Posts in ‘នយោបាយ’ Category

ចិន​ចង់​ពង្រាយ​កងទ័ព​មួក​ខៀវ នៅ​ក្នុង​ប្រទេស​ម៉ាលី

ចិន​ចង់​ពង្រាយ​កងទ័ព​មួក​ខៀវ នៅ​ក្នុង​ប្រទេស​ម៉ាលី

អ្នកទទួលខុសត្រូវម្នាក់របស់អង្គការសហប្រជាជាតិ បានប្រកាសនៅថ្ងៃព្រហស្បត្តិ៍ទី២៣ខែមេសា ថាប្រទេសចិនមាន​បំណងចង់បញ្ជូនទ័ពរបស់ខ្លួន ទៅបំពេញបេសកកម្មថ្មីមួយ ដើម្បីរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ នៅក្នុងប្រទេសម៉ាលី។ ក្រុមនិយមអ៊ីស្លាមបានកាន់កាប់ផ្នែកខាងជើងនៃប្រទេសនេះ តែត្រូវបានរុញច្រានដោយ​កងទ័ព​នៃប្រទេសបារាំង ដែលបានធ្វើតាំងពីខែមករាកន្លងមក។


ទាហ៊ាននៃប្រទេសមួយនៅទ្វីបអាហ្វ្រិក ពាក់មួកខៀវរបស់អ.ស.ប។

អ្នកនាំពាក្យមួយរូប នៃយុទ្ធនាការថែរក្សាសន្តិភាព ប្រចាំឲ្យអង្គការសហប្រជាជាតិ លោកអង់ឌ្រេ មីឆែល អែស៊ួនហ្គូ បាន​ប្រកាសប្រាប់សារព័ត៌មានអេភីថា អង្គការពិភពលោកបានទទួលនូវកិច្ចសន្យា និងជំនួយពីសំណាក់ប្រទេស​មួយចំនួន​នៅក្នុងពិភពលោក ក្នុងនោះមានប្រទេសចិនដែរ។

[...]
កម្ពុជា៖ ការ​ចាប់​លេខ​រៀង​គណបក្ស​នយោបាយ​លើ​សន្លឹកឆ្នោត ឆ្នាំ​២០១៣

កម្ពុជា៖ ការ​ចាប់​លេខ​រៀង​គណបក្ស​នយោបាយ​លើ​សន្លឹកឆ្នោត ឆ្នាំ​២០១៣

ភ្នំពេញ៖ ការចាប់លំដាប់លេខរៀងនៃគណបក្សនេះ បាននិមន្តជាព្រះរាជអធិបតីភាពសម្តេចព្រះសង្ឃរាជទាំងពីរគណៈ។ សម្តេចព្រះសង្ឃរាជនៃគណៈមហានិកាយ អគ្គមហាសង្ឃរាជាធិបតី ទេព វង្ស និងសម្តេចព្រះមហាសង្ឃរាជ​នៃគណៈធម្ម-​យុត្តិកនិកាយ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជរាជាធិបតី បួ គ្រី ។


លោក ទេព នីថា នៅពេលចំណាត់លេខរៀងរបស់គណបក្សបានធ្វើរួច។

នាព្រឹកថ្ងៃទី២៣ ខែឧសភា ព្រឹកម៉ិញនេះ នៅទីស្តីការគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំពីធី​ចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយដាក់លើសន្លឹកឆ្នោត។ សម្រាប់ការបោះឆ្នោតជ្រើសតាំង​តំណាង​រាស្រ្តនីតិកាលទី៥ ឆ្នាំ២០១៣ មានចំនួនគណបក្សចំនួនប្រាំបីចូលរួម ក្នុងចំណោមគណបក្សចំនួន៤២ ដែលបានចុះឈ្មោះ​នៅក្រសួងមហាផ្ទៃ។

[...]
ហ៊ុន សែនថាបើ​បក្ស​ប្រឆាំង​ឈ្នះ​ នឹង​​មាន​របប​​ខ្មែរ​ក្រហម តែ​កឹម សុខា​ថា​មេ​ខ្មែរ​ក្រហម​គឹ​ហ៊ុន សែន

ហ៊ុន សែនថាបើ​បក្ស​ប្រឆាំង​ឈ្នះ​ នឹង​​មាន​របប​​ខ្មែរ​ក្រហម តែ​កឹម សុខា​ថា​មេ​ខ្មែរ​ក្រហម​គឹ​ហ៊ុន សែន

ក្រុងកែប៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសក្តែងៗ ដោយព្រមានជាសាធារណៈពីទីរួមខេត្តកែបថា បើសិនជា គណបក្សសង្គ្រោះជាតិ ដែលកើតចេញពីការរួបរួមរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ឈ្នះការបោះឆ្នោត​តំណាងរាស្ត្រនីតិកាលទី៥ នាខែកក្កដា ខាងមុខ របបបប្រល័យពូជសាសន៍ខ្មែរក្រហម នឹងវិលមកវិញដោយសារតែ​គណបក្សប្រឆាំងនេះ បានសន្យាថានឹងលុបបំណុលរបស់ប្រជាពលរដ្ឋ ដែលជំពាក់ធនាគារទាំងអស់ បើគណបក្សនេះ​ឈ្នះឆ្នោត។


នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន។

ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានា របស់គណបក្សប្រជាជនកម្ពុជានៅខេត្តកែប នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានមានប្រសាសន៍ឆ្លើយតប ទៅនឹងការលើកឡើងរបស់គណបក្សប្រឆាំងថា គណបក្ស​ប្រឆាំងបានឃោសនាដោយបានសន្យាជាមួយប្រជាជនថា [...]

ភូមា៖ អូបាមា​ស្វាគមន៍​កំណែ​ទម្រង់ តែ​បារម្ភ​ពី​អំពើ​ហឹង្សា​ជន​ជាតិ

ភូមា៖ អូបាមា​ស្វាគមន៍​កំណែ​ទម្រង់ តែ​បារម្ភ​ពី​អំពើ​ហឹង្សា​ជន​ជាតិ

ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា (Barack Obama) ស្វាគមន៍កំណែទម្រង់នយោបាយ និងសេដ្ឋកិច្ចនៅភូមា ក្នុង​ជំនួបជាមួយប្រធានាធិបតីភូមាលោក ថេន សេន (Thein Sein) នៅសេតវិមាន នៅថ្ងៃច័ន្ទទី២០ខែមេសានេះ។ តែលោក​អូបាម៉ា បានទាមទារ​ឲ្យបញ្ឈប់​នូវ​អំពើហឹង្សា ប្រឆាំងអ្នកកាន់សាសនាអ៊ីស្លាម នៅក្នុងប្រទេសភូមា។


លោក ថេន សេន (រូបខាងឆ្វេង) ចាប់ដៃលោក បារ៉ាក់ អូបាម៉ា នៅសេតវិមាន។

ប្រាំមួយខែ បន្ទាប់ពីបានទៅធ្វើទស្សនកិច្ចនៅទីក្រុងរ៉ងហ្គូន លោកបារ៉ាក់អូបាម៉ាបានធ្វើការកត់សម្គាល់ថា «ទំនាក់ទំនង​រវាងប្រទេសទាំងពីរមានភាពល្អប្រសើរច្រើន ដោយសារសកម្មភាពជាបន្តបន្ទាប់របស់ប្រធានាធិបតីថេន សេន ក្នុងការ​ធ្វើ​ឲ្យចម្រើនទៅមុខប្រទេសភូមារបស់លោក នៅក្នុងផ្លូវកំណែទម្រង់ដ៏វិជ្ជមានមួយ ទាំងខាងនយោបាយ [...]

កូរ៉េខាងជើង៖ បាញ់​ពីរ​គ្រាប់​ទៀត នៅ​រសៀល​ថ្ងៃ​ច័ន្ទ

កូរ៉េខាងជើង៖ បាញ់​ពីរ​គ្រាប់​ទៀត នៅ​រសៀល​ថ្ងៃ​ច័ន្ទ

ប្រទេសកូរ៉េខាងជើង នៅតែបានបន្តបាញ់កាំជ្រួចរយៈខ្លីចំនួនពីរដើមទៀត កាលពីរសៀលថ្ងៃច័ន្ទទី២០ ចេញពីតំបន់ឆ្នេរ​ខាងកើតរបស់ខ្លួន បន្ទាប់ពីបានបញ្ចប់សប្ដាហ៍ នៃការសាកល្បងសមត្ថភាពការពារជាតិនោះមក។ នេះជាការថ្លែងអោយ​ដឹងរបស់ទីក្រុងព្យុងយ៉ាង តែត្រូវបានអាជ្ញាធរនៃប្រទេសកូរ៉េខាងត្បូង យកទៅពិនិត្យអង្កេត ដើម្បីឲ្យយល់ពីឬសគល់​ពិត​ប្រាកដនៃការបាញ់នេះ។


កាំជ្រួចបាញ់ចេញ របស់ប្រទេសកូរ៉េខាងជើង។ (រូបថតជំនួស)

ប្រទេសកូរ៉េខាងជើងបានធ្វើការបាញ់ជាញឹកញយដង នូវកាំជ្រួចរយៈខ្លីរបស់ខ្លួន។ អ្នកវិភាគតាមដានស្ថានការណ៍ ជឿថា​ការសាកល្បងថ្មីៗនេះ អាចមានបំណងចង់ទាក់ទាញការចាប់អារម្មណ៍ ពីសំណាក់សហរដ្ឋអាមេរិក និងប្រទេសកូរ៉េ​ខាង​ត្បូង ក្នុងខណៈមានការខិតខំស្វែងរកដំណោះស្រាយ តាមវិស័យការទូត។

ទីក្រុងព្យុងយ៉ាង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...