កូរ៉េខាងជើង៖ បាញ់​ពីរ​គ្រាប់​ទៀត នៅ​រសៀល​ថ្ងៃ​ច័ន្ទ

ប្រទេសកូរ៉េខាងជើង នៅតែបានបន្តបាញ់កាំជ្រួចរយៈខ្លីចំនួនពីរដើមទៀត កាលពីរសៀលថ្ងៃច័ន្ទទី២០ ចេញពីតំបន់ឆ្នេរខាងកើតរបស់ខ្លួន បន្ទាប់ពីបានបញ្ចប់សប្ដាហ៍ នៃការសាកល្បងសមត្ថភាពការពារជាតិនោះមក។ នេះជាការថ្លែងអោយដឹង របស់ទីក្រុងព្យុងយ៉ាង តែត្រូវបានអាជ្ញាធរនៃប្រទេសកូរ៉េខាងត្បូង យកទៅពិនិត្យអង្កេត ដើម្បីឲ្យយល់ពីឬសគល់ពិតប្រាកដនៃការបាញ់នេះ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: May 21, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសកូរ៉េខាងជើង នៅតែបានបន្តបាញ់កាំជ្រួចរយៈខ្លីចំនួនពីរដើមទៀត កាលពីរសៀលថ្ងៃច័ន្ទទី២០ ចេញពីតំបន់ឆ្នេរ​ខាងកើតរបស់ខ្លួន បន្ទាប់ពីបានបញ្ចប់សប្ដាហ៍ នៃការសាកល្បងសមត្ថភាពការពារជាតិនោះមក។ នេះជាការថ្លែងអោយ​ដឹងរបស់ទីក្រុងព្យុងយ៉ាង តែត្រូវបានអាជ្ញាធរនៃប្រទេសកូរ៉េខាងត្បូង យកទៅពិនិត្យអង្កេត ដើម្បីឲ្យយល់ពីឬសគល់​ពិត​ប្រាកដនៃការបាញ់នេះ។


កាំជ្រួចបាញ់ចេញ របស់ប្រទេសកូរ៉េខាងជើង។ (រូបថតជំនួស)

ប្រទេសកូរ៉េខាងជើងបានធ្វើការបាញ់ជាញឹកញយដង នូវកាំជ្រួចរយៈខ្លីរបស់ខ្លួន។ អ្នកវិភាគតាមដានស្ថានការណ៍ ជឿថា​ការសាកល្បងថ្មីៗនេះ អាចមានបំណងចង់ទាក់ទាញការចាប់អារម្មណ៍ ពីសំណាក់សហរដ្ឋអាមេរិក និងប្រទេសកូរ៉េ​ខាង​ត្បូង ក្នុងខណៈមានការខិតខំស្វែងរកដំណោះស្រាយ តាមវិស័យការទូត។

ទីក្រុងព្យុងយ៉ាង បានគម្រាមសឹងជារៀងរាល់ថ្ងៃ ជាពិសេសក្នុងរយៈពេលចុងក្រោយនេះ ដើម្បីធ្វើការវាយប្រហារប្រទេស​កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ ប្រទេសកូរ៉េខាងជើង បានប្រតិកម្មផងដែរទល់នឹងសមយុទ្ធយោធា ដែលបានធ្វើ​ប្រចាំ​ឆ្នាំរវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន។ របបកុម្មុយនីសព្រមទាំងបានសម្ដែងការក្ដៅក្រហាយ ទល់នឹង​ទណ្ឌកម្ម​របស់អង្គការសហប្រជាជាតិកាលពីខែកុម្ភះ បន្ទាប់ពីខ្លួនបានបាញ់សាកល្បងនុយក្លេអ៊ែររួចមក។

អ្នកទទួលខុសត្រូវខាងការពារជាតិ និងមេបញ្ជាការកងទ័ពរបស់ប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា កាំជ្រួចពីរគ្រាប់ដែល​កូរ៉េខាងជើងបានបាញ់ចេញនៅថ្ងៃច័ន្ទ មានដំណើរការប្រហាក់ប្រហែល នឹងកាំជ្រួចបួនគ្រាប់ទៀត ដែលបានបាញ់កាល​ពី​ចុងសប្ដាហ៍មុន។ អ្នកទទួលខុសត្រូវដដែលបានបង្ហើបបន្ថែមថា អាជ្ញាធរកូរ៉េខាងត្បូង កំពុងអង្កេតដើម្បីឲ្យដឹងថា តើគ្រាប់​កាំជ្រួចបាញ់ចេញនេះ ជាកាំជ្រួចធម្មតា ឬជាកាំជ្រួចបំពាក់ក្បាលគ្រាប់ ដែលកូរ៉េខាងជើងបានអភិវឌ្ឍន៍?

នៅទីក្រុងវ៉ាស៊ីនតោន មន្ត្រីអ្នកនាំពាក្យរបស់សេតវិមាន លោក ហ្សក លីថល (George Little) បានបញ្ជាក់នៅថ្ងៃច័ន្តថា រដ្ឋបាលរបស់លោកប្រធានាធិបតីអូបាម៉ា មិនបានមើលឃើញថាការបាញ់កាំជ្រួចទាំងនេះ ជាការខិតខំធ្វើឲ្យមានការ​ភ្ញាក់​ផ្អើលនោះទេ។

កាលពីថ្ងៃអាទិត្យទី១៩​ខែ​មេសា ប្រទេសកូរ៉េខាងជើង បានធ្វើការបាញ់កាំជ្រួច​បញ្ជា​ពីចម្ងាយមួយគ្រាប់ ពីឆ្នេរខាងកើត​របស់ខ្លួន មួយថ្ងៃក្រោយការបាញ់កាំជ្រួចរយៈខ្លី ចំនួន​បីផ្សេងទៀត ទៅក្នុងទិសដៅដូចគ្នា ទៅក្នុងសមុទ្រជប៉ុន៕

-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...