Posts in ‘សង្គម’ Category

អាជ្ញាធរ​សង្កាត់​ដង្កោ​បដិសេធ​ការ​ចោទ​ថា ដក​ម៉ាស៊ីន​បូម​ទឹក​លិច​ព្រោះ​ចង់​បាន​ដី​ពលរដ្ឋ

អាជ្ញាធរ​សង្កាត់​ដង្កោ​បដិសេធ​ការ​ចោទ​ថា ដក​ម៉ាស៊ីន​បូម​ទឹក​លិច​ព្រោះ​ចង់​បាន​ដី​ពលរដ្ឋ

អស់រយៈពេលជិត៤ខែហើយ ដែល​ពលរដ្ឋ​ក្នុង​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ បាន​រស់​នៅ​ក្នុង​ការ​លិច​លង់​ដោយ​ទឹក​ភ្លៀង។ ពលរដ្ឋ​នៅ​ទី​នោះ បាន​ធ្វើការ​ចោទ​ប្រកាន់​ថា អាជ្ញាធរ​បាន​ឃុបឃិត​ជា​មួយ​ឧកញ៉ាម្ចាស់​ស្រះ​មួយ​នៅ​តំបន់​នោះ ដើម្បី​ចង់​ទិញ​ដី​ទី​លំនៅ​របស់​ពួក​គាត់ ដោយ​ទុក​ពួក​គាត់​ឲ្យ​រស់​នៅ​ក្នុង​ទឹក ទាំង​គ្មាន​ដំណោះ​ស្រាយ​ពិត​ប្រាកដ និង​ថ្មីៗ​នេះ ថែម​ទាំង​បាន​ដក​ម៉ាស៊ីន​សម្រាប់​បូម​ទឹក​ចេញ​នោះ​ទៀត។

លោក គង់ ផល្លី ពលរដ្ឋ​មួយ​រូប​រស់​នៅ​ភូមិ​ខាង​លើ​ បាន​ថ្លែង​ថា៖ «អាជ្ញាធរ​ឃុប​ឃិត​ជា​មួយ​ឧកញ៉ា ម៉ៅ សុផល មាន​បំណង​បិទ​ស្រះ​ទឹក មិន​អោយ​ទឹក​ចេញ ហើយ​មាន​ចេតនា ចង់​ទិញ​ដី​ប្រជា​ពលរដ្ឋ​ទាំង​នោះ យក​ក្នុង​តម្លៃ ១ម៉ែត្រ​ការ៉េ ៣០ដុល្លារ ទើប​បណ្ដាល អោយ​មាន​ការ​លិច​លង់​យ៉ាង​យូរ​ដូច្នេះ»។

សូមអានបទយកការណ៍មួយ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ពីករណីនេះ [...]

ចាន់ សូវ៉េត៖ មាន​«ភ្លើង​ខៀវ»​ពី​អ្នក​យក​ដី ទើប​រដ្ឋាភិបាល​«បញ្ចប់»​វិបត្តិ​ដី​ធ្លី​នៅ​កម្ពុជា (vdo)

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ចាន់ សូវ៉េត បាន​លើក​ឡើង​ថា បើ​ចង់​ដោះ​ស្រាយ និង​បញ្ចប់​វិបត្តិ​ដី​ធ្លី​នៅ​កម្ពុជា លុះ​ណា​មាន​«ភ្លើង​ខៀវ»​ពី​អ្នក​យក​ដី​ (ឈ្មួញ) ទើប​រដ្ឋាភិបាល​អាច​ដោះ​ស្រាយ​បញ្ហា​នេះ ប្រកប​ដោយ​ភាព​ជោគជ័យ​បាន។ លោក​បាន​ថ្លែង​ដូច​នេះ នៅ​ក្នុង​វេទិកា​យុវជន​ស្តី​ពី​ដី​ធ្លី និង​លំនៅ​ដ្ឋាន កាល​ពី​សប្ដាហ៍​កន្លង​ទៅ ក្នុង​សណ្ឋាគារ អ៊ីមភៀរៀល ក្រោម​ប្រធាន​បទ​លើក​កម្ពស់​ចំណេះ​ដឹង សីលធម៌ និង​ការ​ចូល​រួម​របស់​យុវជន​ក្នុង​ការ​កាត់​បន្ថយ​បញ្ហា​ដី​ធ្លី និង​លំនៅ​ដ្ឋាន។

បញ្ហា​ដី​ធ្លី និង​លំនៅ​ដ្ឋាន ជា​បញ្ហា​ក្តៅ​ដែល​បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ ពី​គ្រប់​មជ្ឈដ្ឋាន ទាំង​នៅ​ក្នុង​រាជធានី ទី​ប្រជុំ​ជន និង​នៅ​ជនបទ។ បញ្ហា​ដី​ធ្លី បាន​កើត​ឡើង​តាម​រយៈ ការ​វិនិយោគ​ទុន នៅ​ក្នុង​រូបភាព​ជា​ដី​សម្បទាន ឫ​គំរោង​អភិវឌ្ឍន៍ និង​ការ​ចាប់​យក​ដី [...]

អ្នក​លេង​ហ្វេសប៊ុក​ប្រតិកម្ម ព្រោះ​លោក​តា ប្រាជ្ញ ឈួន រស់​ធម្មតា​សោះ!

អ្នក​លេង​ហ្វេសប៊ុក​ប្រតិកម្ម ព្រោះ​លោក​តា ប្រាជ្ញ ឈួន រស់​ធម្មតា​សោះ!

ប៉ុន្តែដំណឹងដ៏អកុសលនេះ ត្រូវ​បាន​បដិសេធ​ដោយ​ក្រុម​គ្រួសារ​របស់​លោក​តា ប្រាជ្ញ ឈួន ផ្ទាល់ ថា​មិន​មែន​ជា​ការ​ពិត​ទេ។ យ៉ាង​ណា​ក៏​ដោយ ក៏​ក្រុម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បាន​ភ្ញាក់​ផ្អើល​រួច​ទៅ​ហើយ បន្ទាប់​ពី​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ឈ្មោះ កោះសន្តិភាព បាន​ផ្សាយ​ដំណឹង នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​តុលា​ថា អ្នក​ចម្រៀង​ចាប៉ី​ដ៏​ល្បី​ឈ្មោះ លោក​តា ប្រាជ្ញ ឈួន បាន​ទទួល​មរណភាព​ហើយ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា កន្លង​ទៅ។

ក្រុមអ្នកប្រើប្រាស់បណ្ដាញ​សង្គម បាន​ធ្វើ​ប្រតិកម្ម​ខ្លាំង​ក្លា ជំទាស់​នឹង​ការ​ផ្សាយ​នេះ ដោយ​សារ​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន បាន​ដឹង​ច្បាស់​ថា លោក​តា​សិល្បៈករ​នៅ​មាន​ជីវិត​រស់រាន និង​មាន​សុខភាព​ល្អ​នៅ​ឡើយ។ ហើយ​ដោយ​សារ​តែ​ប្រតិកម្ម ដែល​ផ្ទុះ​ឡើង​នេះ​ដែរ ទើប​កាសែត​កោះសន្តិភាព ដែល​បាន​ចុះ​ផ្សាយ​បង្ក​ឱ្យ​មាន​ការ​ភ័ន្ត​ច្រលំ​នោះ [...]

ចែក​ស្រោម​អនាម័យ​ជាង​២សែន ដល់​ពលរដ្ឋ​ទូទៅ ក្នុង​ពីធី​បុណ្យ​អុំ​ទូក​ឆ្នាំ​២០១៤

ចែក​ស្រោម​អនាម័យ​ជាង​២សែន ដល់​ពលរដ្ឋ​ទូទៅ ក្នុង​ពីធី​បុណ្យ​អុំ​ទូក​ឆ្នាំ​២០១៤

ដើម្បីចូលរួមទប់​ស្កាត់​ការ​រីក​រាល​ដាល នៃ​ជំងឺ​អេដស៍​នៅ​កម្ពុជា មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺ​អេដស៍ (AHF) ​បាន​ត្រៀម​ស្រោម​អនាម័យ ចំនួន​២៥០​ពាន់​ស្រោម សម្រាប់​ចែក​ជូន​ពលរដ្ឋ​ទូទៅ ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា ដែល​បាន​ប្រារព្វ​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ២០១៤​នេះ។ នេះបើតាមការអះអាង របស់​​លោក​​វេជ្ជបណ្ឌិត សេម ប៉េងស៊ាន ប្រធាន​​ប្រតិបត្តិ​ការ​ផ្នែក​អាស៊ាន នៃ​អង្គការមួយនេះ នៅ​សណ្ឋាគារ​បៃតង កាល​ពី​ថ្ងៃ​ទី៣១ ខែ​តុលា​នេះ។

ប្រធាន​ប្រតិបត្តិ​ការ​ផ្នែក​អាស៊ាន នៃ​​អង្គការ​មូលនិធិ​​ថែទាំ​​សុខភាព​​អ្នក​​ជំងឺ​​អេដស៍រ បាន​បន្ត​ថា ជា​មួយ​នឹង​ការ​ចែក​ជូន​នេះ ក៏​មាន​ភ្ជាប់​ជា​មួយ​នូវ​ការ​បង្រៀន ពី​របៀប​ប្រើ​ប្រាស់ និង​ពន្យល់​ពី​បញ្ហា​មួយ​ចំនួន​ ដែល​នាំ​ឲ្យ​ជំងឺ​អេដស៍​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់​ផ្សេង​ទៀត តាម​វិធី​ណា​ខ្លះ។

ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ [...]

ចប់​កិច្ច​ប្រជុំ​ត្រី​ភាគី តែ​កំណត់​ប្រាក់​ឈ្នួល​​កម្មករ​ឆ្នាំ​២០១៥ មិន​ទាន់​បាន

ចប់​កិច្ច​ប្រជុំ​ត្រី​ភាគី តែ​កំណត់​ប្រាក់​ឈ្នួល​​កម្មករ​ឆ្នាំ​២០១៥ មិន​ទាន់​បាន

កិច្ចប្រជុំត្រីភាគី ចរចារឿងប្រាក់ខែកម្មករ សម្រាប់​ឆ្នាំ​២០១៥ ដែល​មាន​សមាសភាព មក​ពី​រដ្ឋាភិបាល ៩រូប ភាគី​ថៅកែ​រោងចក្រ ៩រូប និង​មេ​ដឹក​នាំ​សហជីព ៩រូប បាន​បញ្ចប់ ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី៣០ ខែ​តុលា ឆ្នាំ​២០១៤ ហើយ។ ក្រោយ​ពី​កិច្ច​ប្រជុំ របស់​ក្រុម​ការងារ​បច្ចេកទេស​ចម្រុះ ត្រី​ភាគី រយៈពេល​១០ថ្ងៃ​មក​នេះ ចាប់​ពី​ថ្ងៃ​ទៅ​២០ ដល់​ថ្ងៃ​ទី៣០ ខែ​តុលា​មិន​ទទួល​បាន​លទ្ធផល​នោះ​ទេ ដោយ​ពួក​គេ​មិន​បាន​ឯកភាព លើ​តួ​លេខ​រួម ស្តី​ពី​ការ​តម្លើង​ប្រាក់​ខែ​កម្មករ សម្រាប់​ឆ្នាំ​២០១៥ នោះ​ឡើយ។

ភាគីទាំងបី នៅ​តែ​ប្រកាន់​យក​តួ​លេខ ដែល​បាន​ដាក់​ស្នើរ នៅ​ក្នុង​អង្គ​ប្រជុំ​រៀងៗ​ខ្លួន។ សម្រាប់​ភាគី​តំណាង​រដ្ឋាភិបាល កំណត់​យក​លេខ ១២១ដុល្លារ។ ភាគី​ថៅកែ​រោងចក្រ រក្សា​ជំហរ​តម្លើង​ប្រាក់​ខែ កម្មករ​រោងចក្រ​កាត់ដេរត្រឹម ១១០ដុល្លារ។ រី​ឯ​ភាគី​សហជីព កំណត់​តួ​លេខ ១៤០ ដុល្លារ។

តាមរយៈសេចក្តីថ្លែងការណ៍ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...