Posts in ‘សង្គម’ Category

អតីត​អ្នក​ភូមិ​បឹង​កក់ ថា​ការ​ចោទ​ប្រកាន់​របស់ ឡុង ឌីម៉ង់ គ្មាន​មូលដ្ឋាន

អតីត​អ្នក​ភូមិ​បឹង​កក់ ថា​ការ​ចោទ​ប្រកាន់​របស់ ឡុង ឌីម៉ង់ គ្មាន​មូលដ្ឋាន

«ឱ្យគាត់ដឹងលឺថា តើមានអ្នកណាញុះញង់ខ្ញុំ» នេះជាថ្លែងបញ្ជាក់ របស់អតីតអ្នកភូមិបឹងកក់ នៅក្នុងសន្និសិទកាសែត​នៅថ្ងៃទី០៥ ខែឧសភា នេះដោយប្រតិកម្ម ទៅនឹងនឹងការលើកឡើងរបស់មន្រ្តី អ្នកនាំពាក្យសាលារាជធានី​ភ្នំពេញ​លោក ឡុង ឌីម៉ង់ ដែលបានថ្លែងចោទប្រកាន់លើពួកគាត់ ថាមានអ្នកនយោបាយនៅពីក្រោយការតវ៉ា។


សហគមន៍អតីតអ្នកភូមិបឹងកក់ តវ៉ានៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

ជម្លោះដីធ្លី - សហគមន៍អតីតអ្នកភូមិបឹងកក់បានប្រតិកម្មភ្លាមៗ ដោយបានហៅការលើកឡើងរបស់លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញថា ជាការលើកឡើងមិនសមហេតុផល ព្រោះលោក​ជាមន្រ្តី​សាធារណៈ​បំរើប្រជាពលរដ្ឋទូទៅ [...]

ជួន មុំថុល ថា​មិន​ខ្វល់​នឹង​ការ​រិះគន់

ជួន មុំថុល ថា​មិន​ខ្វល់​នឹង​ការ​រិះគន់

លោក ជួន មុំថុល ដែលជាប្រធានសហជីពកម្មករផង និងជាទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ផង បានថ្លែងថា លោកមិនខ្វល់នឹងពាក្យរិះគន់របស់មជ្ឈដ្ឋាន​ទូទៅ ចំពោះមុខតំណែងរបស់លោកនោះទេ។ លោក​បានអះអាងថា នោះជារឿងសាមញ្ញទៅហើយ នៅក្នុងប្រទេស​កាន់លិទ្ធិប្រជាធិបតេយ្យ ដែលចាំបាច់ត្រូវតែ​មាន​ការ​រិះគន់។


លោក ជួន មុំថុល។ (រូបថត ហ្វេសប៊ុក)

យុត្តិធម៌ - បច្ចុប្បន្នលោក ជួន មុំថុល ត្រូវបានគេដឹងថា មានមុខតំណែងយ៉ាងហោចណាស់៥ ដែលពាក់ព័ន្ធ​ជាមួយ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បាទា។ មុខតំណែង​ទាំង​នោះរួមមាន៖

ទី១. ទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានឋានៈស្មើអនុរដ្ឋលេខាធិការ។
ទី២. [...]

អ្នក​សារព័ត៌មាន រួម​គ្នា​ប្រតិកម្ម​នឹង​ការ​ធ្លាក់​ចុះ នៃ​សេរីភាព​សារព័ត៌មាន

អ្នក​សារព័ត៌មាន រួម​គ្នា​ប្រតិកម្ម​នឹង​ការ​ធ្លាក់​ចុះ នៃ​សេរីភាព​សារព័ត៌មាន

នៅក្នុងទិវាសារព័ត៌មានពិភពលោក ថ្ងៃទី០៣ ខែឧសភានេះ ក្រុមអ្នកសារព័ត៌មានអាជីពកម្ពុជាជាច្រើន បានជួប​ប្រជុំ​គ្នា នៅសណ្ឋាគារអ៊ីនធើខន ដើម្បីពិនិត្យមើលសិទ្ធិសេរីភាពនៃរបបសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា។ នៅក្នុង​ចំណោមនោះ មានមួយចំនួនធំ បានសម្ដែងប្រតិកម្មធ្ងន់ៗ និងធ្វើការថ្កោលទោស ចំពោះការរើសអើង​វាយដំមកលើ​អ្នកសារព័ត៌មាន។ អ្នកសារព័ត៌មានអាជីពខ្លះទៀត ថែមទាំងបរិហារថា ការវាយដំទៅលើអ្នកសារព័ត៌មាននេះ ជា​កំហុសដ៏ធំរបស់មន្ត្រីមួយចំនួន ក្នុងជួររដ្ឋាភិបាលនោះទៀតផង។


អ្នកសារព័ត៌មានបរទេសមួយរូប ត្រូវបានក្រុមសន្តិសុខបិទមុខ វាយដំ។ (រូបថតហ្វេសប៊ុក)

សារព័ត៌មាននៅកម្ពុជា - លោក ប៉ែន បូណា [...]

សេរីភាព​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា បាន​ធ្លាក់​ចុះ

សេរីភាព​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា បាន​ធ្លាក់​ចុះ

ភាពស្ងៀមស្ងាត់នៃការទទួលខុសត្រូវ របស់ក្រសួងព័ត៌មាននៅថ្ងៃទី០៣ ខែឧសភានេះ  ដែលចំលើ​«ទិវាសេរីភាព​សារព័ត៌មាន​ពិភពលោក» លើអ្នកប្រព្រឹត្តហិង្សាលើអ្នកសារព័ត៌មានកាលពីមួយថ្ងៃមុននោះ បានជំរុញឲ្យមាន​ប្រតិកម្ម​យ៉ាងផុលផុស ពីសំណាក់មតិជាតិនិងអន្តរជាតិ។


លោក ឡាយ សា​មាន អ្នកសារព័ត៌មានរបស់វិទ្យុសម្លេងប្រជាធិបតេយ្យ។ (រូបថត ហ្វេសប៊ុក)

សេរីភាពអ្នកសារព៏ត៌មាន - ថ្ងៃសៅរ៍ទី៣ ខែឧសភានេះ សមាគមការពារសិទ្ធិមនុស្សអាដហុក បានផ្សព្វផ្សាយ​របាយការណ៍ស៊ើបអង្កេតមួយ បង្ហាញពីសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅកម្ពុជា ត្រូវបានធ្លាក់ចុះយ៉ាង​ខ្លាំងនៅក្នុងឆ្នាំ២០១៤នេះ។ ការបង្ហាញរបាយការណ៍នោះ បានបញ្ជាក់ថាចាប់ពីឆ្នាំ២០១២ ដល់ខែមេសា ឆ្នាំ២០១៤ យ៉ាងហោចណាស់ [...]

នាយក​វិទ្យ​វីអូឌី ថា​ការ​ធ្វើ​មិន​ដឹង​មិន​ឮ​របស់​រដ្ឋាភិបាល ជា​ឬក​មិន​ថ្លៃ​ថ្នូ

នាយក​វិទ្យ​វីអូឌី ថា​ការ​ធ្វើ​មិន​ដឹង​មិន​ឮ​របស់​រដ្ឋាភិបាល ជា​ឬក​មិន​ថ្លៃ​ថ្នូ

បន្ទាប់ពីបានថ្កោលទោស ទៅលើការវាយដំច្រំធាក់ ទៅលើបុគ្គលិករបស់ខ្លួន ដោយក្រុមសន្តិសុខបិទមុខ នៅក្បែរ​នឹងទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤ ម្សិលម៉ិញនេះមក លោក ប៉ា ងួនទៀង នាយក​វិទ្យុ​សម្លេងប្រជាធិបតេយ្យ ហៅកាត់តាមភាសាអង់គ្លេសថា វីអូឌី បានថ្លែងបរិហាជាបន្តទៀតថា ការធ្វើមិនដឹងមិនឮ​របស់រដ្ឋាភិបាល ពីអំពើហិង្សានៃក្រុមសន្តិសុខស៊ីឈ្នួល ជួលដោយរដ្ឋាភិបាលនេះខ្លួនឯង បានឆ្លុះបញ្ចាំង​ពីឬក​ពារ​«មិនថ្លៃថ្នូ»មួយ។


លោក ឡាយ សា​មាន អ្នកសារព័ត៌មានរបស់វិទ្យុសម្លេងប្រជាធិបតេយ្យ។ (រូបថត ហ្វេសប៊ុក)

សន្ដិសុខបិទមុខ - ថ្លែងនៅក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុសេរី កាលពីយប់ថ្ងៃទី០២​ ខែឧសភា នៅក្រោយបន្តិច​ពី​អំពើហិង្សា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...