ផៃ ស៊ីផាន៖ កឹម សុខា បង្ហាញពីបរាជ័យ របស់អ្នកដឹកនាំបដិវត្តន៍ពណ៌
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានថ្លែងចំអកដល់លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បន្ទាប់ពីលោក កឹម សុខា បានសារភាព និងបង្ហាញក្តីអស់សង្ឃឹម ចំពោះមុខអ្នកគាំទ្រខ្មែរ នៅអាមេរិក ថាលោក និងគណបក្សសង្គ្រោះជាតិ មិនអាចផ្តួលរំរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាមរយៈកម្លាំងមហាជន ធ្វើបាតុកម្ម នៅតាមដងផ្លូវ។
មន្រ្តីជាន់ខ្ពស់ នៃទីស្តីការគណៈរដ្ឋមន្ត្រីរូបនេះ បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោកថា៖ «សេចក្តីសារភាពរបស់ ឯ.ឧ កឹម សុខា ដែលបានចេញជាសារនៅ សហរដ្ឋអាមេរិក បានបង្ហាញពីការពិត នៃភាពបរាជ័យ របស់បដិវត្តន៍អហិង្សា ឬបដិវត្តន៍ពណ៌ ដែលរៀបចំ យ៉ាងហោចណាស់ ដោយបុគ្គលម្នាក់ គឺ ឯ.ឧ កឹម សុខា។ ភាពបរាជ័យ របស់អ្នកដឹកនាំបដិវត្តន៍ពណ៌ របស់ ឯ.ឧ កឹម សុខា គឺជាពិសោធន៍ដ៏ជូរចត់ របស់កម្ពុជា ដែលបង្កឲ្យមានសកម្មភាពវឹកវរ អាណាធិបេតយ្យ បំពាននីតិរដ្ឋ នីត្យានុកូលភាព និងដំណើការទៀងទាត់ [...]