Posts in ‘នយោបាយ’ Category

បក​ស្រាយ​ច្បាប់​ពី​ការប្រជុំ​សភា​ដំបូង ការ​ដក​ហូត​អសនៈ ចង់​បង្កើត​រដ្ឋាភិបាល​តែ​ឯង

បក​ស្រាយ​ច្បាប់​ពី​ការប្រជុំ​សភា​ដំបូង ការ​ដក​ហូត​អសនៈ ចង់​បង្កើត​រដ្ឋាភិបាល​តែ​ឯង

ភ្នំពេញ៖ ការប្រកាសរៀបចំរដ្ឋាភិបាល របស់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក ហ៊ុន សែន ដោយមិនចាំបាច់មានការចូលរួម របស់​គណបក្សប្រឆាំងដើម្បីបង្គ្រប់កូរ៉ូម ១២០រូបសម្រាប់ការចូលស្បថកាន់តំណែងដំបូងនោះ បានបង្កឲ្យមានប្រតិកម្ម​ឆ្លើយ​តប​ភ្លាមៗ ទៅនឹងការលើកឡើងបែបនេះ។ មន្ត្រីអ្នកច្បាប់មួយរូបពីខាងអង្គការសង្គមស៊ីវិល បានបកស្រាយ​«ផ្ទុយ»​ទៅនឹង​ការ​លើកឡើងខាងលើ ហើយបានចាត់ទុកថា នេះជាការគម្រាមកំហែងមួយ ទៅលើស្ថាប័ន គ.ជ.ប។


លោក ហ៊ុន សែន (ឈរកណ្ដាល ) នៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០១៣ នៅស្ទឹងមានជ័យ។ (រូបថត Nicolas Axelrod/Getty Images)

នាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលចាំផ្ទះរបស់ប្រទេសកម្ពុជា លោក ហ៊ុន សែន បានប្រកាសថាគណបក្សប្រជាជនកម្ពុជា ដែលឈ្នះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដានេះ [...]

គ.ជ.ប ទទួល​ជួប​តំណាង​គណបក្ស​ទាំង​ពីរ​ជជែក​រឿង​គណៈកម្មការ​ចម្រុះ

គ.ជ.ប ទទួល​ជួប​តំណាង​គណបក្ស​ទាំង​ពីរ​ជជែក​រឿង​គណៈកម្មការ​ចម្រុះ

ទីបំផុតទៅ ដំណាក់កាលដែលឈានទៅដល់ ការបង្កើតគណៈកម្មការចម្រុះ បានចេញជារូបរាងបណ្ដើរៗហើយ។ យើងនឹងចាំ​មើលតទៅទៀត ថាតើគណៈកម្មការនេះ នឹងមានសមសភាពបែបណា ហើយនឹងកំណត់អាយុកាល និងធ្វើការងារ​របស់​ខ្លួន​បានយ៉ាងដូចម្ដេច។

គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញលិខិតនៅល្ងាចថ្ងៃទី០២ខែសីហានេះ ដើម្បីអញ្ជើញឲ្យ​តំណាង គណបក្សប្រជាជនកម្ពុជា និងគណបក្ស​សង្គ្រោះជាតិ មកទីស្នាក់ការនៅថ្ងៃទី០៣ខែសីហា ស្អែកឡើង វេលា​ម៉ោង០៩ព្រឹក ដើម្បីរៀបចំគណៈកម្មការចម្រុះមួយ ធ្វើការស៊ើបអង្កេត និងធ្វើរបាយការណ៍ អំពីភាពមិនប្រក្រតី នៃការ​បោះឆ្នោតជ្រើសរើស​តំណាងរាស្ត្រ និតិកាលទីប្រាំកាលពីថ្ងៃទី២៨ខែកក្កដានេះ។

ក្នុងន័យនេះ គ.ជ.ប ទំនងជាបានទទួលស្គាល់ថា មានភាពមិនប្រក្រតីបានកើតឡើង នៅក្នុងអំឡុងពេលនៃការបោះឆ្នោត កន្លងមក។ នៅក្នុងលទ្ធផលបឋម គណបក្សធំពីរ បានប្រកាសទាមទារជ័យជំនះដាក់គ្នាទៅវិញទៅមក។ គណបក្ស​ប្រជាជនកម្ពុជារបស់លោក [...]

​គណៈកម្មការ​ចម្រុះ៖ យឹម សុវណ្ណ ថា​អាស្រ័យ​លើ​បក្ស​កាន់​អំណាច​និង​គ.ជ.ប

​គណៈកម្មការ​ចម្រុះ៖ យឹម សុវណ្ណ ថា​អាស្រ័យ​លើ​បក្ស​កាន់​អំណាច​និង​គ.ជ.ប

គណកម្មការចម្រុះមានឯករាជ្យភាព ដែលស្មើឲ្យបង្កើតដោយគណបក្សសង្គ្រោះជាតិ ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតី ក្នុងដំណើរការបោះឆ្នោតបង្កើតបានឬអត់ គឺអាស្រ័យលើគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោត គ.ជ.ប។


ការបោះឆ្នោតរបស់ពលរដ្ឋកម្ពុជា នៅមណ្ឌលវត្តវង្គត្តបូរី​ ថ្ងៃទី២៨ខែកក្កដា។ (រូបថត MONOROOM.info/ O.Vary)

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិបានថ្លែងប្រាប់មនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី២ ខែ​សីហា នេះថា៖ «គណបក្សសង្រ្គោះជាតិ ជាអ្នកស្មើឲ្យបង្កើតគណកម្មការចម្រុះ ហើយការបង្កើតអាចទៅរួចឬអត់ គឺអាស្រ័យ​លើ​គណបក្សកាន់អំណាចនិង គ.ជ.ប»។

មន្រ្តីអ្នកនាំពាក្យរូបនេះ បានបន្តថាអង្គការសហប្រជាតិ និងអង្គការសង្គមស៊ីវិលមិនបានជំទាស់ ចំពោះការស្មើសុំនេះទេ [...]

បោះ​ឆ្នោត​សកល​២០១៣៖ សង្គ្រាម​តួ​លេខ​ឈ្នះ​កៅអី នៅ​តែ​បន្ត

បោះ​ឆ្នោត​សកល​២០១៣៖ សង្គ្រាម​តួ​លេខ​ឈ្នះ​កៅអី នៅ​តែ​បន្ត

ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីប្រកាសព័ត៌មានក្នុងថ្ងៃទី១ ខែសីហា នេះដោយអះអាងថាទទួលបាន​កៅអី​យ៉ាងតិច៦៣។ ការអះអាងនោះ ដោយយោងតាមការបូកសរុបលទ្ធផល នៃការបោះឆ្នោតពីគ្រប់ឃុំសង្កាត់ទូទាំង​ប្រទេស ហើយមិនគិតពីភាពមិនប្រក្រតីកើតមានមុន និងអំឡុងថ្ងៃបោះឆ្នោតនោះទេ។


នៅពេលចាំផ្ដើមរាប់សន្លឹកឆ្នោត ដែលបោះឆ្នោតហើយនៅម៉ោង៣រសៀល ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣ នៅមណ្ឌលវត្តវង្គត្តបូរី។ (រូបថត MONOROOM.info/ U.Bory)

តាមតួលេខដែលបានផ្សាយចេញ ដោយគណបក្សសង្គ្រោះជាតិ មានចំនួន៦៣អាសនៈនេះ បញ្ច្រាសគ្នានឹងតួលេខ​ដែល​លោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរក្នុងទំព័រហ្វេសប៊ូក របស់លោកកាលពីយប់ថ្ងៃទី២៨ ខែ​កក្កដាថា គណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ [...]

កម្ពុជា៖ ភាព​វិជ្ជមាន​បួន​ចំនុច នៅ​ពេល​ដែល​គណបក្ស​ធំ​ពីរ​ហុច​ដៃ​ដាក់​គ្នា

កម្ពុជា៖ ភាព​វិជ្ជមាន​បួន​ចំនុច នៅ​ពេល​ដែល​គណបក្ស​ធំ​ពីរ​ហុច​ដៃ​ដាក់​គ្នា

បន្ទាប់ពីមានភាពតានតឹង ក្រោយការប្រកាសលទ្ធផលបណ្តោះអាសន្ន នៅពេលនេះគេសង្កេតឃើញថា គណបក្ស​នយោបាយធំទាំងពីរហាក់បានបន្ទន់ឥរិយាបថដាក់គ្នា ដោយបើកផ្លូវចរចារដើម្បីសម្របសម្រួល ភាពទាល់ច្រកផ្នែក​នយោបាយ។


មួកមានរូបសញ្ញាគណបក្សនយោបាយធំពីរ នៅប្រទេសកម្ពុជា។

លោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច​បានបង្ហាញគោលចំហរ​សម្រប​សម្រួលជាមួយលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំង។

ក្នុងដំណើរត្រួតពិនិត្យការដ្ឋានស្ពានអាកាសស្ទឹងមានជ័យ កាលពីម្សិលមិញលោក ហ៊ុន សែន បានថ្លែងទៅកាន់​អ្នក​សារព័ត៌មានថា៖ «ជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ និងព្រះសង្ឃបន្តរក្សាភាពស្ងៀមស្ងាត់ រង់ចាំយន្តការ​នៃការបោះឆ្នោត និងការសម្របសម្រួលផ្នែកនយោបាយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...