វត្តមាន ហ៊ុន សែន បង្ហាញពីភ្លើងខៀវសម្រាប់ជំនួបជាមួយ សម រង្ស៊ី
ភ្នំពេញ៖ បន្ទាប់ពីបាត់មុខ មួយរយៈចាប់តាំងពីយុទ្ធនាការឃោសនាបោះឆ្នោត លោក ហ៊ុន សែន បានបង្ហាញខ្លួនជាថ្មី តាមកញ្ចក់ទូរទស្សន៍នានាក្នុងស្រុក ដោយបានបង្ហាញនូវផ្លួវវិជ្ជមានមួយ ជាមួយនិងលោក សម រង្ស៊ី ក្នុងការរៀបចំរដ្ឋាភិបាលថ្មីនេះ។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន (រូបខាងស្តាំ) ចាប់ដៃមដឹកនាំគណបក្សប្រឆាំងលោក សម រង្សី នៅមុខរដ្ឋសភា រាជធានីភ្នំពេញ កាលពីឆ្នាំ២០០៦។ (រូបថត AFP/PhnomoPenh Post)
ថ្លែងទៅកាន់អ្នកសារព័ត៌មានលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងចុះទៅពិនិត្យការសាងសង់ ស្ពានអាកាសក្នុងខណ្ឌមានជ័យ កាលពីរសៀលថ្ងៃពុធទី៣១ ខែកក្កដា ម្សិលម៉ិញនេះ លោកហ៊ុន សែន ក្នុងនាមនាយករដ្ឋមន្រ្តីចាំផ្ទះ បានបកស្រាយបញ្ជាក់ទៅនឹងពាក្យចចាមអារ៉ាម ចំពោះអវត្តមានរបស់លោកថា [...]