Posts in ‘សម្រាំងកីឡា’ Category

វង្ស ណយ ដើរ​ចេញ​ពី​សង្វៀន​ប្រដាល់ ដោយ​មិន​ងាក​ក្រោយ

វង្ស ណយ ដើរ​ចេញ​ពី​សង្វៀន​ប្រដាល់ ដោយ​មិន​ងាក​ក្រោយ

ក្រោយពីបានសងសឹក លើកីឡាករ ឡៅ ស៊ីណាត បានសម្រេច និងក្លាយជាម្ចាស់ពានកិត្តិយស​ របស់​ក្រុមហ៊ុន​គូប៊ូតា កាលពីរសៀលថ្ងៃអាទិត្យ ទី១៧ ខែសីហា ភ្លាម កីឡាករជើងខ្លាំង វង្ស ណយ បានប្រកាស​លាឈប់ពីអាជីពប្រដាល់តែម្ដង ដោយគ្មានការកែប្រែ។ ការប្រកាសលាឈប់នេះ ត្រូវបានកីឡាករប្រដាល់​ដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជារូបនេះ ប្រាប់ឱ្យដឹងថា ដោយសារតែលោកមានភាពនឿយណាយ និងធុញ​ទ្រាន់ជាមួយកីឡាប្រដាល់នេះ។

កីឡាករ វង្ស ណយ បានបញ្ជាក់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ឱ្យដឹងបន្ត នៅថ្ងៃទី១៨ ខែសីហានេះថា៖ «ដោយ​សារតែខ្ញុំ គឺជាកីឡាករដ៏ល្បីម្នាក់ ប៉ុន្តែជីវភាពរស់នៅរបស់ខ្ញុំ គឺរស់នៅខ្វះខាត មុខក្រោយៗ»។ លោកបន្តថា ការដែលលោកលាឈប់ភ្លាមដូច្នេះ លោកក៏មានការសោកស្តាយណាស់ដែរ ប៉ុន្តែ​កីឡាករ​ជើងខ្លាំងវ័យ២៨ឆ្នាំរូបនេះអះអាងថា ការលាឈប់របស់លោកក្នុងពេលនេះគឺជាការល្អបំផុត [...]

អតីត​ស្ដេច​បាល់ទាត់ មារ៉ាដូណា ទះ​កំភ្លៀង​អ្នក​ការសែត (vdo)

អតីត​ស្ដេច​បាល់ទាត់ មារ៉ាដូណា ទះ​កំភ្លៀង​អ្នក​ការសែត (vdo)

អតីតកំពូលកីឡាករដ៏ល្បីឈ្មោះ ម៉ារ៉ាដូណា (Maradona) ប្រចាំទស្សវត្តន៍ឆ្នាំ៨០ មិនសូវជាគ្មានរឿង ដែលធ្វើឲ្យគេ​មិន​និយាយពីគាត់នោះណាស់។ ប៉ុន្តែលើកនេះ ដើម្បីឲ្យអ្នកសារព័ត៌មាន បាននិយាយពីលោកជាបន្តទៀត តារា​បាល់ទាត់ចូលនិវត្តន៍ជាតិអាហ្សង់ទីន បានព្យាយាមប្រើវិធីសាស្ត្រដ៏ពិសេសមួយ នោះគឺ«ទះកំភ្លៀង»អ្នកការសែត ដើម្បីឲ្យអ្នកការសែតឈប់ដេញដោលលោក ពីរឿងរំខានចិត្ត។


អតីតៈតារាបាល់ទាត់ ម៉ារ៉ាដូណា នៅពេលទះកំភ្លៀងអ្នកការសែត។ (រូបថតផ្តិតពីវីដេអូ)

បាល់ទាត់ - អតីតកំពូលកីឡាករដ៏ល្បីឈ្មោះ ម៉ារ៉ាដូណា បានត្រឡប់មកជាថ្មី នៅលើទំព័រសារព័ត៌មាននានា ក្នុង​ពិភពលោកឡើងវិញ។ ជាមួយនឹងទម្លាប់របស់លោក ដែលតែងតែធ្វើឲ្យផ្ទុះជាសង្គ្រាមពាក្យសម្ដី [...]

គ្រូ​បង្វឹក​អាល្លឺម៉ង់៖ ចូរ​បង្ហាញ​ពិភពលោក​ថា​អ្នក​គ្រាន់បើ​ជាង ម៉េស៊ី

គ្រូ​បង្វឹក​អាល្លឺម៉ង់៖ ចូរ​បង្ហាញ​ពិភពលោក​ថា​អ្នក​គ្រាន់បើ​ជាង ម៉េស៊ី

គឺកីឡាករ ម៉ារីយ៉ូ ហ្គូស៊េ (Mario Götze) ជាអ្នករកគ្រាប់បាល់ ក្នុងម៉ោងបន្ថែម ឲ្យក្រុមអាល្លឺម៉ង់ឈ្នះពានរង្វាន់ និង​ក្លាយជា​ជើង​ឯក​បាល់ទាត់​ពិភពលោក ឆ្នាំ២០១៤នេះ។ នៅពេលសម្រេចឲ្យកីឡាកររូបនេះ ចូលទៅជំនួស​កីឡាករ មៀរ៉ូស្លាវ ក្លូសេ (Miroslav Klose) នៅនាទី៨៨នោះ គ្រូបង្វឹកអាល្លឺម៉ង់ លោក ច័ឈីម ឡ័វ (Joachim Low) បាន​ខ្សិបថា «ចូរអ្នកបង្ហាញពិភពលោក ថាអ្នកឯងគ្រាន់បើជា ម៉េស៊ី (លីយ៉ូនែល ម៉េស៊ី - Lionel Messy)»។


កីឡករ ម៉ារីយ៉ូ ហ្គូស៊េ ក្លាយជាវីរបុរសបាល់ទាត់ បន្ទាប់ពីរកគ្រាប់បាល់ឲ្យក្រុមអាល្លឺម៉ង់។ (រូបថត Fifa)

បាល់ទាត់ពិភពលោក - ក្រុមបាល់ទាត់អាល្លឺម៉ង់ បានដណ្ដើមបាននូវពានរង្វាន់ និងក្លាយជាជើងឯក​ពិភព​លោក ឆ្នាំ២០១៤នេះ [...]

សារព័ត៌មាន​ប្រេស៊ីល៖ «ភាព​អាម៉ាស​ខ្លាំង​ជាង​គេ ក្នុង​ប្រវត្តិ​សាស្ត្រ»

សារព័ត៌មាន​ប្រេស៊ីល៖ «ភាព​អាម៉ាស​ខ្លាំង​ជាង​គេ ក្នុង​ប្រវត្តិ​សាស្ត្រ»

ក្រុមបាល់ទាត់ប្រេស៊ីល​ ដែលមានឈ្មោះហៅថា សេឡិសាវ (Seleçao) បានប្រែជាទន់បាត់អស់ នូវជំហររបស់ខ្លួន នៅចំពោះក្រុមអាល្លឺម៉ង់។ សារព័ត៌មានជាតិនៃប្រទេសប្រេស៊ីល សឹងតែទាំងអស់ បានប្រមូលគ្នាមូលមាត់និយាយពី​ហេតុការណ៍នេះ ដោយពួកគេចាត់ទុកថា វាជាសោកនាដកម្មជាតិទាំងមូល បន្ទាប់ពីក្រុម សេឡិសាវ ត្រូវបានធ្លាក់​ចេញពីការដណ្ដើមពានរង្វាន់នៅឆ្នាំ២០១៤ តែត្រឹមវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ ដែលធ្វើក្នុងផ្ទះខ្លួនឯង។


អ្នកគាំទ្រតាមដានទាំងទឹកភ្នែក ការប្រកួតចាញ់នៃក្រុមបាល់ទាត់របស់ខ្លួន។ (រូបថត Fifa)

បាល់ទាត់ពិភពលោក - «វាយសម្លាប់ទាំងដុំ» ឬ «ការអាម៉ាសជាប្រវត្តិសាស្ត្រ» សុទ្ធសឹងជាចំណងជើងធំៗ របស់​ការសែតប្រេស៊ីល ចេញផ្សាយនៅបន្ទាប់ពីការដួលរលំ [...]

៤ មូលហេតុ​ធំៗ ដែល​ធ្វើ​ឲ្យ​ប្រេស៊ីល​ចាញ់​អាល្លឺម៉ង់

៤ មូលហេតុ​ធំៗ ដែល​ធ្វើ​ឲ្យ​ប្រេស៊ីល​ចាញ់​អាល្លឺម៉ង់

ទទួលគ្រាប់បាល់ពីក្រុមអាល្លឺម៉ង់ ដូចទឹកបាក់ទំនប់ (៧-១) ក្រុមបាល់ទាត់ជម្រើសជាតិ ប្រេស៊ីល បានបិទបញ្ចប់​ក្ដី​ស្រម័យរបស់ខ្លួន ក្នុងការឈានទៅដណ្ដើមពានរង្វាន់ បាល់ទាត់ពីភពលោក ឆ្នាំ២០១៤នេះ ជាស្ថាពរ នៅក្នុង​ផ្ទះ​ខ្លួនឯង។ ការជម្រុះចេញ ពីបេក្ខភាពក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយក្រុមអាល្លឺម៉ង់នេះ ត្រូវបានអ្នកវិភាគបាល់ទាត់ រក​ឃើញ​មូលហេតុ«ស្លាប់រស់» របស់ក្រុមប្រេស៊ីល ថាមានចំនួន៤។


កីឡាករ ទីចាហ្គូ ស៊ីលវ៉ា ត្រឡប់ចូលមកលួងលោម ដាវីដ ល្វី វិញ បន្ទាប់ពីបញ្ចប់ការប្រកួត។ (រូបថត AFP)

១- អត់កីឡាករ ណីម៉ា (Neymar) មិនបាន !

ការប្រកួតទាំងឡាយ ដែលរុញក្រុមប្រេស៊ីល មកដល់វគ្គ១ភាគ២ផ្ដាច់ព្រ័ត្រនេះ គឺដោយសារគ្រាប់បាល់ទាំងបួន របស់កីឡាករ ណីម៉ា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...