំអាត៖ រដ្ឋាភិបាល​មិន​ហ៊ាន​ស្តោះ​ទឹក​មាត់ ដាក់​​ទ្រូង​ឯង

អំ សំអាត៖ រដ្ឋាភិបាល​មិន​ហ៊ាន​ស្តោះ​ទឹក​មាត់ ដាក់​​ទ្រូង​ឯង

គ្រួសារ​ជន​រង​គ្រោះ ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត និង​ជន​រង​គ្រោះ នៅ​ក្នុង​ព្រឹត្តិការណ៍​បាញ់​សម្លាប់​កម្មករ នៅ​លើ​ផ្លូវ​វ៉េង​ស្រេង សុទ្ធ​តែ​ទទូច​ដល់​រដ្ឋាភិបាល ឱ្យ​ធ្វើការ​ស៊ើប​អង្កេត​រក​ជន​ប្រព្រឹត្តិ​មក​ផ្តន្ទា​ទោស ប៉ុន្តែ​ការ​ស្នើ​សុំ ហាក់​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់ ពី​រដ្ឋាភិបាល​ប៉ុន្មាន​ទេ។ ចំពោះ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ស៊ើប​អង្កេត​នេះ ត្រូវ​បាន​លោក អ៊ំ សំអាត យល់​ថា នោះ​ដោយ​សារ តែ​កង​កម្លាំង​ដែល​ប្រើ​អំពើ​ហិង្សា និង​បាញ់​សម្លាប់​កម្មករ គឺ​ជា​កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋាភិបាល។

មន្រ្តី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ រូប​នេះ បាន​ពន្យល់​ថា៖ «គេ​អត់​ហ៊ាន​ធ្វើការ​ស៊ើប​អង្កេត​រក​យុត្តិធម៌​ទេ ពី​ព្រោះ​កាល​ណា​ស៊ើប​អង្កេត​ទៅ វា​ហាក់​ដូច​ស្តោះ​ទឹក​មាត់​លើ​ទ្រូង​ឯង ព្រោះ​រដ្ឋាភិបាល​ជា​អ្នក​បញ្ចេញ​កម្លាំង [...]

ថ្ងៃ​ទី​២-ទី​៣ មករា ជា​ថ្ងៃ​ប្រវត្តិ​សាស្រ្ត នៃ​ការ​បង្រ្កាប​ដ៏​ព្រៃ​ផ្សៃ​នៅ​កម្ពុជា?

ថ្ងៃ​ទី​២-ទី​៣ មករា ជា​ថ្ងៃ​ប្រវត្តិ​សាស្រ្ត នៃ​ការ​បង្រ្កាប​ដ៏​ព្រៃ​ផ្សៃ​នៅ​កម្ពុជា?

«ជាថ្ងៃ​ប្រវត្តិ​សាស្រ្ត​ចារ​យ៉ាង​ច្បាស់ គឺ​ជា​ថ្ងៃ​ដែល​យើង​ទាម​ទារ សម្រាប់​សិទ្ធិ​សេរី​ភាព ការ​រស់​នៅ​របស់​កម្មករ ក៏​ដូច​ជា​មន្រ្តី​រាជការ​ខ្មែរ។ ថ្ងៃ​នេះ គឺ​ជា​ថ្ងៃ​ប្រវត្តិ​សាស្រ្ត ដែល​សមត្ថកិច្ច​ខ្មែរ​ដែល​មាន​តួនាទី​ការពារ​ពលរដ្ឋ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ប្រវត្តិ​សាស្រ្ត​បាន​ចារ​យ៉ាង​ច្បាស់​ថា គឺ​ជា​ថ្ងៃ​ដែល​សមត្ថកិច្ច​ខ្មែរ បាន​បាញ់​ប្រហារ​ទៅ​លើ​កម្មករ​ស្លូត​ត្រង់ ដែលទាម​ទារ​នូវ​ប្រាក់​ខែ និង​ជីវភាព​រស់​នៅ​របស់​ពួក​គាត់។»

ឃ្លា​ខាង​លើ​នេះ ជា​សម្ដី​រម្លឹក​ឡើង​វិញ​របស់​លោក វ៉ន ពៅ ដែល​​ជា​ជន​រង​គ្រោះ​ម្នាក់ ដែល​ត្រូវ​ទទួល​រង​នូវ​ការ​បង្រ្កាប និង​ចាប់​ខ្លួន​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​មួយ រវាង​កម្លាំង​ទ័ព​ឆ័ត្រ​យោង​៩១១ និង​ក្រុម​កម្មករ នៅ​មុខ​រោង​ចក្រ​យ៉ាកជីន កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៤។ លោក វ៉ន ពៅ បាន​រៀប​រាប់​ទាំង​អារម្មណ៍​ដិត​ដាម នូវ​ភាព​ឈឺ​ចាប់​បន្ត​ថា [...]

ប្រធាន​គណៈ​កម្មការ​​ទី​១០​រដ្ឋសភា សន្យា​ពន្លឿន​ការ​ដោះស្រាយ​ដី​ធ្លី នៅ​បុរី​កីឡា

ប្រធាន​គណៈ​កម្មការ​​ទី​១០​រដ្ឋសភា សន្យា​ពន្លឿន​ការ​ដោះស្រាយ​ដី​ធ្លី នៅ​បុរី​កីឡា

លោក ហូ វ៉ាន ប្រធាន​គណៈ​កម្មាការ​ទី​១០​នៃ​រដ្ឋសភា និង​ជា​តំណាង​រាស្រ្ត មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ បាន​សន្យា​យ៉ាង​ដូច្នេះ​ថា លោក​នឹង​ជម្រុញ សាលា​រាជធានី​ភ្នំពេញ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឱ្យ​ចាត់​វិធានការ​ឱ្យ​បាន​ឆាប់​រហ័ស ក្នុង​ការ​រក​ដំណោះ​ស្រាយ​ឱ្យ​សហគមន៍​បុរី​កីឡា ទាំង​១៨៥​គ្រួសារ ដែល​កំពុង​ទាមទារ​អាគារ​ពីរ​ខ្នង​ទៀត​នេះ។

លោកបាន​ថ្លែង​ថា៖ «ដូច្នេះ​ដើម្បី​ឆ្លើយ​តប​បញ្ហា​នេះ ខ្ញុំ​សូម​អំពាវ​នាវ​ដល់​បង​ប្អូន​បុរី​កីឡា សូម​ឱ្យ​រៀបចំ​ឯកសារ​ដែល​ខ្លួន បញ្ជាក់​ថា យើង​មាន​ឯកសារ​គតិយុត្ត​១៨៥​គ្រួសារ​នេះ ពិត​ជា​អ្នក​រស់នៅ​ក្នុង​បុរីកីឡា​ប្រាកដ​មែន ដើម្បី​យើង​ធ្វើ​អន្តរាគមន៍ ទៅ​សុំ​ផ្ទះ ឬ​ក៏​ឱ្យ​ក្រុមហ៊ុន​ណ្នឹង​សាង​សង់​ផ្ទះ​បន្ត​ទៅ​ទៀត»។

លោកបញ្ជាក់ថា លោកក៏បានធ្វើលិខិតទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីឱ្យអង្គភាព​ប្រឆាំងអំពើ​ពុក​រលួយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...