អ៊ឺរ៉ូ២០១៦៖ អាយឡេន ទប់ ព័រទុយហ្គាល់ ជាប់ ១-១
ការប្រកួតបានប្រព្រឹត្តិទៅ ក្នុងយប់ថ្ងៃអង្គារទី២៤ ខែមិថុនា នៅកីឡាដ្ឋាន «Chaudron» នៃក្រុង «Saint-Etienne» ភាគខាងត្បូងប្រទេសបារាំង ហើយនេះជាលើកទីមួយ សម្រាប់ក្រុមជម្រើសជាតិ អាយឡេន ដែលធ្វើដំណើរពីភាគខាងជើង កណ្ដាលសមុទ្រអាត្លង់ទិក មកចូលរួមក្នុងការប្រកួត ជាលក្ខណៈអន្តរជាតិដូច្នេះ។
ក្រុមព័រទុយហ្គាល់ បានរកបានគ្រាប់បាល់បានមុន នៅនាទីទី៣១ ដោយសារកីឡាករ «Nani» ប្រើជើងឆ្កិះបាល់ ដែលបញ្ជូនមកពីស្លាបខាងស្ដាំ ដាក់បញ្ចូលទីក្រុមអាយឡេន។ ប៉ុន្តែក្រុមបាល់ទាត់ មកពីកោះនៅភាគខាងជើង បានរកគ្រាប់បាល់ស្មើមកវិញ នៅនាទីទី៥០ ដោយកីឡាករ «Birkir Bjarnason»។
គេត្រូវសរសើក្រុមអាយឡេន ដោយសារតែក្រុមនេះមានខ្សែការពារ ប្រៀបបាននឹងជញ្ជាំងដ៏ក្រាសមួយ នៅចំពោះការវាយលុករបស់ក្រុមព័រទុយហ្គាល់ ជាពិសេសទប់នឹងកម្លាំងជើង របស់កីឡាករ «Cristiano Ronaldo» ដ៏ល្បីឈ្មោះ។
ជាលទ្ធផលចុងក្រោយ នៅក្នុងការប្រកួតទាំងពីរ [...]