អ៊ឺរ៉ូ២០១៦៖ បែកធ្លាយជម្លោះផ្ទៃក្នុងក្រុមបីសាចក្រហម បន្ទាប់ពីហាវអាវ
ក្រុមជម្រើសជាតិ ប៊ែលហ្សិក ដែលឈរនៅលេខពីរ នៅក្នុងតារាងចំណាត់ថ្នាក់បាល់ទាត់ពិភពលោក របស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បែរជាបានប្រកួតចាញ់ ក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិ វៀល្ស៍ (Wales - ប្រជាជាតិមួយស្ថិតនៅភាគខាងលិច ក្នុងចក្រភពអង់គ្លេស) ដែលមានចំណាត់ថ្នាក់ ដល់ទៅលេខ២៦ និងដែលខានចូលមកប្រកួត ជាលក្ខណៈអន្តរជាតិរបៀបនេះ អស់រយៈពេល៤៨ឆ្នាំមកហើយ។ សម្រាប់បណ្ដាអ្នកគាំទ្រ និងជាពិសេសកីឡាករប៊ែលហ្សិកខ្លួនឯង វាពិតជាមិនធម្មតា និងមានរឿងអ្វីមួយ ដែលមិនស្រួល។
ដោយសារតែហេតុនេះហើយ ទើបនៅយប់ថ្ងៃទី១ ខែកក្កដាកន្លងមក កីឡាករចាំទី ទីប៊ូ គួរត័ស្ស៍ (Thibaut Courtois) ដែលបានវិលត្រឡប់ពីទីលានប្រកួត មកដល់បន្ទប់ផ្លាស់សម្លៀកបំពាក់វិញ បាននិយាយដោយសំដីខ្លាំងៗថា៖ «យុទ្ធសាស្ត្រនៃការរៀបក្បួនប្រកួត មានលក្ខណៈអាក្រក់ទាំងស្រុង។ លើកនេះម្ដងទៀត ពួកយើងបានលង់ខ្លួន ដូចកាលពេលយើងទៅជួប [...]