Posts in ‘សង្គម’ Category

រ៉ុង ឈុន៖  ការ​បង្គាប់​បញ្ជា​របស់​រដ្ឋាភិបាល ជា​ការ​រំលោភ​សិទ្ធ​កម្មករ

រ៉ុង ឈុន៖ ការ​បង្គាប់​បញ្ជា​របស់​រដ្ឋាភិបាល ជា​ការ​រំលោភ​សិទ្ធ​កម្មករ

«រាជរដ្ឋាភិបាល មិនអាចប្រើកម្លាំង និងចាប់បង្ខំគេឲ្យយល់ព្រមនោះទេ។ បើរដ្ឋាភិបាលធ្វើការចាប់បង្ខំយ៉ាងដូច្នេះ នោះជាការរំលោភសិទ្ធិសេរីភាពយ៉ាងធ្ងន់ធ្ងរ ដល់កម្មករនិងសហជីពយើងខ្ញុំហើយ។» នេះជាការលើកឡើង​របស់​លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា ឆ្លើយតប​ទៅ​នឹងលិខិតគម្រាមមួយ ដែលចេញដោយរដ្ឋមន្រ្តីក្រសួងការងារកាលពីថ្ងៃទី៣០ ខែធ្នូ មួយថ្ងៃមុននេះ។

វិបត្តិការងារ - សូមរម្លឹកថា កាលពីថ្ងៃ ៣០ខែធ្នូ ទីស្តីការគណៈរដ្ឋមន្ត្រី ដោយតាមចំណាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន [...]

ជួន មុំថុល គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​សហជីព​កម្មករ​ទាំង​៦

ជួន មុំថុល គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​សហជីព​កម្មករ​ទាំង​៦

«បើកូនចៅខ្ញុំបាត់បង់ការងារ ខាងរោងចក្រមិនបើកប្រាក់ខែអោយ ខ្ញុំនឹងដឹកនាំកម្មករដែលមាន៦៤សហព័ន្ធ មាន​កម្មករប្រហែល៧០ម៉ឺន ធ្វើកូដកម្ម» នេះជាការលើកឡើងរបស់លោក ជួន មុំថុល ប្រធានសហភាព​ សហព័ន្ធ​​​សហ​ជីព​​ជាតិ​​​កម្ពុជា និងប្រធានសហជីពមន្ត្រី​រាជការកម្ពុជា ដែលលោកនឹងគ្រោងធ្វើបាតុកម្ម ប្រឆាំងនឹងតំណាងសហជីព​ទាំង​ប្រាំមួយ។


លោក ជួន មុំថុល ប្រធាន​សហភាពសហព័ន្ធ​​​សហ​ជីព​​ជាតិ​​​កម្ពុជា។ (រូបថត ឯកសារ)

ប្រាក់ខែកម្មករ - ខណៈបាតុកម្មកាន់តែរីករាលដាលធំឡើងៗ ស្របពេលដែលការចរចាទាមទារ របស់តំណាង​សហជីពទាំងប្រាំមួយ ក្នងការតម្លើងប្រាក់ខែគោល១៦០ដុល្លា មិនទាន់បានសម្រេចនោះ តំណាងសហជីព​ទាំង​នោះ បានប្រកាសថានឹងបន្តធ្វើមហាបាតុកម្ម តែក៏មានកម្មករមួយក្រុមទៀត ដឹកនាំដោយលោក ជួន [...]

អ៊ូ វីរះ៖ ភាគី​កម្មករ​និង​ថៅកែ គួរ​ជួប​ចចារ​គ្នា វាល្អជាង

អ៊ូ វីរះ៖ ភាគី​កម្មករ​និង​ថៅកែ គួរ​ជួប​ចចារ​គ្នា វាល្អជាង

ការបរាជ័យនៃជំនួប រវាងភាគីពាក់ព័ន្ធដើម្បីឈានទៅរកតម្លើតប្រាក់ខែ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ ត្រូវបាន​គេលើកមកនិយាយថា ដោយសារតែក្រុមតំណាងភាគីថៅកែរោងចក្រ នៅកម្ពុជា ដែលហៅកាត់ថា GMAC បាន​បដិសេធមិនចូលរួមប្រជុំ ក្នុងមូលហេតុដាក់ការទទួលខុសត្រូវ ទៅលើបាតុកម្ម-កូដកម្ម ដឹកនាំដោយ​សហជីពកម្មករ​ទាំង៦។ សម្រាប់អ្នកតាមដានស្ថានការណ៍សង្គមដ៏រំជើបរំជួលនេះ បានលើកឡើងថា  គ្រប់ភាគីគួរតែជួបគ្នាវិញ ប្រសើរជាងការចោទប្រកាន់គ្នា ហើយទុកឲ្យបញ្ហានៅបន្តយ៉ាងដូច្នេះ។


ក្រុមបាតុកររបស់កម្មករ នៅមុខក្រសួងការងារ ផ្លូវសហព័ន្ធរូស្ស៊ី ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៣។ (រូបថត MONOROOM.infO/ O.Vary)

ប្រាក់ខែកម្មករ - បើទោះបីមានការសម្របសម្រួលពីក្រសួងក៏ដោយក្តី [...]

ក្រសួង​ការងារ៖ គ្មាន​ប្រទេស​ណា ទាម​ទារ​តម្លើង​ប្រាក់​ខែ​ម្ដង ១០០%ទេ

ក្រសួង​ការងារ៖ គ្មាន​ប្រទេស​ណា ទាម​ទារ​តម្លើង​ប្រាក់​ខែ​ម្ដង ១០០%ទេ

ប្រតិកម្មបានធ្លាក់ចុះមក ជាបន្តបន្ទាប់ក្រោយពីបរាជ័យ នៃជំនួបរវាងមេដឹកនាំសហជីប ថ្នាក់ដឹកនាំក្រសួងនិង​ស្ថាប័ន​ពាក់ព័ន្ធមួយចំនួនទៀត។ បរាជ័យដោយសារតែ តំណាងខាងភាគីថៅកែរោងចក្រ មិនចូលរួមប្រជុំ ក្នុង​ជំនួប​នោះ។ ប៉ុន្តែប្រតិកម្មមុនគេ គឺក្រសួងការងារខ្លួនឯងតែម្ដង ដែលនិយាយថា «មិនដែលមានប្រទេសណាមួយ ដែល​គេទាមទាតម្លើងប្រាក់ខែកម្មករ ម្តងមួយរយភាគរយនោះទេ»។


លោក រ៉ុង ឈុន (ខាងស្ដាំ) ឡើងលើដំបូលរថយន្ដ ថ្លែងទៅកាន់ក្រុមកម្មករ នៅមុខក្រសួងការងារ។ (រូបថត MONOROOM.info/ O.Vary)

ប្រាក់ខែកម្មករ - លោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួង និងជាតំណាងរដ្ឋមន្រ្តីក្រសួងការងារកម្ពុជាបាននិយាយថា ក្រសួងមិនមាន​ភារកិច្ចអ្វីនឹង​សម្រេចនោះទេ តែក្រសួងព្យាយាមធ្វើការសម្របសម្រួល [...]

ព្រមាន​ហៅ​កសិករ​ឲ្យ«​បិទ​ផ្លូវ​ជាតិ»​ចូល​មក​រាជធានី បើ​ស្រូវ​មិន​បាន​ថ្លៃ

ព្រមាន​ហៅ​កសិករ​ឲ្យ«​បិទ​ផ្លូវ​ជាតិ»​ចូល​មក​រាជធានី បើ​ស្រូវ​មិន​បាន​ថ្លៃ

បាតុកម្ម - ដូចទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូធ្លាប់បានធ្វើរបាយការណ៍រួចហើយ កាលពីពេលថ្មីៗនេះ ថាប្រជា​កសិករអ្នកបង្កបង្កើនផល មិនបានទទួលលទ្ធផលគួរជាទីគាប់ចិត្តនោះឡើយ ពីកសិផលដែលពួកគាត់ធ្វើបាន។ ពួកគាត់ដែលច្រួតកាត់រួច បានរំពឹង​ថាតម្លៃស្រូវនឹងឡើងថ្លៃ ដោយសារតែទឹកជំនន់បានបំផ្លាញផលស្រូវ អស់ជា​ច្រើនហិចតានោះ តែ​ផ្ទុយទៅវិញ មិន​ត្រឹមតែមិនកើនឡើងនោះទេ តែតម្លៃស្រូវបែរចុះថោកជាងឆ្នាំមុនទៅទៀត។

នៅក្នុងបាតុកម្មសុំបញ្ចុះតម្លៃសាំង ដែលដឹកនាំដោយសមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ កាល​ពី​ថ្ងៃអាទិត្យទី២៩ ខែធ្នូ ឆ្នាំ២០១៣ លោក ផេង សាវឿន មន្ត្រីមួយរូបមកពីសហព័ន្ធសហគមកសិកម្ម បានទាមទារ​ឲ្យ​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អួន ព័ន្ធមុន្នីរ័ត្ន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...