ចាន់ សូវ៉េត៖ មាន​«ភ្លើង​ខៀវ»​ពី​អ្នក​យក​ដី ទើប​រដ្ឋាភិបាល​«បញ្ចប់»​វិបត្តិ​ដី​ធ្លី​នៅ​កម្ពុជា (vdo)

ព្រោះតែបញ្ហាជម្លោះដីធ្លី នៅតែមានភាពស្មុគ្រស្មាញ រកដំណោះស្រាយមិនចេញ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សមួយរូប បាន​ថ្លែង​ឡើង​ថា បើចង់ដោះស្រាយ និងបញ្ចប់វិបត្តិដីធ្លីនៅកម្ពុជា លុះណាមាន«ភ្លើងខៀវ»ពីអ្នកយកដី(ឈ្មួញ)ជាមុន។
សកម្មភាពឈូសផ្ទះ ប្រជាជននៅឃុំកែវផុស។ (រូបថតអង្គការបណ្ដាញដីធ្លី)
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៩ តុលា ២០១៤
  • កែប្រែចុងក្រោយ: November 02, 2014
  • ប្រធានបទ: ប្រាក់និងអំណាច
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ចាន់ សូវ៉េត បាន​លើក​ឡើង​ថា បើ​ចង់​ដោះ​ស្រាយ និង​បញ្ចប់​វិបត្តិ​ដី​ធ្លី​នៅ​កម្ពុជា លុះ​ណា​មាន​«ភ្លើង​ខៀវ»​ពី​អ្នក​យក​ដី​ (ឈ្មួញ) ទើប​រដ្ឋាភិបាល​អាច​ដោះ​ស្រាយ​បញ្ហា​នេះ ប្រកប​ដោយ​ភាព​ជោគជ័យ​បាន។ លោក​បាន​ថ្លែង​ដូច​នេះ នៅ​ក្នុង​វេទិកា​យុវជន​ស្តី​ពី​ដី​ធ្លី និង​លំនៅ​ដ្ឋាន កាល​ពី​សប្ដាហ៍​កន្លង​ទៅ ក្នុង​សណ្ឋាគារ អ៊ីមភៀរៀល ក្រោម​ប្រធាន​បទ​លើក​កម្ពស់​ចំណេះ​ដឹង សីលធម៌ និង​ការ​ចូល​រួម​របស់​យុវជន​ក្នុង​ការ​កាត់​បន្ថយ​បញ្ហា​ដី​ធ្លី និង​លំនៅ​ដ្ឋាន។

បញ្ហា​ដី​ធ្លី និង​លំនៅ​ដ្ឋាន ជា​បញ្ហា​ក្តៅ​ដែល​បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ ពី​គ្រប់​មជ្ឈដ្ឋាន ទាំង​នៅ​ក្នុង​រាជធានី ទី​ប្រជុំ​ជន និង​នៅ​ជនបទ។ បញ្ហា​ដី​ធ្លី បាន​កើត​ឡើង​តាម​រយៈ ការ​វិនិយោគ​ទុន នៅ​ក្នុង​រូបភាព​ជា​ដី​សម្បទាន ឫ​គំរោង​អភិវឌ្ឍន៍ និង​ការ​ចាប់​យក​ដី ហើយ​វា​បាន​ប្រែ​ក្លាយ ទៅ​ជា​បញ្ហា​មុត​ស្រួច ដែល​បាន​នាំ​ឲ្យ​មាន​ជម្លោះ​ដី​ធ្លី ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ សូម​អាន​អត្ថបទ​ដែល​ទាក់​ទង​ឡើង​វិញ ដោយ​ចុច​នៅ​លើ​ទី​នេះ

បើទោះជា មានការអះអាងបែបនេះក៏ដោយ តែកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់បានប្រកាស ស.ជ.ណ ដកហូត ដីសម្បទានសេដ្ឋកិច្ច ជាងប្រាំម៉ឺនហិកតាពីក្រុមហ៊ុន ចំនួន១១ ក្រោមមូលហេតុថាក្រុមហ៊ុនទាំងនោះ គ្មានធ្វើការអភិវឌ្ឍន៍ និងនាំឲ្យមានផលអវិជ្ជមាន ប៉ះពាល់​ដល់​ការរស់នៅរបស់ប្រជាពលរដ្ឋ។ ហើយកាលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់ចេញសេចក្តីប្រកាស ផ្អាកជាបន្ទាន់ នូវការផ្តល់ដីសម្បទានសេដ្ឋកិច្ច ឲ្យទៅក្រុមហ៊ុនឯកជន ជាមួយ​នឹង​ការ​ដាក់ឲ្យពិនិត្យមើលឡើងវិញ នូវវដីសម្បទានដែលមានស្រាប់ទាំងអស់ផងដែរ។

តើករណីដីធ្លីដែលកំពុងប្រឈម ហើយការតវ៉ារបស់ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្ត ក្រុងនានា ដែលកំពុង​កើត​មានជាបន្តបន្ទាប់នេះ បណ្តាលមកពីមូលហេតុអ្វី បើរដ្ឋាភិបាលបានសម្រេចដកហូតដីទាំងនោះ ប្រគល់ជូន​ប្រជាពលរដ្ឋវិញហើយនោះ? សូមទស្សនាការបកស្រាយទាំងស្រុង ពី«វិបត្តិដីធ្លី»នៅកម្ពុជា ជាមួយលោក ចាន់ សូវ៉េត ដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...