អ្នកចាំទីឈ្លីខួងកន្លែងដាក់បាល់ពិន័យ... ឯអ្នកទាត់រអិលដួល!
បើគេជឿថា បាល់ទាត់ជាកីឡារ ដែលមានភាពយុត្តិធម៌ច្រើនបំផុតនោះ គឺពិតជាខុសហើយ។ ជាក់ស្ដែងណាស់ ដូចករណីកីឡាករចាំទី «Marwin Hitz» របស់ក្រុម «FC Augsbourg» ក្នុងប្រទេសអាល្លឺម៉ង់ នេះជាដើម។ កាលពីរសៀលថ្ងៃី៥ ខែធ្នូ ឆ្នាំ២០១៥ ជំនួបរវាងក្រុម «FC Cologne» និងក្រុម «FC Augsbourg» បានឈានមកដល់ដំណាក់កាល ទាត់បាល់ពិន័យ១១ម៉ែត្រមួយគ្រាប់ ដោយសារអាជ្ញាកណ្ដាល មើលពីកំហុស របស់កីឡាករក្រុម «FC Augsbourg»។
ប៉ុន្តែកីឡាករចាំទី មិនបានទុកឲ្យការទាត់បាល់ពិន័យនោះ អាចប្រព្រឹត្តិទៅធម្មតា ដូចការប្រកួតផ្សេងៗ នៅក្នុងពិភពបាល់ទាត់នោះទេ។ កីឡាករ «Marwin Hitz» បានយកជើង ជាមួយនឹងស្បែកជើងដែលមានបន្លារបស់ខ្លួន ទៅឈ្លីខួងដីកន្លែងដាក់បាល់ពិន័យ បង្កឲ្យស្មៅនៅត្រង់ផ្ដុំនោះ របើកខ្ទេចខ្ទីអស់។ ជាលទ្ធផល ដែលដូចការចង់បាន របស់កីឡាករ «Marwin Hitz» ដែលលេងខូចនេះមែន គឺកីឡាករ «Anthony Modeste» របស់ក្រុម «FC Cologne» [...]