មន្ត្រីសង្ឃស្រុករំដួលរងការចោទថា ដកតំណែងចៅអធិការព្រោះ«នយោបាយ»
មន្ត្រីសង្ឃខេត្តស្វាយរៀង បានចេញលិខិតទម្លាក់ចៅអធិការវត្ត ជ័យមុនី ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀងចេញពីតំណែង ដោយឈរលើការចោទប្រកាន់បួនចំនុច ទាក់ទងទៅនឹង ការមិនទទួលគិតគូរពីការងារក្នុងវត្ត ជំទាស់ទៅនឹងការជីកប្រឡាយទឹក របស់រដ្ឋាភិបាលនៅក្នុងស្រុករំដួល ជំទាស់ការកសាងសមិទ្ធិផលក្នុងវត្ត និងមិនមានទំនាក់ទំនងល្អ ជាមួយមន្ត្រីសង្ឃថ្នាក់ស្រុក។ ប៉ុន្តែការចោទប្រកាន់ទាំងបួននេះ ត្រូវបានព្រះសង្ឃ អ៊ិន ពុទ្ធី ច្រានចោល។
ព្រះសង្ឃ អ៊ិន ពុទ្ធី បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ការចោទប្រកាន់នេះ ពាក់ព័ន្ធនឹងរឿងនយោបាយ ព្រោះថាកន្លងមក ព្រះអង្គបានជួយប្រជាពលរដ្ឋជាច្រើន ទាក់ទងនឹងការមិនទទួលខុសត្រូវរបស់រដ្ឋាភិបាល ដែលកសាងប្រឡាយទឹកមានការប៉ះពាល់ [...]