កម្មករថារោងចក្រ ម៉េរ៉ូសាន់ ប្រើរបបកុម្មុយនីស
ការផ្ទុះកូដកម្មនេះ បានធ្វើឡើង អស់រយៈពេលជាង១០ថ្ងៃ ទៅហើយ ដោយសារភាគីរោងចក្រ បានបញ្ឈប់កម្មករ ជាច្រើននាក់ ដោយមិនបាន ជូនដំណឹងជាមុន និងពុំបានផ្តល់ប្រាក់ អត្ថប្រយោជន៍ ទៅតាមច្បាប់ការងារ។ នេះបើតាមសម្ដីរបស់ក្រុមកម្មករ រោងចក្រកាត់ដេរ មេរ៉ូសាន់ ខេមបូឌា ខូអិលធីឌី ដែលស្ថិតក្នុងភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មាន។ ក្រុមកម្មករ ដែលធ្វើកូដកម្ម បានអះអាងទៀតថា ក្រុមហ៊ុនបានយកលេស ក្នុងការបញ្ឈប់នោះ ថាក្រុមហ៊ុនធ្វើទៅតាម កិច្ចសន្យាកំណត់ ថេរវេលា បើទោះជា កម្មករនោះបានបន្តកិច្ចសន្យា ការងារដល់២ឆ្នាំ ឡើងទៅក៏ដោយ។
រហូតមកដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ ក្រុមកម្មករប្រមាណ ៤០នាក់ បានមកធ្វើការទាមទារនេះ នៅមុខខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ពួកគេសុទ្ធតែមានបំណង ឲ្យក្រុមហ៊ុនដោះស្រាយ ឲ្យបានឆាប់រហ័ស ពីបញ្ហារបស់ពួកគេ ព្រោះពេលវេលា ដែលអូសបន្លាយ អាចមានបញ្ហា [...]