អ្នក​ភូមិ​បឹងកក់​ត្រូវ​បណ្តេញ​ចេញ មិន​ឲ្យ​លក់​ផ្កា​មុខ​សាលា​រាជធានី

នៅថ្ងៃទិវានៃសេចក្តីស្រលាញ់ ១៤ កុម្ភៈ ឆ្នាំ២០១៤នេះ អ្នកភូមិបឹងកក់ប្រមាណជាជាង១០ ត្រូវបានសាលា​រាជធានី​ភ្នំពេញ ហាមឃាត់មិនឲ្យលក់ផ្កាមុខអាគារសាលារាធានីភ្នំពេញជាប់មហាវិថីព្រះមុនីវង្សនោះទេ។ ការហាមឃាត់​នេះ សាលារាជធានីភ្នំពេញ មិនបានលើកហេតុផលនោះទេ ដោយគ្រាន់តែបញ្ជាឲ្យសន្តិសុខសាលាក្រុង បណ្តេញ​អ្នកភូមិបឹងកក់ចេញ ភ្លាមៗ ក្រោយការដាក់លក់បានមួយស្របក់។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: February 14, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅថ្ងៃទិវានៃសេចក្តីស្រលាញ់ ១៤ កុម្ភៈ ឆ្នាំ២០១៤នេះ អ្នកភូមិបឹងកក់ប្រមាណជាជាង១០ ត្រូវបានសាលា​រាជធានី​ភ្នំពេញ ហាមឃាត់មិនឲ្យលក់ផ្កាមុខអាគារសាលារាធានីភ្នំពេញជាប់មហាវិថីព្រះមុនីវង្សនោះទេ។ ការហាមឃាត់​នេះ សាលារាជធានីភ្នំពេញ មិនបានលើកហេតុផលនោះទេ ដោយគ្រាន់តែបញ្ជាឲ្យសន្តិសុខសាលាក្រុង បណ្តេញ​អ្នកភូមិបឹងកក់ចេញ ភ្លាមៗ ក្រោយការដាក់លក់បានមួយស្របក់។


ក្រុមប្រជាបឹងកក់ ឈរលក់ផ្កា មុននឹងត្រូវបានបំបែក។ (រូបថត ហ្វេសប៊ុក)

អ្នកតវ៉ា - អ្នកស្រី ស៊ុន ស្រីលាភ ជាអ្នកភូមិបឹងកក់ដែលបានលក់ផ្កានៅមុខសាលារាជធានីភ្នំពេញ ថ្ងៃទី១៤ កុម្ភៈ នេះ បានអត្ថាធិប្បាយប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា អ្នកភូមិបឹងកក់ជាង១០នាក់ បានយកផ្កា ជាង១០០ដើម​មកលក់មុខសាលារាធានីភ្នំពេញ ដើម្បីទទួលបានប្រាក់ចំណេញខ្លះ សម្រាប់ទ្រទ្រង់ជីវភាពរបស់សហគមន៍បឹងកក់ និងជាការបង្ហាញក្តីស្រលាញ់ របស់អ្នកភូមិបឹងកក់ជាមួយប្រជាពលរដ្ឋកម្ពុជាទូទៅ។

អ្នកស្រី ស៊ុន ស្រីលាភ ឲ្យដឹងទៀតថា កាលដែលអ្នកភូមិបឹងកក់ មកលក់នៅមុខសាលារាជធានីភ្នំពេញ គឺដោយ​សារអ្នកភូមិបឹងកក់មិនមានកន្លែងផ្សេងទៀត ដាក់លក់ផ្កាបាន ហើយលក់នៅមុខសាលារាជធានីភ្នំពេញ ក៏ជាការ​បង្ហាញថាអ្នកភូមិបឹងកក់ បានតស៊ូយូរឆ្នាំមកហើយ ចំពោះការ បាត់បង់ ដីធ្លី ផ្ទះសំបែង ដោយសារការអភិវឌ្ឍន៍​របស់សាលារាជធានីភ្នំពេញផងដែរ។

ជុំវិញការអះអាងរបស់ស្រ្តីអ្នកភូមិបឹងកក់រូបនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូមិនអាចទាក់ទងលោក ឡុង ឌីម៉ង់ មន្រ្តី​អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដើម្បីធ្វើការអត្ថាធិប្បាយបាននៅឡើយទេ។ តែអ្នកភូមិបឹងកក់ ត្រូវបាន​សន្តិសុខ​សាលារាជធានីភ្នំពេញ បណ្តេញចេញភ្លាៗ មិនឲ្យលក់ផ្កានៅមុខសាលារាជធានីភ្នំពេញនោះទេ។ ក្រោយ​ការ​បណ្តេញនោះ អ្នកភូមិបឹងកក់បាននាំគ្នាឡើងជិះម៉ូតូកង់បី បន្តទៅលក់ផ្កាតាមផ្សារតំបន់មាត់ទន្លេទៀត តែត្រូវបាន​ក្រុមសន្តិសុខរបស់សាលាក្រុង បន្តតាមរំខាន។

ទន្ទឹមនឹងនេះ អ្នកភូមិបុរីកីឡា នៅថ្ងៃទី១៤ កុម្ភៈ នេះ ត្រូវបានសមត្ថកិច្ចចម្រុះ និងសន្តិសុខ របស់សាលារាជធានី​ភ្នំពេញ វាយសំពងយ៉ាងចាស់ដៃ នៅក្នុងការបះទង្គិចគ្នា ជុំវិញទំនាស់ដីធ្លី និងអាគារស្នាក់នៅ រវាងភាគីអ្នកភូមិ​បុរី​កីឡា សាលារាជធានីភ្នំពេញ និងក្រុមហ៊ុនឯកជន ដ៏មានឥទ្ធិពលមួយ។ ក្រោយការប៉ះទង្គិចនោះ ក្រុមមន្រ្តីសិទ្ធិ​មនុស្ស បានឲ្យដឹងថា មានអ្នកភូមិបុរីកីឡា៧នាក់រងរបួស ក្នុងនោះបីនាក់រងរបួសធ្ងន់ ដែលមានទាំងស្ត្រីម្នាក់ មាន​ផ្ទៃពោះ៧ខែផងដែរ៕

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...