Posts in ‘កីឡាដទៃទៀត’ Category

កីឡាករ​វាយ​កូន​គោល​អូស្ដ្រាលី ជាសាន់ ដេយ៍ ក្លាយ​ជា​ជើង​ឯក​ពិភពលោក

កីឡាករ​វាយ​កូន​គោល​អូស្ដ្រាលី ជាសាន់ ដេយ៍ ក្លាយ​ជា​ជើង​ឯក​ពិភពលោក

កីឡាករវាយកូនគោលអាជីពលំដាប់ពិភពលោក របស់ប្រទេសអូស្ដ្រាលី លោក ជាសាន់ ដេយ៍ (Jason Day) បាន​ទទួលពាន់រង្វាន់ដ៏ធំបំផុតសម្រាប់អាជីពរបស់ខ្លួនលោក និងបានសម្រេចនៅក្ដីបំណងរបស់ខ្លួន ក្នុងអាជីពជា​អ្នក​វាយកូនគោល ខណៈដែលលោកបានទទួលជោគជ័យ សម្រាប់ការប្រកួតកីឡាវាយកូលគោលពិភពលោក (World Golf Championships)នៅឯទីលានវាយកូនគោល ភ្នំដូរ (Dove Mountain)នៃរដ្ឋ អារីស្សូណា កាលពីថ្ងៃអាទិត្យ​ទី២២ ខែកុម្ភៈនេះ។


លោក ជាសាន់ ដេយ៍ កីឡាករវាយកូនគោលអាជីពលំដាប់ពិភពលោក របស់ប្រទេសអូស្ដ្រាលី។ (រូបថត vancouversun.com)

កីឡាវាយកូនគោល - ការប្រកួតវគ្គផ្ដាច់ព្រ័ត្រដ៏ឧឡារិកនេះ បានធ្វើឲ្យកីឡាករ វាយកូនគោលលំដាប់អន្ដរជាតិ របស់អូស្រ្ដាលីរូបនេះ [...]

សង្ខេប​ប្រទេស​ដែល​ទទួល​បាន​មេដាយ នៅ​កីឡា​អូឡាំពិក ២០១៤ ក្រុង​ស្សូជី

សង្ខេប​ប្រទេស​ដែល​ទទួល​បាន​មេដាយ នៅ​កីឡា​អូឡាំពិក ២០១៤ ក្រុង​ស្សូជី

ខាងក្រោមនេះ គឺជាការសង្ខេបចេញនូវប្រទេសដែលបានទទួលមេដាយ ពីច្រើនបំផុតរហូតដល់តិចបំផុត នៅក្នុង​ការប្រកួត កីឡាអូឡាំពិកឆ្នាំ ២០១៤ នៅទីក្រុង ស្សូជី ប្រទេសរុស្សី។ កីឡាអូឡាំពិកសម្រាប់រដូវធ្លាក់ទឹកកកឆ្នាំនេះ មានប្រទេសចូលរួមសរុបចំនួន ៨៩ប្រទេស។


រូបសញ្ញាអូឡាំពិក នៅទីក្រុងស្សូជី ប្រទេសរ៉ូស្សី ឆ្នាំ២០១៤។ (រូបថត meltyxtrem)

Rank

Country

Gold

វ៉ារីនកា បំបាក់ ដ្យូកូវិក ម្ចាស់​ជើង​ឯក​បី​ជំនាន់

វ៉ារីនកា បំបាក់ ដ្យូកូវិក ម្ចាស់​ជើង​ឯក​បី​ជំនាន់

ម្ចាស់ជើងឯកវាយកូនបាល់ អូស្ត្រាលៀន អូផេន (Australian Open) ៣ជំនាន់ជាប់គ្នា នូវ៉ាក់ ដ្យូកូវិក (Novak Djokovic) អស់ឱកាសការពារតំណែងជើងឯករបស់ខ្លួន បន្ទាប់ពីបរាជ័យ ក្រោមថ្វីដៃកីឡាករលំដាប់ទី៨ពិភពលោក សញ្ជាតិ​ស្វីស គឺកីឡាករ ស្តែនីសលាស វ៉ារីនកា (Stanislas Wawrinka) ក្នុងការប្រកួត៥សិតជាប់គ្នា ដ៏គួរឲ្យរន្ធត់នៅក្នុងការ​ប្រកួត​៨វគ្គ កាលពីម្សិលម៉ិញនេះ។


កីឡាករ ស្តែនីសលាស វ៉ារីនកា បន្ទាប់ពីបានបំបាក់ដៃគូររបស់ខ្លួន។ (រូបថត wikimedia.org)

វ៉ារីនកា ជាកីឡាករមានវ័យ២៨ឆ្នាំ ដែលត្រូវបាក់មុខក្នុងដៃរបស់កីឡាករ ដ្យូកូវិក ២ដងរួចមកហើយនោះនៅឯទីក្រុង ម៉ែលប៉ន (Melbourne) និងពាន U.S Openឆ្នាំ២០១៣ កន្លងទៅនេះ ប៉ុន្តែជាលទ្ធផលនៅក្នុងព្រឹត្តិការណ៍អូស្ត្រាលៀន អូផេនលើកនេះ កីឡាករ វ៉ារីនកា [...]

តឺនីសនារី៖ អាយវ៉ាន់នូវីក បំបាក់​ជើង​ខ្លាំង វីលលៀម ឡើង​ពូល​ខ្ពស់

តឺនីសនារី៖ អាយវ៉ាន់នូវីក បំបាក់​ជើង​ខ្លាំង វីលលៀម ឡើង​ពូល​ខ្ពស់

កីឡាការិនីវាយកូនបាល់ អាយវ៉ាន់នូវីក (Ana Ivanovic) អតីតអ្នកគ្រងចំណាត់ថ្នាក់លេខ១ក្នុងពិភពលោក បាន​ផ្តួលកីឡាការិនី សេរីណា វិលលៀមស៍ (Serena Williams) ដែលមានចំណាត់ថ្នាក់លេខ១ ប្រចាំព្រឹត្តិការណ៍ ដើម្បី​ឈានទៅប្រកួតវគ្គមួយភាគបួនផ្តាច់ព្រ័ត្រនៃ Australian Open។


កីឡាការិនីវាយកូនបាល់ អាយវ៉ាន់នូវីក។ (រូបថត wikimedia.org)

កីឡាវាយកូនបាល់ - កីឡាការិនីជនជាតិស៊ែប៊ីរូបនេះ បានធ្វើការវាយ​បកពីការចាញ់១សិត ដើម្បីទទួលជ័យជម្នះ​ក្នុង​លទ្ធផល ៤-៦ ៦-៣ និង៦-៣ និងដើម្បីបញ្ចប់​ការខិតខំប្រឹងប្រែង​របស់ វិលលៀមស៍ ក្នុងការតាមស្មើកំណត់​ត្រា​កីឡាការិនី គ្រិស អេវើត (Chris Evert) និង មាតិនា ណារាទិឡូវា (Martina Navratilova) ជាមួយនឹងការឈ្នះ​ពាន​ក្នុងកម្មវិធី Grand Slam [...]

កីឡាករ​វាយ​កូន​ហ្គោល ថៃហ្គើវ៉ូត មាន​ចំណូល​ខ្ពស់​ជាង​គេ​ ​ឆ្នាំ​២០១៣

កីឡាករ​វាយ​កូន​ហ្គោល ថៃហ្គើវ៉ូត មាន​ចំណូល​ខ្ពស់​ជាង​គេ​ ​ឆ្នាំ​២០១៣

កីឡាករវាយកូនហ្គោល ចំណាត់ថ្នាក់លេខ១ក្នុងពិភពលោក ថៃហ្គើវ៉ូត (Tiger Woods) បានទទួលទឹកប្រាក់ច្រើន​ជាង​១,៣ពាន់លានដុល្លារអាមេរិក ទៅលើចំណូលជាអាជីព ដើម្បីឡើងទៅឈរលេខ១នៅលើតារាងចំណាត់ថ្នាក់ ហ្គោល​ ឌីចេស ៥០ (Golf Digest 50) សម្រាប់ការរកចំណូលបាន៨៣លានដុល្លារ កាលពីឆ្នាំទៅម៉ិញ។ នេះបើយោងតាម​សេចក្ដីរាយការណ៍ របស់គេហទំព័រ bleacherreport.com កាលពីពេលថ្មីៗនេះ។


កីឡាករ ថៃហ្គើវ៉ូត ពូកែខាងវាយកូនហ្គោល ជាប់ចំណាត់ពិភពលោក។ (រូបថត Golfweed.com/ Tracy Wilcox)

កីឡាវាយកូនហ្គោល - ថៃហ្គើវ៉ូត ដែលជាម្ចាស់ជើងឯកពានរង្វាន់ធំៗ១៤សម័យកាល បានឡើងឈរលេខ១ជា​លើក​ទី១១ក្នុងប្រវត្តិសាស្ត្ររយៈពេល១១ឆ្នាំ របស់ទស្សនាវដ្តី ហ្គោល ឌីចេស (Golf Digest) ជាមួយនឹងទឹកប្រាក់​ចំណូល​កាលពីឆ្នាំមុន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...