Posts in ‘កីឡាដទៃទៀត’ Category

តឺនីស៖ ធ្សុងហ្គា ដក​ខ្លួន​ពី​​ការ​ប្រកួត «យូអេសអូផិន»

តឺនីស៖ ធ្សុងហ្គា ដក​ខ្លួន​ពី​​ការ​ប្រកួត «យូអេសអូផិន»

កីឡាករវាយតឺនីសឯកត្តជនបុរស លេខ១របស់បារាំង ចូវីលហ្វ្រេដ ធ្សុងហ្គា (Jo-Wilfried Tsonga) នឹងមិនចូលលេង ក្នុង​ការប្រកួតពានរង្វាន់ដ៏ធំ យូអេសអូផិន (US Open) ដែលនឹងត្រូវចាប់ផ្តើមនៅចុងខែសីហានេះឡើយ ខណៈដែល​គាត់មិន​ទាន់ជាសាសស្បើយពីរបួសជង្គង់។


កីឡាករវាយតឺនីស ចូវីលហ្វ្រេដ ធ្សុងហ្គា ជាជើងឯករបស់ប្រទេសបារាំង។ (រូបថត newyorkobservertennis.com)

កីឡាករវ័យ២៨ឆ្នាំ បានប្រាប់ដល់កាសែត អិលអេឃ្វីប (L'Equipe) កាលពីថ្ងៃព្រហស្បតិ៏ថា៖ «ខ្ញុំនឹងមិនទៅចូលរួម​ក្នុង​ព្រឹត្តិការណ៏យូអេសអូផិន ដែលចាប់ផ្តើមនៅថ្ងៃទី២៦ ខែសីហានោះទេ។ ថ្ងៃនេះខ្ញុំត្រូវតែធ្វើការព្យាបាលឲ្យបានល្អ ហើយ​ទោះជាយ៉ាងណាខ្ញុំក៏មិនអាចជាសាសស្បើយបាន១០០% ឲ្យទាន់ការប្រកួតនោះដែរ។»

គាត់បានបន្តថា៖ «ខ្ញុំគិតថា [...]

តឺនីស៖ ណាដាល់ បំបាក់​រ៉ាវណិក លើក​ពាន​លើក​ទី​៣​នៅ​កាណាដា

តឺនីស៖ ណាដាល់ បំបាក់​រ៉ាវណិក លើក​ពាន​លើក​ទី​៣​នៅ​កាណាដា

កីឡាករឆ្នើមរបស់អេស្ប៉ាញ រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) បានចំណាយពេលត្រឹមតែ ៦៨នាទីតែប៉ុណ្ណោះ ក្នុងការ​យកឈ្នះកីឡាករជើងខ្លាំងរបស់កាណាដា មីឡូស រ៉ាវណិក (Milos Raonic) ដោយលទ្ធផល ៦-២ និង៦-២ និងបានលើក​ពាន អេធីភី ម៉ុងរៀលម៉ាស្ទើ (ATP Montreal Masters) កាលពីថ្ងៃអាទិត្យ។


កីឡាករ មីឡូស រ៉ាវណិក (ខាងឆ្វេង) និងកីឡាករ រ៉ាហ្វាអែល ណាដាល់។ (រូបថត EFE)

ណាដាល់ បានប្រាប់យ៉ាងច្បាស់ថាគាត់កំពុងតែត្រៀមខ្លួន ដើម្បីប្រកួតក្នុងពានរង្វាន់ដ៏ធំចុងក្រោយ យូអេស អូផិន (US Open) នៅសប្តាហ៏ក្រោយ ដែលរួមបញ្ចូលជាមួយនឹងព្រឹត្តិការណ៏ អេធីភី ដិបិលយូធីអេ ស៊ីនស៊ីនណាទី (ATP-WTA Cincinnati) ផងដែរ។

កីឡាករ ដែលលើកពានទេសចរណ៏អេធីភី លើកទី៣នៅកាណាដា (ណាដាល់) បាននិយាយ បន្ទាប់ពីឈ្នះកីឡាករ [...]

តឺនីស៖ មួរ៉េ និង​ណាដាល់ ឡើង​ទៅ​វគ្គ​បន្ត នៃ​ពាន​រង្វាន់​ម៉ុងរ៉េអាល់ម៉ាស្ទើ

តឺនីស៖ មួរ៉េ និង​ណាដាល់ ឡើង​ទៅ​វគ្គ​បន្ត នៃ​ពាន​រង្វាន់​ម៉ុងរ៉េអាល់ម៉ាស្ទើ

ម្ចាស់ពានរង្វាន់វីមបលដុន (Wimbledon) អេនឌី មួរ៉េ (Andy Murray) និងម្ចាស់ពានរង្វាន់ ហ្វ្រិនអូផិន (French Open) រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) បានឈ្នះក្នុងការប្រកួតបើកឆាក នៃពានរង្វាន់ម៉ុងរ៉េអាល់ម៉ាស្ទើ (Montreal Masters) យ៉ាងងាយស្រួលដូចគ្នា កាលពីថ្ងៃពុធ និងបានឡើងទៅកាន់ជុំទី៣ជាបន្ត។


ពីឆ្វេងទៅស្ដាំ៖ កីឡាករ អេនឌី មួរ៉េ និងកីឡាករ រ៉ាហ្វាអែល ណាដាល់។ (រូបថត stevegtennis.com)

កីឡាករសញ្ជាតិស្កុតឡែន មួរ៉េ ដែលជាកីឡាករលំដាប់លេខ២ពិភពលោក បានបំបាក់កីឡាករអេស្ប៉ាញ ម៉ាស្សែល ហ្គែនណូឡឺ (Marcel Granollers) ២សិតជាប់ៗគ្នា ដោយលទ្ធផល ៦-៤, ៧-៦ (៧/២)។

ជ័យជំនៈមួយនេះ ជាជ័យជំនៈលើកទី១៣របស់គាត់ ត្រឹមតែរយះពេលជាង១ខែ បន្ទាប់ពីគាត់បានបង្កើតប្រវត្តិសាស្ត្រ ក្លាយជាកីឡាករចក្រភពអង់គ្លេសដំបូងគេ [...]

តឺនីស៖ ដេលប៉ូត្រូ លើក​​ពាន​​វ៉ាស៊ីនតោន បន្ទាប់​​ពី​ឈ្នះ​អ៊ីស្នឺ

តឺនីស៖ ដេលប៉ូត្រូ លើក​​ពាន​​វ៉ាស៊ីនតោន បន្ទាប់​​ពី​ឈ្នះ​អ៊ីស្នឺ

កីឡាករអាស្សង់ទីន ចនម៉ាទីន ដេលប៉ូត្រូ (Juan Martin del Potro) ឬហៅកាត់ថា «ដេលប៉ូ» (Delpo) បានបំបាក់កីឡាករ​អាមេរិក ចន អ៊ីស្នឺ (John Isner) ក្នុងការប្រកួតពានរង្វាន់វ៉ាស៊ីនតោន អូផិន (Washington Open) វគ្គផ្តាច់ព្រ័ត្រ កាលពីយប់​ថ្ងៃ​​អាទិត្យ។


កីឡាករដេលប៉ូ នៅក្នុងការប្រកួតជាមួយកីឡាករអាមេរិក ចន អ៊ីស្ទឺ។ (រូបថត Orange Sport)

កីឡាករវ័យ២៤ឆ្នាំ លំដាប់លេខ៧ពិភពលោក ដេលប៉ូ បានចាញ់ក្នុងសិតទី១ ប៉ុន្តែអាចវាយបកយកឈ្នះ២សិតជាប់ៗ​មកវិញ ដោយលទ្ធផល ៣-៦, ៦-១ និង ៦-២ ហើយបានលើកពានលើកទី៣ ក្នុងរយះពេល៦ឆ្នាំចុងក្រោយរបស់គាត់។

ដេលប៉ូត្រូ បាននិយាយថា៖ «ខ្ញុំលេងបានល្អ ខ្ញុំពិតជាពេញចិត្តខ្លាំងណាស់។ ដើម្បីឈ្នះពានរង្វាន់នេះ ហើយដើម្បីឈ្នះ​កីឡាករទាំងអស់នេះ អ្នកចាំបាច់ត្រូវតែ ធ្វើឲ្យបានល្អ [...]

លឺ​ដំណឹង​ថា លី តែហុន មក​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​វិញ

លឺ​ដំណឹង​ថា លី តែហុន មក​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​វិញ

ព័ត៌មានដ៏រសើបមួយ បានចុះផ្សាយនៅលើភ្នំពេញប៉ុស្តិ៏នាថ្ងៃនេះថា គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង លោក លី តែហុន (Lee Tae Hoon) ទំនងនឹងអាចវិលត្រឡប់មកដឹកនាំ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាជាលើកទី២វិញ ខណៈដែលព័ត៌មាន​ដំបូង​បានឲ្យដឹងថា ការតែងតាំងនឹងត្រូវធ្វើឡើង នៅប៉ុន្មានថ្ងៃខាងមុខនេះ។


លោក លី តែហុន (រូបបែរមុខ) នៅលើលានប្រកួត។

គ្រូបង្វឹកវ័យ៤២ឆ្នាំរូបនេះ បានចូលមកដឹកនាំក្រុមជម្រើសជាតិកម្ពុជាលើកដំបូង នៅខែសីហា ឆ្នាំ២០១០។ ប៉ុន្តែក្រោម​ការ​ដឹកនាំរបស់គាត់ ក្រុមជម្រើសជាតិកម្ពុជា ធ្វើមិនបានល្អនោះទេ ក្នុងការប្រកួតពានរង្វាន់ប្រចាំតំបន់ ឬការប្រកួតលក្ខណៈ​អន្តរជាតិនានា ដែលធ្វើឲ្យអ្នកគាំទ្របាល់ទាត់របស់កម្ពុជាជាច្រើន មានការរិះគន់យ៉ាងខ្លាំង ហើយទីបំផុតគាត់​ក៏​ត្រូវចុះ​ចេញ​ពីដំណែង នៅខែឧសភា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...