រដ្ឋាភិបាលទទួលស្គាល់ថា បានចល័តរថក្រោះកាត់តាមភ្នំពេញ
រូបភាពនៃការចល័តរថក្រោះ ជាច្រើនគ្រឿង បានកើតឡើង នៅចំថ្ងៃទី២៤ ខែកក្កដា ថ្ងៃនៃការដង្ហែសពដ៏ធំសម្បើម របស់បុណ្យសពលោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម ដែលត្រូវបានធ្វើឃាត យ៉ាងសាហាវព្រៃផ្សៃ កណ្ដាលរាជធានីភ្នំពេញ កាលពី១៦ថ្ងៃមុន។ រដ្ឋាភិបាលតាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិ បានទទួលស្គាល់ថា ពិតជាបានចល័តរថក្រោះនោះមកមែន តែដើម្បីយកមកជួសជុលតែប៉ុណ្ណោះ។
ប្រិយមិត្តជាច្រើន បានផ្ញើររូបភាពជាវីដេអូ មកកាន់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ហើយបានបង្ហាញឲ្យឃើញថា រថក្រោះទាំងនោះ មានចំនួនប្រមាណជា ៥គ្រឿង ត្រូវបានចល័តចេញ ពីភូមភាគខេត្តព្រះវិហារ នៅពេលព្រឹក និងប្រមាណជា១០គ្រឿង នៅពេលដែលក្បួនដឹករថក្រោះទាំងនោះ បានកាត់តាមរាជធានីភ្នំពេញ នៅពេលយប់ តាមបណ្ដោយវិថី ហាណូយ ឆ្ពោះទៅទិសខាងត្បូង។ ក្រុមពលរដ្ឋអ្នកប្រើប្រាសបណ្ដាញសង្គម បាននិយាយទៀតថា នៅវេលាជាម៉ោង៩យប់ ថ្ងៃអាទិត្យដដែលនោះ [...]



